ព័ត៌មានជាតិ
កម្ទេចធូលីហ៊ុយធ្លាក់ពេញកំណាត់ផ្លូវ ៦០ ម៉ែត្រ
ភ្នំពេញ៖ កំណាត់ផ្លូវ៦០ម៉ែត្រដែលតភ្ជាប់ពីផ្លូវព្រះមុនីវង្ស (រង្វង់មូលក្បាលថ្នល់) ស្ថិតក្នុងសង្កាត់ចាក់អង្រែលើខណ្ឌមានជ័យ រហូតដល់ផ្លូវជាតិលេខ២ព្រំប្រទល់ក្រុងតាខ្មៅខេត្តកណ្តាល គេសង្កេតឃើញកម្ទេចខ្សាច់ជ្រុះលើផ្លូវហុយទ្រុបទ្រល់ បើទោះជាអាជ្ញាធរខិតខំដាក់កម្លាំងកើបនិងលៀងសំអាតរាល់ថ្ងៃក៏ដោយ។
លោក សុន កឿង ដែលបានបើកបម៉ូតូតាមបណ្តោយផ្លូវ៦០ម៉ែត្រនេះបាននិយាយថា ផ្លូវ៦០ម៉ែត្រមានទំហ៊ុំធំល្អស្អាតណាស់ពីមុនមក ប៉ុន្តែពេលនេះសម្បូទៅដោយកំទេចដីខ្សាច់ដែលរថយន្តដឹកខ្សាច់សើមធ្វើឲ្យជ្រុះ។ ចំពោះដីខ្សាច់ជ្រុះលើកំណាត់ផ្លូវនេះ គឺបង្កឲ្យអ្នកធ្វើដំណើតាមម៉ូតូមានការលំបាក ដោយសារដីហុយចូលភ្នែកនិងងាយជួបគ្រោះថ្នាក់ខ្លាំងណាស់។


លោកចៅសង្កាត់ចាក់អង្រែក្រោមបានបញ្ជាក់ថា នៅតាមបណ្តោយផ្លូវ៦០ម៉ែត្រនេះគឺជាតំបន់អភិវឌ្ឍន៍ដ៏សំខាន់។ ដូច្នេះគឺត្រូវប្រើប្រាស់ដីចាក់លុបនិងបំរើការនៅការដ្ឋានដែលកំពុងសាងសង់នោះ។
លោក ជា សុខៃ ចៅសង្កាត់ចាក់អង្រែក្រោមបានឲ្យកម្ពុជាថ្មីដឹងថា តាមពិតគឺមានកម្ទេចខ្សាច់សើមជ្រុះតាមផ្លូវ៦០ម៉ែត្រនេះប្រាកដមែន។ ប៉ុន្តែអាជ្ញាធរខណ្ឌមានជ័យបានដាក់កម្លាំងកើបនិងលាងសំអាតរាល់ថ្ងៃ មិនដែលខកខានឡើយ។
អ្វីដែលជាសំណូមពរដល់ម្ចាស់រថយន្តដឹកដី សូមមេត្តាដាក់គំរបនិងទ្រាប់កៅស៊ូនៅត្រង់បាតក្រោមទ្រុងរថយន្ត ដែលមានប្រហោងដើម្បីទប់ស្កាត់កុំឲ្យខ្សាច់សើមហូរជ្រុះតាមផ្លូវខ្លាំងណាស់។ បើពុំស្តាប់តាមការណែនាំអាជ្ញាធរនឹងចុះអនុវត្តការឃាត់ទុកជាការព្រមានជាពុំខាន។
អត្ថបទ៖ នរា
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


