Connect with us

KPT+

គន្លឹះ​ទាំង ៥ ដើម្បី​ក្លាយ​អ្នក​និពន្ធ​ឆ្នើម​​ម្នាក់

បានផុស

នៅ

​គន្លឹះ​ខ្លះ​ៗ​ ដើម្បី​ជាទុន​ក្នុង​ការ​សរសេរ​សៀវភៅ​មួយក្បាល ​ឲ្យ​ចេញ​ជា​រូបរាងគឺ​មិន​ងាយ​ស្រួល​ឡើយ វា​ត្រូវ​ការ​ពេលវេលា​ តិចនិក​ និង​សិល្ប៍​វិធី ​រួម​ទាំង​អារម្មណ៍​របស់​អ្នក​សរសេរ​ចូល​ទៅ​ក្នុង​សាច់រឿង​មួយ​នោះ។

អាន​គន្លឹះ​ទាំង ៥ យ៉ាង​នេះ​អាចជួយបានច្រើន​ដើម្បី​ក្លាយ​ជា​ជា​អ្នក​និពន្ធ​ឆ្នើម​ម្នាក់ ​៖

១. តែងតែ​កាន់​សៀវភៅ​កត់ត្រា​តាម​ខ្លួន

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យក​សៀវភៅ​កត់ត្រា​តាម​ទៅ​គ្រប់​ទីកន្លែង ហើយ​កត់ត្រា​នូវ​គ្រប់យ៉ាង​ដែល​ចងចាំ​ក្នុង​ចិត្ត ទោះបី​ជា​វា​មិន​ទាក់ទង​នៅ​ពេល​នោះ​ក៏​ដោយ។ អ្នក​អាច​សរសេរ​​គំនិត ​ឬ​ការ​សន្ទនា​ដែល​កន្លង​ផុត​ទៅ​ចូល​ក្នុង​សៀវភៅ​កត់ត្រា។

ចូល​ទៅ​ក្នុង​ទម្លាប់​នៃ​ជីវិត​ជា​អ្នក​និពន្ធ​ ហើយ​សរសេរ​វា​ចូល​ទាំងអស់។ កុំ​បារម្ភ​ថា​ វា​នឹង​ទៅ​ជា​យ៉ាងណា​ គ្រាន់​តែ​សរសេរ​វា​ ​ឲ្យ​ជា​ទម្លាប់។

២. គិតហើយចាប់ផ្តើម​

ចាប់ផ្ដើម​មើល​ឃើញ​ពិភពលោក​តាម​របៀប ដែលយើង​គិត​និងបង្រៀន​ខ្លួន​ឯងឱ្យ​ចាប់​យក​សារធាតុ​​មួយ​​តូច ​មកចាប់ផ្តើម​សរសេរបង្កើតក្តី ​រីករាយ​ជាមួយការងារនោះ  ​និង​មើល​ឃើញ​ពី​សក្ដានុពលនៃការទាកទាញអ្នកអាន​សិន​ទើបយើងមាន​ទឹកចិត្ត​បន្តជានិច្ច​ព្រោះការងារនេះ​ហត់ចិត្ត​និងទាមទារការព្យាយាម។

​នឹក​ឃើញ​គំនិត​ថ្មីៗ​ជានិច្ច ក្នុងនាមជាអ្នកនិពន្ធ ប្រើការ​អាន​ គឺ​ចាំបាច់​ណាស់ មិនថាជាសៀវភៅប្រភេទអ្វី របស់អ្នកនិពន្ធម្នាក់ណាឡើយ យើងនឹង​មានគំនិតច្រើនឡើងៗ។

៣. សរសេរ​សៀវភៅ​ដែលយើង​ចង់​អានជាមុនសិន

មនុស្ស​ច្រើន​តែ​ងគិត​ថា ​ពួកគេ​គួរ​តែ​សរសេរ​ដើម្បី​ផ្គាប់​ចិត្ត​អ្នកណា​ម្នាក់ ​មិន​ថា​ដើម្បី​ផ្គាប់ចិត្ត​ទស្សនិកជន​ ឬ​អ្នក​រិះគន់​ ឬ​អ្នកអាន។ សភាវគតិ​ តែងតែ​និយាយ​ថា ​អ្នក​មិន​អាច​ទស្សន៍ទាយចិត្តរបស់​អ្នក​ដទៃ​បាន​ទេ។

អ្វី​ដែល​អាច​ធ្វើ​បាន ​គឺ​គិត​ថា​ ប្រសិន​បើ​អ្នក​ជា​អ្នក​អាន​ តើ​អ្នក​ចង់​អាន​អ្វី? វិធី​មួយ​ដើម្បី​សញ្ជឹង​គិត​ នោះ​គឺ​ចូល​ទៅ​ក្នុង​បណ្ណាល័យឬបណ្ណាគារមួយ​ ហើយ​ស្រមៃ​មើល​ថា តើ​សៀវភៅ​អ្វី​ដែល​នឹង​ធ្វើ​ឱ្យ​អ្នក​ចង់​ចាប់​យក​វា​ចេញ​ពី​ធ្នើរមុនគេ។

ប្រសិន​បើ​អ្នក​ចាប់​យក​វា​ចេញ​ពី​ធ្នើរ​ ហើយ​រំភើប​ក្នុង​ការ​អាន​វា ។ បន្ទាប់​មក​មនុស្ស​ផ្សេង​ទៀត​ ក៏​អាច​មាន​អារម្មណ៍​ដូចជា​អ្នក​ដែរ។

៤. ស្វែង​រកលក្ខណៈពិសេស​របស់ខ្លួន

រឿង​មួយ​ដែល​ពិបាក​បំផុត​ក្នុង​នាម​ជា​អ្នក​និពន្ធ ​គឺ​ការ​ស្វែង​រក​ «ភាពជា​ខ្លួនឯង»។ កុំ​អង្គុយ​នៅស្ងៀមក្នុងបន្ទប់ ​ទី​នោះ​ដោយ​គិត​ថា ​តើ​គួរ​សរសេរ​ប្រភេទ​អ្វី សម្តី ច​រតិបែបណា​ផ្ទុយ​ទៅ​វិញ​ ចាប់ផ្ដើម​ដោយ​គិត​ថា រឿងខុសពីអ្នកដទៃត្រង់ណា។​ ជាទូទៅ​គួរ​​រង់ចាំ​ឱ្យ​មនុស្ស​ផ្សេង​ទៀត​ «អ្នកអាន​» មករកលក្ខណៈពិសេសឱ្យយើង​វិញតែយើងត្រូវដឹងដែរថា យើងចង់បានលក្ខណៈពិសេសបែបណា ។

ត្រូវហើយ​ វា​​ពិបាក! បើមិនអីចឹងអ្នកនិពន្ធល្បីគ្រប់គ្នាហើយ!

​តែ​ត្រូវ​តែ​ជម្នះ​ បើ​អ្នក​តាំង​ចិត្ត​ថា​ នឹងកាន់​ស្លាបប៉ាកកា លើវិថីមួយនេះ។

៥. រៀបចំ​​គ្រោង​ឆ្អឹង

ដំណាក់កាល​នៃ​ការ​ធ្វើ​ផែនការ​ ឬ​គ្រោង​ឆ្អឹង​​នៃ​សៀវភៅ​ គឺ​ចាំ​បាច់​ណាស់​ ហើយ​វា​ត្រូវ​ការ​ពេល​ច្រើន​ខែ។ ពេលមាន​ផែនការ​ ឬគ្រោងឆ្អឹងច្បាស់លាស់ ការចាប់ផ្ដើម​សរសេរ​សៀវភៅ​នៅ​ក្នុង​ការិយាល័យ ​ឬ​អង្គុយ​នៅ​ក្នុង​ហាង​កាហ្វេ​ នៅទីណាក៏ដោយក៏មិនលំបាកអ្វី។

ការ​ពិត​គឺ​ថា ​អ្នក​និពន្ធអាច​រៀបចំ​ផែនការ​​ ឬ​គ្រោង​ឆ្អឹង​រឿង​នៃ​សៀវភៅ​រខ្លួន​បាន ​ប៉ុន្តែ​ក្នុង​កំឡុង​ពេល​ខ្លះ​ សាច់​រឿង​អាច​នឹង​ផ្លាស់ប្ដូរ​ ប៉ុន្តែ​​របៀប​ និង​ការ​តាក់តែង​ គឺ​នៅ​ដដែល៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖ អ្នកនិពន្ធ ៣ រូប ហ្វេនៗ​ស្ងើចសរសើរ​សរសេរ​រឿង​បែប​រន្ធត់​បាន​ល្អ​ខ្លាំង

ចុចអាន៖ ធឿន វុទ្ធី ចែករំលែកបទពិសោធន៍សរសេរប្រលោមលោកភ័យរន្ធត់ឲ្យព្រឺខ្លាចពិតៗ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ១៨ នាទីutes មុន

ព្យុះទី៦ឈ្មោះ វីពផា (Wipha) បន្តជះឥទិ្ធពលលើ កម្ពុជាដល់ថ្ងៃទី២៤កក្កដា

សន្តិសុខសង្គម៧ ម៉ោង មុន

ជនបរទេស១៣នាក់ ត្រូវ​ឃាត់​ខ្លួន​ក្នុង​ប្រតិបត្តិការ​បង្រ្កាបបទ​ល្មើស​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា នៅសៀមរាប

ព័ត៌មានជាតិ៧ ម៉ោង មុន

លោកសន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ អនុញ្ញាតឱ្យ ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ី ចូលជួបសម្តែងការគួរសម

សន្តិសុខសង្គម៩ ម៉ោង មុន

ទីតាំង​ហាងកាហ្វេជាង៩០កន្លែង ត្រូវសមត្ថកិច្ចធ្វើសកម្មភាពចុះឆែកជាបន្តបន្ទាប់ក្នុងខេត្តកំពង់ចាម

ព័ត៌មានជាតិ៩ ម៉ោង មុន

មណ្ឌល​ប្រឡង​ភ្នំពេញ​ មាន​បេក្ខជន​ប្រឡង​ជាប់​ឌីប្លូម​ជាង​១ម៉ឺន៥ពាន់នាក់ ស្មើនឹងជាង៩០%

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋា​ភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា

ព័ត៌មានជាតិ១១ ម៉ោង មុន

អាជ្ញាធរ​​ស្នើ​​អ្នក​បត់​ជើង​តូច​នៅ​​ជិតច្រកចេញ​មុខ​ប្រលាន​យន្តហោះ ចូល​ខ្លួន​សុំ​ទោស​ជា​សាធារណៈ

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

ក្នុងពេល២០ឆ្នាំដែលសន្លប់ ព្រះអង្គម្ចាស់អារ៉ាប៊ី សាអូឌីត ទទួលការព្យាបាលអ្វីខ្លះទើបអាចរក្សាព្រះជន្មបាន?

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ហួសចិត្ត! ថៃ រកឃើញមីនថ្មីថែមទៀតលើដីខ្លួនឯង តែបែរជាស្នើឲ្យអាស៊ានមកថ្កោលទោសកម្ពុជា ទៅវិញ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

អ្នកស្លាប់​ព្រោះភ្លៀង​ធ្លាក់​ខ្លាំង​៥ថ្ងៃជាប់គ្នានៅ​កូរ៉េ​ខាង​ត្បូង កើនដល់ ១៤​នាក់ និង​បាត់ខ្លួន ១២នាក់

Sokha Hotels

ព័ត៌មានពេញនិយម