ជីវិតកម្សាន្ដ
SM អាចនឹងស្ថិតក្រោមការគ្រប់គ្រងរបស់ CJ ENM បន្ទាប់ពីទិញយក ផលិតកម្មយក្សនេះ
CJ ENM ត្រូវបានគេរាយការណ៍ថា នឹងទិញយកផលិតកម្ម SM Entertainment បន្ទាប់ពីមានកិច្ចព្រមព្រៀង ដើម្បីផ្ទេរភាគហ៊ុនរបស់លោក Lee Soo Man ។

យោងតាមរបាយការណ៍ផ្ដាច់មុខពីកាសែត Maeil Kyungjae បានបញ្ជាក់ថា រវាងផលិតកម្ម CJ ENM និងផលិតកម្ម SM Entertainment នឹងមានកិច្ចព្រមព្រៀងមួយ ត្រូវធ្វើឡើងនៅព្រឹកថ្ងៃទី ២២ ខែ តុលា ស្អែកនេះ។
យ៉ាងណាមិញ តាមរបាយការណ៏ CJ ENM នឹងទទួលបានភាគហ៊ុន ១៨,៧៣ ភាគរយក្នុងក្រុមហ៊ុនដែលពីមុនត្រូវបានកាន់កាប់ដោយលោក Lee Soo Man ។ CJ ENM បានវាយតម្លៃថា SM Entertainment រវាង ៣ ទ្រីលានវ៉ុន (ប្រហែល ២.៥៥ ពាន់លានដុល្លារ) និង ៤ ទ្រីលានវ៉ុន (ប្រហែល ៣.៤០ ពាន់លានដុល្លារ) ព្រោះពួកគេបានទិញភាគហ៊ុនរបស់លោក Lee Soo Man ភាគច្រើនក្នុងចន្លោះពី ៦០០ (ប្រហែល ៥១០ លានដុល្លារ) ) ដល់ ៧០០ ពាន់លានវ៉ុន (ប្រហែល ៥៩៥ លានដុល្លារ) ។
CJ ENM នឹងនៅតែបន្តប្រគល់ឲ្យលោក Lee Soo Man មើលការទទួលខុសត្រូវលើប្រតិបត្តិការ រួមជាមួយខ្លឹមសាររបស់ផលិតកម្ម SM Entertainment ជាមួយគ្នាដដែល។

ដោយឡែក ភាគីទាំងពីរកំពុងបន្តការពិភាក្សាថា តើត្រូវច្របាច់បញ្ចូលគ្នានូវជំនួញតន្ត្រីរបស់ CJ ENM និងផលិតកម្ម SM Entertainment ជាមួយគ្នា ឬ Lee Soo Man នឹងប្រគល់ភាគហ៊ុនភាគច្រើនរបស់គាត់ឲ្យទៅខាង CJ ENM ។
ទោះយ៉ាងណាក៏ដោយ មកដល់ពេលនេះ ទាំង SM Entertainment និង CJ ENM មិនបានបញ្ជាក់ពីរបាយការណ៍កិច្ចព្រមព្រៀងនេះនៅឡើយទេ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖K-pop ល្អឥតខ្ចោះគ្មានចំណុចទាស់ តែនៅពីក្រោយ គឺទុក្ខលំបាក ដែលគ្មានអ្នកណាដឹងឡើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


