ព័ត៌មានអន្ដរជាតិ
នាំគ្នាទៅប្រមូលប្រេង ពេលរថយន្តជួបគ្រោះថ្នាក់ ស្រាប់តែផ្ទុះឆេះស្លាប់និងរបួសជិត ២០០ នាក់ (មានវីដេអូ)
មនុស្សចំនួន ៩៨ នាក់បានស្លាប់ បន្ទាប់ពីការផ្ទុះដ៏ធំមួយ នៅពេលរថយន្តដឹកប្រេងបានបុកជាមួយរថយន្តដឹកទំនិញនៅក្នុងរដ្ឋធានី Freetown នៃប្រទេស សៀរ៉ាឡេអូន ។
ប្រេងឥន្ធនៈបានហៀរចេញមុននឹងបង្កជាអគ្គិភ័យ ហើយភ្លើងបានឆាបឆេះអ្នកឈរមើល និងរថយន្តនៅចំណុចប្រសព្វដ៏មមាញឹក។

ស្របពេលជាមួយគ្នានោះដែរ មនុស្សចំនួន ៩២ នាក់ កំពុងទទួលការព្យាបាលនៅក្នុងមន្ទីរពេទ្យនិងមណ្ឌលសុខភាពជុំវិញទីក្រុង Freetown។
ការផ្ទុះនេះ ត្រូវបានគេជឿថាបានកើតឡើងនៅផ្លូវប្រសព្វមួយ ខាងក្រៅផ្សារទំនើប Choithram នៃតំបន់ជាយក្រុង Wellington ដែលមានប្រជាជនច្រើន នៅម៉ោងប្រហែល ២២:០០ (ម៉ោងក្នុងស្រុក) កាលពីថ្ងៃសុក្រ។

ទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយជាតិ (NDMA) របស់ប្រទេសសៀរ៉ាឡេអូន បាននិយាយថា រថយន្តទាំង២បានបុកគ្នា នៅពេលដែលរថយន្តដឹកប្រេងកំពុងចូលទៅក្នុងស្ថានីយ៍ចាក់ប្រេងនៅក្បែរនោះ។
អ្នកបើកបរ បានដឹងអំពីការលេចធ្លាយប្រេង ហើយបានចេញពីរថយន្តនិង ព្រមានមនុស្សឲ្យនៅឆ្ងាយ។ NDMA និយាយថា ការផ្ទុះ បានកើតឡើងនៅពេលមនុស្សព្យាយាមប្រមូលប្រេងឥន្ធនៈ។

មនុស្សជាច្រើនបានប្រញាប់ប្រញាល់ទៅប្រមូលប្រេង ជាហេតុបណ្តាលឲ្យស្ទះចរាចរណ៍។ ប៉ុន្តែមួយសន្ទុះក្រោយមក ក៏មានការផ្ទុះឡើងតែម្តង។
គួរបញ្ជាក់ថា ទីក្រុងកំពង់ផែ Freetown ដែលមានប្រជាជនជាងមួយលាននាក់ បានជួបប្រទះគ្រោះមហន្តរាយធ្ងន់ធ្ងរជាច្រើនលើក ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ។

កាលពីខែមីនា មនុស្សជាង ៨០ នាក់បានរងរបួស បន្ទាប់ពីអគ្គិភ័យដ៏ធំ បានឆាបឆេះតំបន់អនាធិបតេយ្យមួយក្នុងទីក្រុងនេះ បណ្តាលឲ្យមនុស្សជាង ៥,០០០ នាក់ត្រូវផ្លាស់ទីលំនៅ។
ហើយនៅក្នុងឆ្នាំ ២០១៧ មនុស្សជាង ១,០០០ នាក់ត្រូវបានសម្លាប់ បន្ទាប់ពីភ្លៀងធ្លាក់ខ្លាំងបង្កឲ្យមានការរអិលបាក់ដី៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ អគ្គិភ័យឆេះស្ថានីយប្រេងឥន្ធនៈ BVM បណ្ដាលឱ្យបុរសជាម្ចាស់ រងរបួសធ្ងន់
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


