ព័ត៌មានជាតិ
មន្ត្រី ក.ប.ប. ខេត្ត សហការជាមួយកម្លាំងមន្ទីរពាណិជ្ជកម្មខេត្តចុះដកហូតផលិតផលខូចគុណភាព សរុបចំនួន ១២៧.៦៥គីឡូក្រាម
បន្ទាយមានជ័យ ៖ ព្រឹកថ្ងៃ ទី១៩ ខែតុលា ឆ្នាំ២០២១នេះ មន្ត្រីក.ប.ប. ខេត្តបន្ទាយមានជ័យ សហការជាមួយកម្លាំងមន្ទីរពាណិជ្ជកម្មខេត្ត ចុះដកហូតផលិតផលខូចគុណភាព និងហួសកាលបរិច្ឆេទប្រើប្រាស់ នៅផ្សារសមាគមន៍ ស្ថិតក្នុងភូមិចាន់គីរី សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

ក្នុងការពិនិត្យនោះសមត្ថកិច្ចចំរុះដកហូតបានផលិតផលល្មើស-សណ្តែកបំពង Tang Sok Hak ចំនួន ១០៩កញ្ចប់ស្មើ ៣.០៥២គីឡូក្រាម-ទឹកក្រូច Coca Cola ចំនួន ១៤៥ដប ស្មើ ៨៧លីត្រ-ម្សៅស៊ុប Knor ចំនួន ១១០កញ្ចប់ ស្មើ ១.៨៧គីឡូក្រាម-មីម៉ាម៉ាកំប៉ុង ចំនួន ៧២កំប៉ុង ស្មើ ៤.៣២គីឡូក្រាម
-ស្ករ Milky Vitamin ចំនួន ៣កំប៉ុង ស្មើ ១.៥គីឡូក្រាម -ទឹកក្រូចចម្រុះដបធំ ចំនួន ១៤ដប ស្មើ ១៧.៥លីត្រ-ភេសជ្ជៈ Aqurius ចំនួន ៤កំប៉ុង ស្មើ ១.៣២លីត្រ-ភេសជ្ជៈ Spite ចំនួន ៤កំប៉ុង ស្មើ ១.៣២លីត្រ-ទឹកដោះគោ Dutch Mill ចំនួន ១ដប ស្មើ ០.៤លីត្រ-ទឹកក្រូច Fanta ដបតូច ចំនួន ១០ដបស្មើ ៤.៥លីត្រសរុបចំនួន ១២៧.៦៥គីឡូក្រាម។

មន្ត្រី ក.ប.ប. ខេត្ត សហការជាមួយកម្លាំងមន្ទីរពាណិជ្ជកម្មខេត្ត បានបញ្ជាក់ឲ្យដឹងបន្តថា ក្នុងសកម្មភាពនេះដែរ មន្ត្រីស៊ើបអង្កេតបានធ្វើការពិន័យអន្តរការណ៍ដោយសរសេរបង្កាន់ដៃបង់ប្រាក់នៅនឹងកន្លែងទៅឲ្យបុគ្គលល្មើសចំនួន ៣នាក់ ស្មើ ៣ច្បាប់ផងដែរ។ មន្ត្រី ក.ប.ប. ខេត្ត សហការជាមួយកម្លាំងមន្ទីរពាណិជ្ជកម្មខេត្ត បានបញ្ជាក់ឲ្យដឹងបន្តទៀតថា ផលិតផលខូចគុណភាព និងហួសកាលបរិច្ឆេទប្រើប្រាស់ តាមផ្សារនោះពេលដែលប្រជាពលរដ្ឋទិញយកទៅបរិភោគធ្វើឲ្យខូចសុខភាពហើយទំនិញទាំងអស់នេះនិងត្រៀមយកទៅដុតកំទេចចោលនៅថ្ងៃខាងមុននេះផងដែរ។

មន្ត្រីសាខា ក.ប.ប. ខេត្ត មន្ត្រីមន្ទីរពាណិជ្ជកម្មខេត្តបានមានប្រសាសន៍ថា បណ្ដាអាជីវករ មួយចំនួនតូចនៅតែបន្តបំពានយកទំនិញខូចគុណភាព និងហួសកាលបបរិច្ឆេទប្រើប្រាស់ពីប្រទេសថៃតាមច្រករបៀងយកមកដាក់ តាមផ្សារក្នុងនោះមានទាំងផលិតផលទំនិញមួយចំនួនគ្មានផ្លាកសញ្ញាបិទស្លាកសញ្ញាជាភាសាខ្មែរ គ្មានប្រភពច្បាស់លាស់ ឬប្រភពផលិតក្លែងក្លាយ ដែលជាហេតុបង្កការលំបាកក្នុងការស្រាវជ្រាវទប់ស្កាត់និងបង្ក្រាបហើយអាចបង្កផលប៉ះពាល់ធ្ងន់ធ្ងរជាយថាហេតុដល់សុខភាពសុវត្ថិភាពរបស់អ្នកប្រើប្រាស់ជាដើម៕
ដោយ ៖ វ៉ាន់ ណាង







-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


