កីឡា
កីឡាការិនីមេដាយមាសពិភពលោក កីឡាប៊ូល ប៉េតង់ ២ រូប នាំ កម្ពុជា ឲ្យពិភពលោកបានស្គាល់
ខាងក្រោមនេះ ជាកីឡាការិនីមេដាយមាសពិភពលោក កីឡាប៊ូល ប៉េតង់ ២ រូប ដែលនាំមុខមាត់ កម្ពុជា ឈរលើឆាកអន្តរជាតិ ជាពិសេសធ្វើឲ្យពិភពលោកកាន់តែស្គាល់ប្រទេសយើង។
១ វីរកីឡាការិនីកម្ពុជា កែ ឡេង

វីរកីឡាការិនីកម្ពុជា កែ ឡេង បានក្លាយជាកីឡាការិនីប៉េតង់ឆ្នើមបំផុតលំដាប់ពិភពលោក បន្ទាប់ពីបង្ហាញសមត្ថភាពយ៉ាងល្អឥតខ្ចោះ តាមរយៈឈ្នះមេដាយមាសពិភពលោក ជាបន្តបន្ទាប់ក្នុង ក្នុងឆ្នាំ ២០១៣ ឆ្នាំ ២០១៥ ឆ្នាំ ២០១៧ និងឆ្នាំ ២០១៩ ។ ប៉ុន្តែជាការសោកស្ដាយបំផុត ដែលកីឡាការនីជើងខ្លាំងរូបនេះ បានសម្រេចចិត្តលាឈប់ពីអាជីពកីឡាប៉េតង់ ដោយសារតែបញ្ហាសុខភាពរបស់លោកស្រី មិនអាចទ្រាំទ្រតទៅមុខទៀតបាន។
គួររំលឹកថា លោកស្រី កែ ឡេង តែងលេចធ្លោយ៉ាងខ្លាំងលើវិញ្ញាសាវាយយកពិន្ទុ ទាំងការហ្វឹកហាត់ និងការប្រកួតលក្ខណៈ អន្តរជាតិម្តងៗ គាត់តែងសម្លឹងមើលគោលដៅ (ប៊ី) ដើម្បីវាយឲ្យចំគោលដៅ ហើយតែងតែទទួលបានការកោតសរសើរពីមហាជនថា ជាម្ចាស់មេដាយមាស៤ជំនាន់ជាប់ៗគ្នារបស់ពិភពលោករូបនេះ វាយចំគោលដៅបានយ៉ាងល្អបំផុត។
ភាពល្បីល្បាញទាំងនេះហើយ បានធ្វើឲ្យព្រះរាជាណាចក្រកម្ពុជា លើវិស័យកីឡាប៉េតង់មានភាពលេចធ្លោយ៉ាងខ្លាំងលើឆាកអន្តរជាតិ ហើយសហព័ន្ធកីឡាប៉េតង់អន្តរជាតិបានផ្តល់សិទ្ធិឲ្យកម្ពុជាទទួលសិទ្ធិធ្វើជាម្ចាស់ផ្ទះ ការប្រកួតជើងឯកពិភពលោក នៅក្នុងឆ្នាំ២០១៩ ។ ក្រៅពីការឈ្នះមេដាយមាសជើងឯកពិភពលោក ជើងខ្លាំង ៤ ជំនាន់នេះ ក៏ធ្លាប់បានឈ្នះមេដាយស៊ីហ្គេម និងការប្រកួតអន្តរជាតិមួយចំនួនទៀតដែរ។
២ វីរកីឡាការិនី អ៊ុក ស្រីមុំ

កីឡាការិនី អ៊ុក ស្រីមុំ ឈ្នះមេដាយមាសពិភពលោក កីឡាប៊ូល ប៉េតង់ វិញ្ញសារវាយយកពិន្ទុ នៅអេស្ប៉ាញ ក្រោយឈ្នះថៃ ៣៩ ទល់ ២៧ ។ កីឡាការិនីរូបនេះ បានយកឈ្នះ កីឡាការិនីថៃនៅវគ្គផ្ដាច់ព្រាត់ ហើយមុនពេលឡើងដល់វគ្គផ្តាច់ព្រ័ត្រ ម្ចាស់មេដាយមាសពិភពលោកឆ្នាំ ២០១៧ របស់កម្ពុជា បានយកឈ្នះកីឡាការិនីកាណាដា នៅវគ្គ១/៤ ក្នុងលទ្ធផល ២៩ទល់២ និងបន្តឈ្នះកីឡាការិនីន័រវេស នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ក្នុងលទ្ធផល ២៥ទល់១៨ ឈានទៅវគ្គផ្តាច់ព្រ័ត្របន្តឈ្នះកីឡាការិនីថៃ ក្នុងលទ្ធផល ៣៧ ទល់ ២៩ ធ្វើឲ្យកីឡាការិនី អ៊ុក ស្រីមុំ ក្លាយជាកីឡាការិនីទី២ របស់កម្ពុជា ដែលរកបានមេដាយមាសទី ៥ ជាប់ៗគ្នា បន្ទាប់ពីវីរៈកីឡាការិនី កែ ឡេង ឈ្នះក្នុងឆ្នាំ ២០១៣ , ២០១៥ , ២០១៧ ,២០១៩ និងឆ្នាំ ២០២១។
គួររំលឹកថា ស្រីមុំ ធ្លាប់បានឈ្នះមេដាយមាសលើវិញ្ញាសាប៉េតង់វាយគូនារី កីឡាស៊ីហ្គេមទី១ កាលពីឆ្នាំ២០១៧ លើកទី២៩ នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី។
យ៉ាងណាមិញ យើងនឹងរង់ចាំមើលថាបន្តថា តើកីឡាការនីរូបណាទៀត អាចនាំកម្ពុជា ឲ្យពិភពលោកបានស្គាល់ ខណៈកាលពីយប់ថ្ងៃទី១៣ ដោយក្រុមនារី ៣ នាក់ បានឡើងទៅវគ្គបន្ត បន្ទាប់ពីឈ្នះវគ្គជម្រុះ៕
អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖អបអរសាទរ! កីឡាការិនី អ៊ុក ស្រីមុំ ឈ្នះមេដាយមាសពិភពលោកកីឡាប៊ូល ប៉េតង់ នៅអេស្ប៉ាញ
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


