ព័ត៌មានអន្ដរជាតិ
មុនអស់អំណាច Trump នៅសល់មួយក្បាច់ចុងក្រោយសម្រាប់មន្ត្រីរដ្ឋាភិបាលចិន
រដ្ឋបាលលោក Donald Trump បានបញ្ចេញច្បាប់ថ្មីមួយទៀត ដើម្បីរឹតបន្តឹងលើការធ្វើដំណើររបស់សមាជិកបក្សកុម្មុយនីស្តចិន រួមនិងក្រុមគ្រួសារពួកគេ ចូលទឹកដីអាមេរិក។ នេះបើសេចក្តីរាយការណ៍ពីកាសែត The New York Times ចេញផ្សាយនៅរសៀលថ្ងៃព្រហស្បត្តិ៍នេះ។

គោលនយោបាយកំណត់សុពលភាពទិដ្ឋិការសម្រាប់សមាជិកបក្សកុម្មុយនីស្តចិន និងក្រុមគ្រួសារ គឺអាចផ្តល់ឲ្យត្រឹមតែមួយខែប៉ុណ្ណោះ និងសម្រាប់ការធ្វើដំណើរចូលទឹកដីអាមេរិកតែមួយលើក។
ការពីមុន សមាជិកបក្សកុម្មុយនីស្តចចិន ក៏ដូចជាពលរដ្ឋចិនផ្សេងទៀត សុទ្ធតែអាចទទួលបានទិដ្ឋិការចូលក្នុងទឹកអាមេរិកជាមួយសុពលភាពរហូតដល់ទៅ ១០ឆ្នាំឯណោះ។ នេះបើតាមការបញ្ជាក់ពីកាសែតខាងលើ។
រដ្ឋាភិបាលក្រុងវ៉ាស៊ីងតោន នៅពេលនេះ កំពុងតែជួយដល់ប្រធានធិបតីទើបចាញ់ឆ្នោតរបស់ខ្លួន ដើម្បីតស៊ូជាមួយអំណាចរបស់ប្រទេសចិន ស្របពេលដែលទំនាក់ទំនងរវាងមហាអំណាចសេដ្ឋកិច្ចធំបំផុតលើលោកទាំងពីរ បានធ្លាក់ចុះដល់កម្រិតទាបបំផុតមិនធ្លាប់មាននាប៉ុន្មានទសវត្សរ៍ចុងក្រោយនេះ។
យោងតាមអ្នកនាំពាក្យក្រសួងការបរទេសអាមេរិក ប្រាប់កាសែត New York Times ចំណាត់ការថ្មីនេះ ជាផ្នែកមួយនៃគោលនយោបាយការពារសហរដ្ឋអាមេរិក ពីឥទ្ធិពលដ៏គ្រោះថ្នាក់របស់បក្សកុម្មុយនីស្តចិន។
បើនិយាយដល់ចំណុចចាប់ផ្តើមនៃទំនាក់ការទូតរវាងចិន និងអាមេរិក គឺអាចនិយាយបានថា ដោយសារការផ្ទុះរាតត្បាតជំងឺកូវីដ ១៩ ជុំវិញពិភពលោក ការបង្កើតច្បាប់សន្តិសុខជាតិនៅហុងកុង ពីសំណាក់រដ្ឋាភិបាលប៉េកាំង ជម្លោះសមុទ្រចិនខាងត្បូង ជម្លោះពាណិជ្ជកម្ម ក៏ដូចជាការស្តីបន្ទោសចិន បង្កឧក្រិដ្ឋកម្មសិទ្ធិមនុស្សនៅតំបន់ស៊ីជាំងជាដើម៕
ប្រែសម្រួល៖ សុភា
ប្រភព៖ Reuters
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


