ព័ត៌មានអន្ដរជាតិ
នេះជាឧបករណ៍តេស្តរហ័សរកកូវីដ ដែលគេនិយមប្រើបំផុត
ត្រឹមខែធ្នូឆ្នាំ២០២១ខាងមុខនេះ ឧបករណ៍តេស្តរហ័សចំនួន ២០០ លាន ត្រូវបានគេរំពឹងថានឹងផ្តល់ជូនជនជាតិអាមេរិកជារៀងរាល់ខែ ដែលជាផ្នែកមួយនៃការជំរុញ ធ្វើឲ្យការធ្វើតេស្តក្នុងសហគមន៍ កាន់តែទូលំទូលាយ។
ការប្រកាសនេះបានកើតឡើងកាលពីសប្តាហ៍មុន ខណៈសេតវិមានបានបង្ហាញពីការវិនិយោគក្នុងទំហំរាប់ពាន់លានដុល្លារ ចំពោះឧបករណ៍ធ្វើតេស្តរហ័ស។
សេតវិមានក៏បាននិយាយផងដែរថា ឱសថស្ថានចំនួន ២០,០០០ កន្លែងនៅទូទាំងប្រទេស នឹងផ្តល់ការធ្វើតេស្តដោយឥតគិតថ្លៃចាប់ពីខែកញ្ញាទៅ។
ដូចនេះតើអ្នកដឹងទេ តើឧបករណ៍តេស្តរហ័សម៉ាកអ្វី ដែលកំពុងត្រូវបានគេប្រើច្រើនជាងគេបំផុត?
បច្ចុប្បន្ននេះមានឧបករណ៍ធ្វើតេស្តរហ័សជាច្រើន មកពីក្រុមហ៊ុន Abbott, Quidel, Becton Dickinson និងក្រុមហ៊ុនផ្សេងទៀត។
ឧបករណ៍តេស្តរហ័សពេញនិយមបំផុតមួយ នាពេលបច្ចុប្បន្ននេះគឺ ម៉ាក BinaxNOW ដែលផលិតដោយក្រុមហ៊ុន Abbott។
ឧបករណ៍តេស្តរហ័សរបស់ក្រុមហ៊ុន Abbott បានទទួលការយល់ព្រមឲ្យប្រើប្រាស់បន្ទាន់ (EUA) ពី FDA នាចុងខែសីហា។ រដ្ឋាភិបាលបានបញ្ជាទិញឧបករណ៍តេស្តរហ័សនេះចំនួន ១៥០ លាន។
ក្រុមហ៊ុន Abbott បាននិយាយថា ក្រុមហ៊ុនមានគម្រោងបង្កើនផលិតកម្មដល់ ៥០ លានក្នុងមួយខែនៅខែតុលានេះ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Healthline
ចុចអាន៖ ជាង ៤ម៉ឺន នាក់នៅអង់គ្លេស តេស្តរហ័សឃើញកូវីដ តែតេស្តម៉ាស៊ីនធំ បែរជា អវិជ្ជមាន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»
-
ចរាចរណ៍២ ម៉ោង ago
បឋម៖ រថភ្លើងបុករថយន្ដក្រុងដឹកអ្នកដំណើររបួសច្រើននាក់
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា
-
សេដ្ឋកិច្ច៥ ថ្ងៃ ago
មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ដីជាង ៤៣ ហិកតា នៅភូមិសាស្ត្រភ្នំ ១៥០០ ត្រៀមដាំស្ដារព្រៃឈើឡើងវិញ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
លម្អិតហេតុការណ៍រន្ធត់ កប៉ាល់ដឹកកុងតឺន័រ បុកបាក់ស្ពាននៅទីក្រុង Baltimore