សន្តិសុខសង្គម
ទោះសមត្ថកិច្ចជូនដំណឹង ឬ ចុះរុះរើយ៉ាងណា អាជីវករមួយចំនួននៅតែបន្តលក់កណ្តាលទ្រូងផ្លូវខាងលិចផ្សារណាត់
បាត់ដំបង ៖ បើទោះបីជាកន្លងមក មានការខិតខំប្រឹងប្រែងពីសំណាក់អាជ្ញាធរ ខេត្ត.ក្រុង ក៏ដូចជាសមត្ថកិច្ច ក្នុងការជូនដំណឹង និងចុះរុះរើយ៉ាងណាក៏ដោយ ក៏មិនខុសអីទៅនឹងការវៀចចកកណ្តាលទន្លេយ៉ាងដូច្នេះដែរ។
គួរបញ្ជាក់ថា កន្លងមកគេសង្កេតឃើញលោក ផេង សិទ្ធី អភិបាលក្រុងបាត់ដំបង បានដឹកនាំកម្លាំង ចុះវាស់វែង និងបាញ់ថ្នាំកំណត់ទីតាំងឲ្យអាជីវករ លក់ត្រឹមតែលើចិញ្ចើមផ្លូវប៉ុណ្ណោះ ដោយមិនអនុញ្ញាតឲ្យលក់នៅលើទ្រូងផ្លូវឡើង ដែលជាការបង្កបញ្ហានូវការកកស្ទះជាដើម។

រាល់បញ្ហានេះដែរ សមត្ថកិច្ចក៏ធ្លាប់បានចុះប្រមូលយកនូវ គ្រែ តុ ឬ ឆ័ត្រ ដែលក្រុមអាជីវករទុកចោលពាសវាលពាសកាល គ្មានសណ្តាប់ធ្នាប់ នៅតាមទីសាធារណ:ជាដើម ដើម្បីឲ្យពួកគាត់បញ្ឈប់នូវការលក់លើទ្រូងផ្លូវតទៅទៀត។
លោកអភិបាលក្រុង ផេង សិទ្ធី បានបញ្ជាក់ថា កន្លងមកលោក និងក្រុមការងារទាំងអស់ បានព្យាយាមយ៉ាងខ្លាំងក្នុងការរៀបចំសណ្តាប់ធ្នាប់ជុំវិញផ្សារណាត់ និងកន្លែងផ្សេងៗ ប៉ុន្តែអស់លោកអាជីវករមិនព្រមអនុវត្តតាមការណែនាំទាល់តែសោះ គឺការងារនេះមិនខុសអីនឹងការវៀចចកនៅកណ្តាលទន្លេអញ្ចឹង ព្រោះក្រោយការរៀបចំបានយ៉ាងស្អាតប្រហែល២ ទី៣ ថ្ងៃប៉ុណ្ណោះ គឺពួកគាត់បានរំកិលចូលទៅលើផ្លូវវិញដដែល ព្រោះទីតាំងខាងលិចផ្សារណាត់នេះ គឺមានការលូតទៅលើផ្លូវប្រសព្វសឹងពាក់កណ្តាលទៅហើយ ដែលធ្វើអោយមានការកកស្ទះចរាចររាល់ថ្ងៃ។

ទោះបីជាមានការរិះគន់ពីសំណាក់ប្រភពនានា មកលើអាជ្ញាធរ យ៉ាងណាក៏ដោយ ក៏លោកនឹងព្យាយាមធ្វើការរឿងនេះបន្តទៀត ដើម្បីអោយក្រុងបាត់ដំបង មានសោភ័ណភាព ។
មានប្រភពក្រៅផ្លូវការមួយបានចោទសួរថា ទីផ្សារខាងលើនេះ គឺមានសៀវភៅបន្ទុកត្រឹមត្រូវ ដូច្នេះគេបានសំណូមពរដល់អាជ្ញាធរ មេត្តាសាកល្បងឆែកសៀវទៅបន្ទុកមើលថា តើអ្នកគ្រប់គ្រងផ្សារ បានកំណត់ឲ្យអាជីវករលក់នៅលើទ្រូងផ្លូវដែរឬទេ ហេតុអ្វីបានជាពួកគាត់មិនស្តាប់តាមការណែនាំរបស់អាជ្ញាធរទាល់តែសោះបែបនេះ?៕
អត្ថបទ ៖ សោ និយមរ័ត្ន

-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


