បច្ចេកវិទ្យា
មិនដឹងនិយាយថាម៉េច បើប្រូម៉ូសិនថែមជូនអស្ចារ្យម្ល៉ឹងៗហ្អ៎ក…! ទិញ Galaxy Z Flip3 5G ទទួលបានការថែមជូនម៉ាឆ្ងាញ់
ថាស្មាតហ្វូនអេក្រង់បត់ Galaxy Z Flip3 5G ស្អាត កាលីប អស្ចារ្យកប់ទៅហើយ…រួចកម្មវិធីប្រូម៉ូសិនថែមជូនលើកនេះ ម្តាយហ្អើយរឹតតែអស្ចារ្យកប់ទៀត…! និយាយទៅឡូយកប់ៗតែម្តងទៅណា៎…!

ដើម្បីអបអរព្រះរាជពិធីបុណ្យអុំទូកឆ្នាំនេះ ក៏ដូចជារដូវកាលចុងឆ្នាំ…ក្រុមហ៊ុន សាមសុង លេងដាក់កម្មវិធីប្រូម៉ូសិនថែមជូនអតិថិជនទូទាំងប្រទេសម៉ាពេញចិត្តស្តូកតែម្តង! រាល់ការជាវ Galaxy Z Flip3 5G ចាប់ពីថ្ងៃទី 01 ខែវិច្ឆិកា ឆ្នាំ 2021 រហូតដល់ ថ្ងៃទី 31 ខែធ្នូ ឆ្នាំ 2021 អតិថិជនទាំងអស់នឹងទទួលបានប្រូម៉ូសិនថែមជូនយ៉ាងច្រើនអស្ចារ្យមិនធ្លាប់មានដូចជា៖
– ប័ណ្ណទូទាត់ដែលមានសាច់ប្រាក់ 50$ (Cash Voucher 50$) សម្រាប់ទិញគ្រឿងសម្អាងនៅហាង Goody Shop
– ឆ្នាំងសាក (Travel Adaptor) កម្លាំង 25W
– ស្រោមថ្លាមានក្រវិលកាន់ (Clear Ring Cover)
– No Worry Crack 100$
* បញ្ជាក់៖
– រាល់ការជាវ Galaxy Z Flip3 5G អតិថិជននឹងទទួលបានការថែមជូនខាងលើពីហាងដែលជាវតែម្តង
– ប័ណ្ណទូទាត់ដែលមានសាច់ប្រាក់ 50$ (Cash Voucher 50$) អតិថិជនអាចអញ្ជើញទៅទិញនៅហាង Goody Shop ដោយផ្ទាល់ក៏បាន ឬ តាមអនឡាញដោយដឹកជញ្ជូនដល់គេហដ្ឋានក៏បាន…!
– ប័ណ្ណទូទាត់ដែលមានសាច់ប្រាក់ (Voucher) អាចប្រើប្រាស់បានបន្ទាប់ពីការទិញទូរស័ព្ទ 2 ថ្ងៃ…!
– ប័ណ្ណទូទាត់ដែលមានសាច់ប្រាក់ (Voucher) មានសុពលភាពចាប់ពីថ្ងៃទី 01 ខែវិច្ឆិកា ឆ្នាំ 2021 រហូតដល់ ថ្ងៃទី 10 ខែមករា ឆ្នាំ 2022…!



– កម្មវិធីប្រូម៉ូសិនថែមជូននេះមានផ្តល់ជូនគ្រប់ហាង ដេប៉ូចែកចាយ ផលិតផល សាមសុង ផ្លូវការទូទាំងប្រទេស…!
ឃើញទេ…ដូចបានប្រាប់តាំងពីដំបូងមកអ៊ីចឹង…! លើកនេះក្រុមហ៊ុន សាមសុង ផ្តល់នូវការថែមជូនអស្ចារ្យណាស់…អស្ចារ្យយកតែមែនទែនម៉ង…! អ៊ីចឹង…សម្រាប់លោកអ្នកដែលកំពុងទន្ទឹងរង់ចាំឱកាសពិសេសពីក្រុមហ៊ុន សាមសុង ឥឡូវនេះបានមកដល់ហើយ…ដូច្នេះកុំឡើយបង្អង់យូរទៀត…! ថាមិនត្រូវអាចនឹងអស់ពីស្តុកមុនកំណត់ក៏ថាបានដែរ…! មែនណា៎…អត់និយាយលេងទេ…! ឱ្យតែនៅអល់អែកច្រើន…ដឹងតែអត់ទាន់ប្រូម៉ូសិនដ៏ពិសេសនេះទៀតហើយ…!

សម្រាប់ព័ត៌មានបន្ថែមសូមអញ្ជើញមកសាកសួរ ឬធ្វើតេស្តដោយផ្ទាល់នៅតាមដេប៉ូចែកចាយរបស់ សាមសុង ទាំងអស់ ដែលនៅជិតលោកអ្នកបំផុត ឬក៏អាចទំនាក់ទំនងសេវាបម្រើអតិថិជនឥតគិតថ្លៃតាមរយៈលេខទូរស័ព្ទ៖ 1800-203232 !
* លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត…!!
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


