ព័ត៌មានអន្ដរជាតិ
ក្រុមហ៊ុន អូស្ត្រាលី ប្រមូលឧបករណ៍តេស្តរហ័សរកកូវីដទៅវិញ ក្រោយចេញតែលទ្ធផលវិជ្ជមានមិនពិត (វីដេអូ)
ក្រុមហ៊ុនផលិតបច្ចេកវិជ្ជាវេជ្ជសាស្រ្តរបស់អូស្ត្រាលីបានប្រមូលយកមកវិញនូវឧបករណ៍តេស្តរហ័សរកកូវីដជាង ២ លានគ្រឿងដែលត្រូវបានបញ្ជូនទៅសហរដ្ឋអាមេរិក បន្ទាប់ពីបានរកឃើញការកើនឡើងលទ្ធផលតេស្តវិជ្ជមានមិនពិត ។

រដ្ឋបាលចំណីអាហារ និងឪសថអាមេរិក (FDA) បានចេញសេចក្តីជូនដំណឹងមួយកាលពីថ្ងៃពុធថា ក្រុមហ៊ុន Ellume បានប្រមូលមកវិញនូវឧបករណ៍តេស្តរហ័សរកកូវីដចំនួន ២.២ លានគ្រឿង ចាប់តាំងពីបញ្ហានេះត្រូវបានរកឃើញកាលពីខែមុន ។
ទីភ្នាក់ងារនេះបាននិយាយនៅក្នុងសេចក្តីជូនដំណឹងមួយថា “លទ្ធផលតេស្តវិជ្ជមានមិនពិតនេះបង្ហាញថា មនុស្សម្នាក់ឆ្លងកូវីដ ទាំងដែលពួកគេមិនបានឆ្លងវាទាល់តែសោះ ។ ការប្រើឧបករណ៍តេស្តរហ័សទាំងនេះអាចបណ្តាលឲ្យមានផលវិបាកធ្ងន់ធ្ងរដល់សុខភាព ឬស្លាប់បាន” ។

FDA បាននិយាយថា ខ្លួនបានទទួលរបាយការណ៍ចំនួន ៣៥ ករណីនៃលទ្ធផលវិជ្ជមានមិនពិត ហើយមិនមានអ្នកស្លាប់ទេរហូតមកដល់បច្ចុប្បន្ន ។
នៅដើមខែតុលា ក្រុមហ៊ុន Ellume បានប្រកាសប្រមូលមកវិញនូវឧបករណ៍ធ្វើតេស្តរហ័សចំនួន ១៩៥,០០០ គ្រឿង បន្ទាប់ពីលទ្ធផលវិជ្ជមានមិនពិតត្រូវបានរាយការណ៍នៅក្នុងកញ្ចប់ផលិតផលមួយចំនួនក្នុងអត្រាខ្ពស់ជាងការរំពឹងទុក ខណៈដែលនៅពេលនោះក្រុមហ៊ុនបានដឹកជញ្ជូនឧបករណ៍តេស្តរហ័សនេះប្រហែល ៣.៥ លានគ្រឿងទៅសហរដ្ឋអាមេរិក ។

ទន្ទឹមនោះ ក្រុមហ៊ុន Ellume បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា ការប្រមូលមកវិញនូវឧបករណ៍តេស្តរហ័សត្រូវបានពង្រីកផងដែរ បន្ទាប់ពីចំនួនបន្ថែមទៀតត្រូវបានរកឃើញថារងផលប៉ះពាល់ដូចគ្នា ខណៈក្រុមហ៊ុនក៏កំពុងស៊ើបអង្កេតបញ្ហានេះ កំណត់មូលហេតុឫសគល់ ក៏ដូចជាអនុវត្តការត្រួតពិនិត្យបន្ថែមផងដែរ ហើយក្រុមហ៊ុនកំពុងផលិត និងដឹកជញ្ជូនផលិតផលថ្មីទៅសហរដ្ឋអាមេរិក” ។
គួរបញ្ជាក់ថា ឧបករណ៍តេស្តរហ័សរកកូវីដរបស់ក្រុមហ៊ុន Ellume កាលពីឆ្នាំមុន បានក្លាយជាក្រុមហ៊ុនដំបូងគេដែលទទួលបានការអនុញ្ញាតឲ្យប្រើប្រាស់ជាបន្ទាន់នៅសហរដ្ឋអាមេរិក ៕
សូមទស្សនាវីដេអូ!
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ ABS-CBN
ចុចអាន ៖ កម្ពុជា ឈរលំដាប់ទី ១ ចំណោម ១០ ប្រទេសនៅ អាស៊ាន មានអត្រាចាក់ វ៉ាក់សាំងកូវីដខ្ពស់បំផុត
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


