នយោបាយ
មានគណបក្សចំនួន៦ បានដាក់ភ្នាក់ងារ ដើម្បីពិនិត្យមើលការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២១
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានឲ្យដឹងថា តាមរបាយការណ៍ពីក្រុមប្រឹក្សា ឃុំ សង្កាត់ គិតត្រឹមថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២១ ចំនួនភ្នាក់ងារគណបក្សនយោបាយ ដែលបានស្នើសុំសម្រាប់សង្កេតមើលដំណើរការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ ២០២១ មានចំនួន៤.៦០៥ នាក់ ក្នុងនោះជាស្ត្រីមានចំនួន១.១៩៣ នាក់។
ភ្នាក់ងារគណបក្សនយោបាយដែលត្រូវបានអនុញ្ញាតរួមមាន៖
ទី១. គណបក្សប្រជាជនកម្ពុជា ដាក់ភ្នាក់ងារបាន២៥ រាជធានី ខេត្ត ក្នុងចំណោម២៥ រាជធានី ខេត្តទូទាំងប្រទេស ដែលមាន១.៦៤៦ ឃុំ សង្កាត់ ក្នុងចំណោម១.៦៤៦ ឃុំ សង្កាត់ ដែលមានភ្នាក់ងារសរុបចំនួន៤.៣៥៣នាក់ ក្នុងនោះស្ត្រីចំនួន១.១៦២នាក់។
ទី២. គណបក្សខ្មែររួបរួមជាតិ ដាក់ភ្នាក់ងារបាន១៨ រាជធានី ខេត្ត ក្នុងចំណោម២៥ រាជធានី ខេត្តទូទាំងប្រទេស ដែលមាន១៦២ ឃុំ សង្កាត់ ក្នុងចំណោម១.៦៤៦ឃុំ សង្កាត់ និងមានភ្នាក់ងារសរុបចំនួន២១២នាក់ ក្នុងនោះស្ត្រីចំនួន៣០នាក់។
ទី៣. គណបក្សខ្មែរស្រឡាញ់ជាតិ ដាក់ភ្នាក់ងារបាន៥រាជធានី ខេត្ត ក្នុងចំណោម២៥ រាជធានី ខេត្តទូទាំងប្រទេស ដែលមាន១៧ ឃុំ សង្កាត់ ក្នុងចំណោម១.៦៤៦ឃុំ សង្កាត់ និងមានភ្នាក់ងារសរុបចំនួន៣២នាក់ ក្នុងនោះមានស្ត្រីទេ។
ទី៤. គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ ដាក់ភ្នាក់ងារបាន២ រាជធានី ខេត្ត ក្នុងចំណោម២៥ រាជធានី ខេត្តទូទាំងប្រទេស ដែលមាន២ ឃុំ សង្កាត់ ក្នុងចំណោម១.៦៤៦ឃុំ សង្កាត់ និងមានភ្នាក់ងារសរុបចំនួន៤នាក់ ក្នុងនោះមិនមានស្ត្រីទេ។
៥. គណបក្សខ្មែរតែមួយ ដាក់ភ្នាក់ងារបាន១រាជធានី ខេត្ត ក្នុងចំណោម២៥ រាជធានី ខេត្តទូទាំងប្រទេស ដែលមាន១ ឃុំ សង្កាត់ ក្នុងចំណោម១.៦៤៦ឃុំ សង្កាត់ និងមានភ្នាក់ងារសរុបចំនួន២ នាក់ ក្នុងនោះមិនមានស្ត្រីទេ។
ទី៦. គណបក្សយុវជនកម្ពុជា ដាក់ភ្នាក់ងារបាន១រាជធានី ខេត្ត ក្នុងចំណោម២៥ រាជធានី ខេត្តទូទាំងប្រទេស ដែលមាន១ ឃុំ សង្កាត់ ក្នុងចំណោម១.៦៤៦ឃុំ សង្កាត់ និងមានភ្នាក់ងារសរុបចំនួន២ នាក់ ក្នុងនោះស្ត្រីចំនួន១នាក់។
ការចុះឈ្មោះភ្នាក់ងារគណបក្សនយោបាយ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី៨ ខែតុលា ឆ្នាំ២០២១ ដល់ថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២២ ។
សូមបញ្ជាក់ថា ភ្នាក់ងារគណបក្សនយោបាយ ដែលចូលរួមសង្កេតមើលដំណើរការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ត្រូវគោរពច្បាប់ បទបញ្ជា ដែលពាក់ព័ន្ធជាធរមាន និងប្រកាន់ខ្ជាប់នូវក្រមសីលធម៌ សម្រាប់គណបក្សនយោបាយ បេក្ខជន និងភ្នាក់ងារគណបក្សនយោបាយក្នុងដំណើរការបោះឆ្នោត៕
ដោយ ៖ កោះកែវ
-
កីឡា៦ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
នាវាចម្បាំងថៃ ច្រឡំដៃបាញ់កាំភ្លើងធំ ចំនាវាគ្នាឯង