Connect with us

ព័ត៌មានជាតិ

អ្នកនាំពាក្យស្នងការរាជធានី ប្រតិកម្មការចុះផ្សាយរបស់សារព័ត៌មានមួយ ដែលយករូបលោកស្នងការ ទៅផ្សព្វ​ផ្សាយមិនត្រឹមត្រូវ

បានផុស

នៅ

អ្នកនាំពាក្យ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រតិកម្មទៅនឹងការចុះផ្សាយ របស់សារព័ត៌មានមួយ ដែល​ហេតុការណ៍កើតឡើងនៅខេត្តតាកែវ តែបែរជាយករូបលោកឧត្ដមសេនីយ៍ឯក ស ថេត ស្នងការនគរបាលរាជធានី​ភ្នំពេញទៅដាក់វិញ ដែលនាំឲ្យប៉ះពាល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់អង្គភាព និងថា្នក់ដឹកនាំនគរបាលជាតិ។

លោកវរសេនីយ៍ឯក សាន សុខសីហា ជំនួយការស្នងការ និងជាអ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានមានប្រសាសន៍ប្រាប់កម្ពុជាថ្មី នៅព្រឹកថ្ងៃទី១៩ ខែតុលានេះថា ថ្មីៗនេះ មានការចុះផ្សាយមិនត្រឹមត្រូវ​ ដោយករណីកើតឡើង នៅស្រុកបាទី​ ខេត្តតាកែវ​ បែរជាយករូបលោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងរូបលោកវរសេនីយ៍ឯក ម៉េង វិមានតារា អធិការនគរបាលខណ្ឌមានជ័យ មកដាក់ទៅវិញ ដែលធ្វើឲ្យប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់អង្គភាព និងថា្នក់ដឹកនាំនគរបាលជាតិ។

ជាមួយគ្នានេះ លោកវរសេនីយ៍ឯក សាន សុខសីហា បានស្នើឲ្យសារព័ត៌មានឈ្មោះ អំណាចខ្មែរ ប្រញាប់ធ្វើការកែតម្រូវ និងដករូបលោកស្នងការនគរបាលរាជធានីភ្នំពេញ និងរូបលោកអធិការនគរបាលខណ្ឌមានជ័យ ចេញជាបន្ទាន់៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម