ព័ត៌មានជាតិ
កម្ពុជាគាំទ្រការប្រើប្រាស់រថយន្តអគ្គិសនី បន្ថយពន្ធនាំចូលជិតពាក់កណ្តាល
ក្នុងកិច្ចពិភាក្សាពិសេសកាលពីម្សិលមិញនេះក្រោមប្រធានបទ “អគ្គិសនីភាវូបនីយកម្មនៃយានយន្ត ដើម្បីអនាគតបៃតងសម្រាប់កម្ពុជា” រដ្ឋមន្រ្តីក្រសួងសាធារណការនិងដឹកជញ្ជូន បានប្រកាសពីការគាំទ្ររបស់រដ្ឋាភិបាលក្នុងការជំរុញការប្រើប្រាស់យានយន្តដើរដោយថាមពលអគ្គិសនី ដើម្បីចូលរួមថែរក្សាបរិស្ថាន និងជួយកាត់បន្ថយការបំភាយឧស្ម័នកាបូនិចក្នុងទៅបរិយាកាសផែនដី។
លោកស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការនិងដឹកជញ្ជូន ដែលបានធ្វើដំណើរតាមរថយន្ដដើរដោយថាមពលអគ្គិសនី (2 blue Electric I-Pace Jaguar) ដើម្បីធ្វើតេស្តសាកល្បងអំពីប្រសិទ្ធភាពនៃការប្រើប្រាស់រថយន្តប្រភេទនេះ បានកត់សម្គាល់ថា ធ្វើដំណើរតាមរថយន្តដើរដោយថាមពលអគ្គិសនី ជាបទពិសោធន៍ដ៏អស្ចារ្យ វាដូចជាការធ្វើដំណើរតាមរថយន្តម៉ាស៊ីនសាំងធម្មតាដូច្នោះដែរ។

លោកបានលើកពីរថយន្តអនាគតនេះថា ទំនើប ស្ងាត់ ប្រសិទ្ធភាព និងអាចធ្វើដំណើរបានដោយរលូននៅលើផ្លូវ។
ឯកឧត្តមទេសរដ្ឋមន្ត្រីក៏បានគូសបញ្ជាក់ផងដែរថា រថយន្តដើរដោយថាមពលអគ្គីសនី នឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការរួមចំណែកដល់ការកាត់បន្ថយការបញ្ចេញឧស្ម័នកាបូនទៅក្នុងបរិយាកាស ធ្វើឱ្យប៉ះពាល់ដល់បរិស្ថាន។
បន្ថែមពីលើនេះ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានគូសបញ្ជាក់ថា ក្រសួងកំពុងរៀបចំគោលនយោបាយ និងការគាំទ្រសម្រាប់រថយន្តដើរដោយថាមពលអគ្គិសនី (EVs) ដើម្បីធានាឱ្យមានហេដ្ឋារចនាសម្ព័ន្ធទាំងមូលសម្រាប់យានយន្ត EVs នៅកម្ពុជា ក្នុងនោះរួមមាន ស្ថានីយ៍សាកអាគុយ កន្លែងផ្តល់សេវា គ្រឿងបន្លាស់ បុគ្គលិកទទួលការបណ្តុះបណ្តាល និងកន្លែងបោះចោលអាគុយ និងធានាថា EVs ដែលនាំចូលមកកម្ពុជាមានគុណភាពល្អ។
បើតាមលោករដ្ឋមន្រ្តី រដ្ឋាភិបាលបានលើកទឹកចិត្តក្នុងការប្រើប្រាស់រថយន្តដើរដោយថាមពលអគ្គិសនី ដោយយកពន្ធទាបជាងពាក់កណ្តាល បើធៀបរថយន្តប្រើប្រាស់សាំងដែលនាំចូលមកលក់ក្នុងស្រុក។
លោករដ្ឋមន្រ្តីបានបញ្ជាក់ថា មកដល់ពេលនេះ រថយន្តដើរដោយថាមពលអគ្គិសនីនៅប្រទេសកម្ពុជាមានប្រហែល ៤២ គ្រឿងប៉ុណ្ណោះដែលចុះបញ្ជីក្នុងចំណោមរថយន្ត ដែលកំពុងប្រើប្រាស់ជាង ១ លានគ្រឿង។
គួរកត់សម្គាល់ផងដែរ រថយន្តដើរដោយថាមពលអគ្គិសនី ជួយឱ្យបរិស្ថានស្អាត មានប្រសិទ្ធភាពជាង រថយន្តប្រើសាំង និងអាចជួយកាត់បន្ថយការបំពុលខ្យល់ក្នុងទីក្រុងនានាដូចជា ទីក្រុងភ្នំពេញជាដើម ដោយសាររថយន្តប្រភេទនេះមិនប្រើសាំងក្នុងដំណើរការរបស់វាទេ។ រថយន្តអគ្គិសនីក៏ជួយកាត់បន្ថយការ បំភាយឧស្ម័នកាបូនទៅក្នុងបរិយាកាសផងដែរ បើទោះបីជាបណ្តាញអគ្គិសនីត្រូវបានដំណើរការដោយធ្យូងថ្មក៏ដោយ៕
អត្ថបទ៖ ប៊ុណ្ណារ៉ា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


