ជីវិតកម្សាន្ដ
Kim Joo Ryeong តួស្រី Squid Game បញ្ចេញរូបភាពសិចស៊ី ៤សន្លឹកលើទស្សនាវដ្ដី សម្រាប់ខែថ្មី
កាលពីថ្ងៃទី ២៧ ខែវិច្ឆិកានេះ តារាសម្ដែងស្រី Kim Joo Ryeong បានបញ្ចេញរូបភាពសិចស៊ីប៉ុន្មានសន្លឹក នៅលើទស្សនាវដ្តីម៉ូដប្រណីត Avenuel សម្រាប់ការចេញផ្សាយនៅដើមខែធ្នូខាងមុខ។

តួស្រីខ្សែភាពយន្ត Squid Game រូបនេះ ថតកាច់រាងយ៉ាងទាក់ទាញនូវរូបថតប ៤សន្លឹក ជាមួយនឹងបបូរមាត់ក្រហមឆ្អិនឆ្អៅ។ ជាពិសេសមិនថានាងស្លៀកពាក់បែបណា Kim Joo Ryeong មើលទៅស្អាតខ្លាំង ទាក់ទាញគ្រប់ទម្រង់ទាំងអស់ ទោះបីពាក់អាវក្រហម អាវខ្មៅ ឈុតសំពត់ និងរ៉ូបសូត្រក៏ដោយ។

រូបភាពប៉ុន្មានប្លង់នេះ ស្ដែងឱ្យឃើញថា ទោះបី Kim Joo Ryeong មានវ័យជ្របន្តិច ប៉ុន្តែសមត្ថភាព និងរូបសម្រស់ពិតជាមិនចាញ់តារាស្រីស្រករក្រោយ ឬអ្នកមានវ័យក្មេងជាងនាងឡើយ។

គួរបញ្ជាក់ថា Kim Joo Ryeong ត្រូវបានទស្សនិកស្គាល់ និងផ្ដល់ការគាំទ្រទូទាំងពិភពលោក តាមរយៈការសម្ដែងជា Player 212 ក្នុងខ្សែភាពយន្ត Squid Game របស់ Netflix នៅក្នុងឆ្នាំនេះ។ ក្រៅពីអាជីពសម្ដែង នាងក៏ជាតារាបង្ហាញម៉ូដដ៏ជំនាញមួយរូបផងដែរ៕

ប្រែសម្រួល៖ សន្យា
ចុចអាន៖ ទម្រាំមានថ្ងៃនេះ តួស្រី “Squid Game” ធ្លាប់ធ្វើការងារយ៉ាងលំបាក គ្មានអ្នកស្មានដល់
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


