នយោបាយ
សម្ដេចក្រឡាហោម ស ខេង ៖ “គណបក្សបេះដូងជាតិ” មានចេតនាទុច្ចរិត ក្នុងការផ្ដិតមេដៃអ្នកគាំទ្រ ដើម្បីចុះបញ្ជី
សម្ដេចសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅថ្ងៃនេះបានបញ្ជាក់ប្រាប់តំណាងស្ថាបនិក “គណបក្សបេះដូងជាតិ” ថា ក្រសួងមហាផ្ទៃមិនចុះបញ្ជីឱ្យទេ ដោយសារតែការផ្ដិតមេដៃអ្នកគាំទ្រ ដើម្បីចុះបញ្ជី មានចេតនាទុច្ចរិត នេះបើយោងតាមលិខិតរបស់សម្ដេចក្រឡាហោម ស ខេង ចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១នេះ។
លិខិតរបស់សម្ដេចក្រឡាហោម ស ខេង ផ្ញើជូនលោក សៀម ភ្លុក តំណាងស្ថាបនិកគណបក្សបេះដូងជាតិបានបញ្ជាក់ដូច្នេះថា “ផ្អែកតាមបទប្បញ្ញត្តិ នៃច្បាប់ស្ដីពីគណបក្សនយោបាយក្រសួងមហាផ្ទៃ សម្រេចបដិសេធការស្នើសុំចុះបញ្ជីរបស់គណបក្សបេះដូងជាតិ ដោយសារតែការផ្តិតស្នាមមេដៃរបស់សមាជិកគណបក្សបេះដូងជាតិ ដើម្បីគាំទ្រក្នុងការសុំចុះបញ្ជី មានចេតនាទុច្ចរិត ដោយមានការផ្តិតស្នាមមេដៃជំនួស ការក្លែងបន្លំអត្តសញ្ញាណបុគ្គល និងការប្រឌិតធ្វើឲ្យខូចគុណភាព ដើម្បីបង្កើនបរិមាណជំនួសសមាជិក ព្រមទាំងខ្លឹមសារប្រការមួយចំនួន នៃលក្ខន្តិកៈគណបក្ស ផ្ទុយនឹងបទប្បញ្ញត្តិ នៃច្បាប់ស្ដីពីគណបក្សនយោបាយផងដែរ”។

គួររំលឹកថា ដោយសារតែមានភាពមិនប្រក្រតី នៃការផ្តិតមេដៃនេះ សម្ដេចក្រឡាហោម ស ខេងបញ្ជាឲ្យអគ្គស្នងការដ្ឋាននគរបាលជាតិ ធ្វើការស្រាវជ្រាវលើករណីនេះ ហើយក៏បានសម្រេចដាក់ពាក្យបណ្តឹងតំណាងតំណាងគណបក្សបេះដូងជាតិទៅតុលាការ ដើម្បីចាត់វិធានការតាមផ្លូវច្បាប់ផងដែរ នេះបើយោងតាមលិខិតរបស់សម្ដេចក្រឡាហោម ស ខេង ដាក់ជូនសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
បើតាមសម្ដេចក្រឡាហោម ស ខេង អគ្គស្នងការដ្ឋាននគរបាលជាតិ នៃក្រសួងមហាផ្ទៃបានធ្វើការពិនិត្យ និងកោសលវិច្ច័យលើស្នាមមេដៃរបស់សមាជិកគណបក្សបេះដូងជាតិចំនួន ៤៧៨១ ស្នាមមេដៃ ក្នុងនោះស្នាមមេដាយបុរសចំនួន២៤៥២ ស្នាមមេដៃ និងស្នាមមេដៃស្ត្រីចំនួន២៣២៩ ស្នាមមេដៃ។
ជាលទ្ធផលបានរកឃើញថា ស្នាមមេដាយរបស់ឈ្មោះបុគ្គលចំនួន២០ នាក់ (ស្ត្រី១០ នាក់) ខុសពីស្នាមមេដៃនៅក្នុងអត្តសញ្ញាណប័ណ្ណ, ស្នាមមេដៃរបស់បុគ្គលចំនួន២០ នាក់ ផ្តិតលើឈ្មោះបុគ្គលចំនួន៥៤ នាក់ ស្ត្រី២១ នាក់, ស្នាមមេដៃរបស់បុគ្គលចំនួន៧៤ នាក់ មានភាពមិនប្រក្រតី (ក្លែងស្នាមមេដាយបុគ្គល), ស្នាមមេដៃរបស់បុគ្គលចំនួន២៨៧ នាក់ ខូចគុណភាពមិនអាចធ្វើកោសល្យវិច្ច័យបាន , ស្នាមមេដៃមានភាពមិនប្រក្រតីធ្ងន់ធ្ងររបស់បុគ្គលចំនួន ៥ នាក់ ផ្តិតលើឈ្មោះបុគ្គលចំនួន២១ នាក់ (ម្នាក់ៗផ្តិតលើឈ្មោះបុគ្គលចាប់ពី៣ ទៅ ៥ នាក់)។
សម្ដេចក្រឡាហោម ស ខេង បានបញ្ជាក់ថា ផ្អែកលើលទ្ធផលខាងលើនេះអគ្គស្នងការដ្ឋាននគរបាលជាតិបានធ្វើការសន្និដ្ឋានថា បញ្ជីរាយនាមចូលជាសមាជិករបស់គណបក្សបេះដូងជាតិ មានការរៀបចំពីប្រភពតែមួយ ហើយរូបភាពផ្តិតស្នាមមេដៃក្នុងបញ្ជីរាយនាមចូលជាសមាជិកគណបក្សបេះដូងជាតិ មានចេតនាទុច្ចរិត បង្កើនបរិមាណចំនួនសមាជិកច្រើន (ផ្តិតស្នាមមេដៃជំនួសក្លែងបន្លំអត្តសញ្ញាណបុគ្គលនិងផ្តិតធ្វើឲ្យខូចគុណភាព) និងបានសម្រេច៖
ទី១, សម្រេចឲ្យអគ្គស្នងការដ្ឋាននគរបាលជាតិ ធ្វើការស្រាវជ្រាវបុគ្គលដែលមានចេតនាទុច្ចរិត ក្នុងការផ្ដិតមេដៃជំនួសការក្លែងបន្លំអត្តសញ្ញាណបុគ្គល និងការផ្ដិតមេដៃឲ្យខូចគុណភាព ទី២, សម្រេចដាក់ពាក្យបណ្តឹងប្ដឹងស្ថាបនិកគណបក្សបេះដូងជាតិទៅតុលាការ ដើម្បីចាត់វិធានការតាមផ្លូវច្បាប់ ទី៣, សម្រេចបដិសេធសំណើសុំចុះបញ្ជីគណបក្សបេះដូងជាតិក្នុងបញ្ជីគណបក្សនយោបាយនៅក្រសួងមហាផ្ទៃ៕
ដោយ ៖ កោះកែវ


-
ព័ត៌មានជាតិ១ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន