សុខភាព
សម្រាលកូនភ្លោះ អ្នកម្ដាយគួរដឹងបញ្ហា ៤ យ៉ាងនេះ
ស្រីៗយើងដឹងស្រាប់ហើយថា ការពពោះ និងការសម្រាលកូនមួយៗ មិនមែនជារឿងងាយស្រួលទេ ទើបឆ្លងផុត ចុះទម្រាំម៉ាក់ៗដែលពពោះកូនភ្លោះទៀត។ ជាការពិត អ្នកជំនាញចាត់ទុកការពពោះកូនភ្លោះជាវិបត្តិមួយ ព្រោះម្ដាយ និងគភ៌ប្រឈមនឹងហានិភ័យច្រើនទាំងពេលពពោះ និងពេលសម្រាលកូនភ្លោះ។

តាមមន្ទីរពេទ្យ កាល់ម៉ែត បានឲ្យដឹងថា ការពពោះកូនភ្លោះ ផ្ដល់ផលពិបាកច្រើនដល់សុខភាពម្ដាយ និងគភ៌ បើប្រៀបនឹងស្ត្រីមានផ្ទៃពោះកូនតែមួយ។ លើសពីនេះ ម៉ាក់ៗពពោះកូនភ្លោះទាមទារឲ្យមានការយកចិត្តទុកដាក់ខ្ពស់ជានិច្ច ដើម្បីចៀសផុតពីផលពិបាកអំឡុងពេលពពោះដូចជា ម្ដាយស្លេកស្លាំង កូនសម្រាលមុនខែ ឬកូនមិនគ្រប់គីឡូជាដើម។
ផលពិបាកអំឡុងពេលសម្រាលកូនភ្លោះ
– វិបត្តិនៃការកន្ត្រាក់ស្បូន
– ការលូនទងសុកមកក្រៅមុនពេលកូនសម្រាលចេញ
– ការធ្លាក់ឈាមខ្លាំង
– ស្ហុក កូនចុះដំណាលគ្នា ទាមទារការវះកាត់ជាបន្ទាន់។

ដើម្បីទប់ស្កាត់បញ្ហាខាងលើកើតឡើងពេលសម្រាលកូនភ្លោះ ម៉ាក់ៗគប្បីថែទាំសុខភាពឲ្យបានល្អ ពិសេសតាមការណែនាំរបស់អ្នកជំនាញ។ ទន្ទឹមគ្នានេះដែរ លោកវេជ្ជបណ្ឌិត ឃួន សុវណ្ណារិទ្ធ ឯកទេសផ្នែកសម្ភព និងរោគស្ត្រី ណែនាំឲ្យស្ត្រីពពោះគ្រប់រូប មើលថែសុខភាពខ្លួន និងកូនដោយ៖
- ពិនិត្យសុខភាពតាមការកំណត់អំឡុងពេលពពោះ
- មានរបបអាហារត្រឹមត្រូវ បរិភោគអាហារសម្បូរជីវជាតិ សម្បូរប្រូតេអ៊ីន បន្លែផ្លែឈើ ញ៉ាំទឹកដោះគោ ១-២កែវ/ថ្ងៃ
- ទទួលជាតិដែកឲ្យបានត្រឹមត្រូវតាមវេជ្ជបញ្ជា
- សម្រាក និងថែទាំសុខភាពឲ្យបានល្អ ចៀសវាងធ្វើការងារហួសកម្លាំង។
ចុចអាន៖សញ្ញាទាំង ៦ បង្ហាញថា អ្នកម្ដាយកំពុងពពោះកូនភ្លោះក្នុងផ្ទៃ
ចុចអាន៖អាយុច្រើនទើបមានកូន មិនល្អទេ ឯក្មេងពេករឹតតែជួបបញ្ហាទៀត
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


