ព័ត៌មានជាតិ
គណបក្សហ្វ៊ុនស៊ិនប៉ិច ចេញសេចក្ដីណែនាំ ស្ដីពី ការរៀបចំពិធីកាន់មរណទុក្ខ និងគោរពព្រះវិញ្ញាណក្ខន្ធ សម្ដេចក្រុមព្រះ
គណបក្សហ្វ៊ុនស៊ិនប៉ិច នៅព្រឹកថ្ងៃទី ២៩ ខែវិច្ឆិកា ឆ្នាំ ២០២១នេះ បានចេញសេចក្ដីណែនាំ ស្ដីពី ការរៀបចំពិធីកាន់មរណទុក្ខ និងគោរពព្រះវិញ្ញាណក្ខន្ធ សម្ដេចក្រុមព្រះ នរោត្តម រណឬទ្ធិ ព្រះប្រធានគណបក្សហ្វ៊ុនស៊ិនប៉ិច។
សូមជម្រាបថា គណបក្សហ្វ៊ុនស៊ិនប៉ិច បានចេញលិខិតទូលថ្វាយ និងជូនដំណឹង សម្ដេចក្រុមព្រះនរោត្ត រណឬទ្ធិ ព្រះប្រធានក្រុម ឧត្ដមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្ស នៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះប្រធានគណបក្សហ្វ៊ុនស៊ិនប៉ិច បានយាងសោយព្រះទិវង្គត នៅថ្ងៃអាទិត្យ ទី២៨ ខែវិច្ឆិកា ឆ្នាំ ២០២១ វេលាម៉ោង ៩ និង៤០នាទីព្រឹក នៅប្រទេស បារាំង ត្រូវនឹងម៉ោង ៣ និង៤០នាទីរសៀល ម៉ោងនៅព្រះរាជាណាចក្រកម្ពុជា ក្នុងព្រះជន្មាយុ ៧៧ព្រះវស្សា ដោយព្រះរោគាពាធ។
នៅក្នុងសេចក្ដីណែនាំខាងលើនេះ បានបញ្ជាក់ថា «សូមសហជីវិន-សហជីវិនី មេត្តារៀបចំនូវពិធីបុណ្យទក្ខិណានុប្បទាន តាមប្រពៃណីសាសនាឲ្យបានសមរម្យ ដោយមានតាំងនូវព្រះឆាយាលក្ខណ៍ សម្ដេចក្រុមព្រះ ព្រះប្រធាន នៅតាមទីស្នាក់ការគណបក្សរាជធានី-ខេត្តរៀងៗខ្លួន ដើម្បីថ្វាយព្រះល័យ និងឧទ្ធិសព្រះមហាកុសល ថ្វាយសម្ដេចក្រុមព្រះ ព្រះប្រធាន នៃយើង»៕



-
ព័ត៌មានជាតិ១ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៤ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន