ព័ត៌មានអន្ដរជាតិ
លោក ប្រាយុទ្ធ ចាន់អូចា ជាអ្នកដំបូងគេនៅ ថៃ ទទួលការចាក់វ៉ាក់សាំង ដូសជំរុញ
នាយករដ្ឋមន្ត្រីថៃលោក ប្រាយុទ្ធ ចាន់អូចា កាលពីថ្ងៃព្រហស្បតិ៍បានទទួលការចាក់វ៉ាក់សាំង Pfizer ជាដូសជំរុញ មុនពេលចូលរួមសន្និសីទស្តីពីការប្រែប្រួលអាកាសធាតុរបស់អង្គការសហប្រជាជាតិ (COP26) លើកទី ២៦ នៅទីក្រុង Glasgow ប្រទេសស្កុតលែន ។

ទន្ទឹមនោះ លោក Kiattiphum Wongrajit អគ្គលេខាធិកាសុខភាពសាធារណៈ បានចាត់ចែងការចាក់វ៉ាក់សាំងនេះនៅវិមានរដ្ឋាភិបាល មុនពេលលោកឧត្តមសេនីយ៍ ប្រាយុទ្ធ បានចូលរួមក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីនៃត្រីកោណកំណើនឥណ្ឌូនេស៊ី-ម៉ាឡេស៊ី-ថៃ (IMT-GT) លើកទី១៣ ។
ចំណែករដ្ឋមន្ត្រីក្រសួងសុខាភិបាលសាធារណៈលោក Anutin Charnvirakul បាននិយាយថា លោកនាយករដ្ឋមន្ត្រីគឺជាអ្នកដំបូងគេក្នុងប្រទេសថៃ ដែលបានទទួលការចាក់វ៉ាក់សាំង AstraZeneca ចំនួន ២ ដូស និងវ៉ាក់សាំង Pfizer ជាដូសជំរុញ ។

គួរបញ្ជាក់ថា លោក ប្រាយុទ្ធ ចាន់អូចា បានទទួលការចាក់វ៉ាក់សាំង AstraZeneca ដូសទីមួយនៅថ្ងៃទី ១៦ ខែមីនា និងដូសទី ២ នៅថ្ងៃទី ២៤ ខែឧសភា ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Bangkok Post
ចុចអាន ៖ វីរុសបំប្លែងខ្លួនក្លាយពូជ ឆ្លងលឿនជាង Delta លើស ១០ ភាគរយទៅទៀត
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


