KPT+
ជឿឬអត់ ស្នេហ៍ពិត នឹងនាំយើងទៅផ្លូវរីកចម្រើន នាពេលអនាគត
មិនថាស្រីឬប្រុស ខណៈពេលដែលអ្នកនៅតែឯង ប្រាកដជាមានអារម្មណ៍តែលតោល គ្មានលំនឹង ច្របូកច្របល់ និងសោកសៅពេលខ្លះ។ ប៉ុន្តែកាលបើបានជួបមនុស្ស ដែលយើងតែងរង់ចាំគេមកជាយូរ អារម្មណ៍យើងប្រែជាមនុស្សផ្សេងទៀត។ អ្វីៗទាំងអស់នោះ ក៏បាត់ទៅភ្លាមៗមួយរំពេចតែម្ដង។

មនុស្សដែលយល់ចិត្ត និងស្គាល់អ្នកបានច្បាស់ជាងអ្នកផ្សេង នោះប្រាកដណាស់ថា ពួកគេនឹងធ្វើរឿងដែលល្អចំពោះអ្នក ឬផ្ដល់ឲ្យអ្នកនៅអារម្មណ៍សុវត្ថិភាពបានពេញលេញ។ កាលពីមុន កាលរស់នៅម្នាក់ឯង តែងតែមានអារម្មណ៍ដូចជាអ្នកកំពុងដើរនៅកន្លែងមួយ ដែលគ្មានលំនឹង គ្មានទីពឹង ឬពិបាកទំនាក់អាស្រ័យជាមយយអ្នកណាជាដើម។
ប៉ុន្តែគ្រប់យ៉ាងបានប្រែប្រួល អ្នកមិនចាំបាច់ខ្វល់ខ្វាយច្រើនពេក អំពីរឿងគ្រប់យ៉ាងនោះទេ ព្រោះមនុស្សម្នាក់នោះ នឹងទទួលយកអ្នកគ្រប់ទម្រង់ទាំងអស់ មិនថាល្អឬអាក្រក់ ឬចរិតកំណើតយើង ពីមុនយ៉ាងម៉េចឡើយ។
មនុស្សពិសេស នឹងនាំយើងទៅរកភាពីកចម្រើន គេឈប់ឲ្យយើងនៅដេកគិតជាមួយអតីតកាល ហើយមិនបណ្តោយឲ្យរឿងនោះមកលងបន្លាចយើងសឹងតែរាល់ថ្ងៃទៀតទេ។ ស្នេហ៍ពិតគឹការជួយយិតយោងគ្នា ជួយយកអាសារគ្នា មិនមិនមើលបំណាំគ្នា គិតស្រីប្រុសឡើយ។

ស្នេហាពិត គេដឹងពីអ្វីដែលអ្នកកំពុងត្រវការនាពេលនេះ បុរសឬនារីនឹងណែនាំអ្នកឲ្យស្គាល់គ្រួសារ និងមិត្តភក្តិរបស់ពួកគេ។ គេតែងយកចិត្តទុកដាក់ជាមួយអ្នកគ្រប់ពេល ដឹងពីបញ្ហាលំបាកនានា ដែលអ្នកកំពុងជួប។
គេគិតគូរអនាគតជាមួយអ្នក គេខ្លាចអ្នកលំបាក គេដឹងថាអ្វីដែលជាគោលដៅត្រូវធ្វើរួមគ្នា។ នេះហើយដែលហៅថាស្នេហ៍ពិត អ្នកមិនចាំបាច់ជាកូនអ្នកមានទ្រព្យ ស្អាត សង្ហា ឡូយឆាយឡើយ។ តែអ្នកក៏អាចក្លាយជាមនុស្សពិសេសរបស់គេបានដូចគ្នា បើនោះជាស្នេហាពិតរបស់អ្នកទាំងពីរ។
តើអ្នកបានជួបស្នេហាពិតឬនៅ? បើជួបហើយ តើគេបានជួយអីដល់យើងខ្លះ ឬយើងនេះបានជួយអីគេវិញដែរ។ កុំគិតថាស្នេហាជាការធ្វើអាជីវកម្ម តែជាការចែករំលែកឲ្យគ្នាមិនគិតធ្ងន់ស្រាល ឬប្រុស-ស្រី!
បើបានជួបស្នេហ៍ពិតហើយ តែជីវិតគូនៅមិនទានបញ្ជប់បានទេ អ្នកនៅមានអម្រែកត្រូវរែកជាច្រើនក្នុងជីវិតតទៅទៀត ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖“ស្នេហា” មានគុណប្រយោជន៍ស្ទើរមិនគួរឲ្យជឿ
ចុចអាន៖តិចនិចអ្វី ដែលធ្វើឲ្យបុរសម្នាក់ ធ្លាក់ក្នុងអន្លង់ស្នេហ៍នារី មិនព្រមទៅណា?

-
ព័ត៌មានជាតិ១ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
សន្តិសុខសង្គម២ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ចរាចរណ៍២ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល