Connect with us

ព័ត៌មានជាតិ

លោក​ ឃួ​ង ស្រេង កំពុង​ចែក​ម៉ាស​ជូន​ប្រជាពលរដ្ឋ​ ដែល​កំពុង​ធ្វើ​ដំណើរ លើ​ផ្លូវ​២៧១​​

បានផុស

នៅ

​នៅ​រសៀល​ថ្ងៃ​ទី​០២ ​ខែធ្នូ ​ឆ្នាំ​២០២០​នេះ​ លោក​ ឃួ​ង ស្រេង​ អភិបាល​រាជធានី​ភ្នំពេញ ជា​មួយ​និង​កងកម្លាំង​សមត្ថកិច្ច​ប៉ូលិស​និង​អាជ្ញាធរ​ខណ្ឌទួលគោក​ និង​ខណ្ឌ​សែន​សុខ បាន​និង​កំពុង​ចែក​ម៉ាស​ជូន​ប្រជាពលរដ្ឋ​ជា​អ្នកដំណើរ ខណៈ​ពួកគាត់​កំពុង​ធ្វើដំណើរ ​នៅតាម​បណ្ដោយផ្លូវ​២៧១​ទល់នឹង​មុខ​ពេទ្យ​លោកសង្ឃ ​ក្នុង​សង្កាត់​ទឹកថ្លា ​ខណ្ឌ​សែន​សុខ ​រាជធានី​ភ្នំពេញ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ម៉ាស​នេះ​ជា​អំណោយ​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន សែន ​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​សម្ដេច​បាន​ប្រគល់​មក​រដ្ឋបាល​រាជធានី​ភ្នំពេញ​ចំនួន​១​លាន​ម៉ាក់​បន្ថែម​ទៀត ខណៈ​ដែល​កាលពី​ថ្ងៃ​ទី​១១​ ខែ​វិច្ឆិកា​កន្លង​មក​នេះ សម្តេច​បាន​ប្រគល់​មក​ចំនួន​២​លាន​ម៉ា​សរួច​ម្តង​មក​ហើយ​ មកដល់​រដ្ឋ​បាល​រាជធានី​ភ្នំពេញ ហើយ​ត្រូវ​បាន​អាជ្ញាធរ​រាជធានី​ភ្នំពេញ បាន​ធ្វើ​ការ​ចាត់ចែង​បន្ត​ទៅ​ឲ្យ​ប្រជាពលរដ្ឋ​ក្រីក្រ​ នៅ​តាម​សហគមន៍​មូលដ្ឋាន ប្រជាពលរដ្ឋ​ ដែល​ធ្វើដំណើរ​តាម​ផ្លូវ សាធារណៈ ដើម្បី​ចូលរួម​ទប់ស្កាត់​នូវ​ការ​រីក​រាលដាល​ជំងឺ​កូ​វីដ​១៩ គណៈ​ដែរ​នេះ​បាន​នឹង​កំពុង​រាតត្បាត​ចូល​ដល់​សហគមន៍​ហើយ​នោះ​។​

លោក​ ឃួ​ង ស្រេង បាន​ធ្វើ​ការ​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ទាំងអស់​ចូលរួម​ពាក់​ម៉ាស និង​អនុវត្ត​វិធាន ទៅតាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល ដើម្បី​ទប់ស្កាត់​នូវ​ការ​រីក​រាលដាល​ជំងឺ​កូ​វីដ​-១៩​ទាំង​អស់​គ្នា​៕​

អត្ថបទ៖ ស្រីរ័ត្ន

សូមចុចអាន៖ ​អាជ្ញាធររាជធានី បន្តចែកម៉ាសតាមផ្លូវសាធារណៈ នឹងសហ​គមន៍​ក្រីក្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម