Connect with us

ព័ត៌មានជាតិ

ជាប្រធានអាស៊ានឆ្នាំ ២០២២ កម្ពុ​ជា នឹងខិតខំឲ្យអស់ពីសមត្ថភាព ក្នុងកិច្ចសហការជិត​ស្និទ្ធជាមួយ​ប្រទេស​ជា​​​សមាជិក និងដៃគូដ​ទៃ​​​​ទៀត

បានផុស

នៅ

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសថា ក្នុងនាមប្រធានអាស៊ានឆ្នាំ ២០២២ ប្រទេស​កម្ពុ​ជា នឹងខិតខំប្រឹងប្រែងឲ្យអស់ពីសមត្ថភាព ក្នុងកិច្ចសហការជិតស្និទ្ធជាមួយបណ្ដាប្រទេសជាសមាជិក និងដៃគូដ​ទៃ​​​​ទៀត ក្នុងការសម្រេចបាននូវអាទិភាពផ្សេងៗ របស់អាស៊ានឆ្ពោះទៅរកការស្ដារ និងជំរុញសេដ្ឋកិច្ចអាស៊ាន។

សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ក្នុងពិធីបើកកិច្ចប្រជុំ រដ្ឋមន្ត្រីដឹកជញ្ជូនអាស៊ានលើកទី ២៧ និងកិច្ចប្រជុំពាក់ព័ន្ធ នាព្រឹកថ្ងៃទី ១១ ខែវិច្ឆិកានេះថា ក្រោយពីបានក្លាយជាសមាជិកពេញសិទ្ធិ របស់អាស៊ាន អស់រយៈពេល​ជាង ២០ឆ្នាំមកនេះ កម្ពុជាបានបំពេញតួនាទីយ៉ាងម៉ឺងម៉ាត់ ដើម្បីចូលរួមកសាងសហគមន៍តំបន់ ដែលមាន​សន្តិ​ភាព វិបុលភាព និងសុខដុមនីយកម្ម ព្រមទាំងផ្លាស់ប្ដូរអាស៊ានទៅជាគំរូ នៃកិច្ចសហប្រតិបត្តិការតំបន់ ដែលមាន​សារៈ​សំខាន់ជាសកល។

សម្ដេចតេជោនាយករដ្ឋមន្ត្រី មានប្រសាសន៍បន្តថា ក្នុងនាមជាប្រធានអាស៊ាននាឆ្នាំ ២០២២ កម្ពុជានឹងខិតខំប្រឹង​ប្រែងឲ្យអស់ពីសមត្ថភាព ក្នុងកិច្ចសហការជិតស្និទ្ធជាមួយបណ្ដាប្រទេសជាសមាជិក និងដៃគូដទៃទៀត ក្នុងការ​សម្រេចបាននូវអាទិភាពផ្សេងៗ របស់អាស៊ានឆ្ពោះទៅការស្ដារ និងជំរុញកំណើនសេដ្ឋកិច្ចអាស៊ាន ព្រមទាំងការ​លើកកម្ពស់សហ គមន៍អាស៊ាន នៅក្រោយវិបត្តិនៃជំងឺកូវីដ-១៩ ស្របតាមមូលបទ «អាស៊ានរួមគ្នាធ្វើ-ដោះស្រាយ​បញ្ហាប្រឈមទាំងអស់គ្នា ដើម្បីភាពសុខដុមរមនា សន្តិភាព និងវិបុលភាព ក្នុងតំបន់ទាំងមូល៕

អត្ថបទ៖ ឃួន សុភ័ក្រ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម