ព័ត៌មានអន្ដរជាតិ
វៀតណាម នឹងរងភ្លៀងធ្លាក់ខ្លាំងរហូតដល់ចុងខែ ហើយអាចជួបព្យុះ ៣ ទៀតនៅឆ្នាំនេះ
មជ្ឈមណ្ឌលជាតិសម្រាប់ការព្យាករណ៍ឧតុនិយម (NCHF) បាននិយាយថា ភ្លៀងធ្លាក់ខ្លាំងនឹងបន្តអូសបន្លាយនៅភាគកណ្តាលប្រទេសវៀតណាមរហូតដល់ចុងខែវិច្ឆិកា ហើយទំនងជានឹងរងការវាយប្រហារដោយព្យុះចំនួន ៣ បន្ថែមទៀតនៅឆ្នាំនេះ ។

យោងតាមលោក Tran Quang Nang មន្ត្រីមកពី NCHF បានឲ្យដឹងថា ភាពត្រជាក់ខ្លាំងបានធ្វើឲ្យមានភ្លៀងធ្លាក់យ៉ាងខ្លាំងនៅទូទាំងខេត្តភាគកណ្តាលក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ ។
លោក Nang បន្ថែមថា ចាប់ពីថ្ងៃទី ១១ ដល់ថ្ងៃទី ១៤ ខែវិច្ឆិកា ភ្លៀងនឹងបន្តធ្លាក់មកលើតំបន់ជាច្រើន ជាពិសេសតំបន់កណ្តាល និងភាគខាងត្បូងជាដើម ។

ទន្ទឹមនោះទឹកភ្លៀងទំនងជានឹងឡើងដល់កម្រិត ១០០ ទៅ ២៥០ មីលីម៉ែត្រនៅខេត្ត Thua Thien ខេត្ត Hue ខេត្ត Da Nang ខេត្ត Quang Nam និងខេត្ត Khanh Hoa និងរហូតដល់ ៦៥០ មីលីម៉ែត្រពីខេត្ត Quang Nam ដល់ខេត្ត Phu Yen ។
លោក Nang បានព្រមានថា អាកាសធាតុបែបនេះនឹងបង្កហានិភ័យខ្ពស់នៃការជន់លិចនៅតំបន់ទំនាប ក៏ដូចជាទឹកជំនន់ភ្លាមៗ និងការរអិលបាក់ដីនៅតំបន់ភ្នំ ។ លោកបានព្យាករណ៍ថា “ចាប់ពីពេលនេះរហូតដល់ដំណាច់ឆ្នាំនេះ វៀតណាមអាចនឹងរងការវាយប្រហារដោយព្យុះត្រូពិចពីរ ឬបីដែលទំនងជាក្លាយជាខ្យល់ព្យុះ” ។

គួរបញ្ជាក់ថា តំបន់ភាគកណ្ដាលប្រទេសវៀតណាម ទំនងជារងការវាយប្រហារដោយភ្លៀងធ្លាក់ខ្លាំងពេញមួយខែវិច្ឆិកានេះ ហើយកម្រិតទឹកភ្លៀងខ្ពស់បំផុតនឹងកត់ត្រារវាងខេត្ត Quang Binh ភាគខាងជើង និងខេត្ត Khanh Hoa ភាគខាងត្បូង ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Tuoi Tre
ចុចអាន ៖ ថៃ ព្រមាន ក្រុងបាងកក នឹងជួបសីតុណ្ហភាពចុះត្រជាក់បំផុតដល់ ១ អង្សាសេ
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


