ព័ត៌មានអន្ដរជាតិ
រកឃើញកន្លែងផ្ទុះ Omicron ធំបំផុតលើពិភពលោក គឺនៅអឺរ៉ុប (មានវីដេអូ)
អ្នកចូលរួមក្នុងពិធីជប់លៀងបុណ្យណូអែលយ៉ាងតិច៥០នាក់ បានឆ្លងវីរុសកូវីដបំប្លែងខ្លួនប្រភេទថ្មី Omicron នៅក្នុងប្រទេសន័រវេស ដែលធ្វើឲ្យវាក្លាយជាការផ្ទុះវីរុសនេះ ធំបំផុតរបស់ពិភពលោក។
តាមសេចក្តីរាយការណ៍ បុគ្គលិកមកពីក្រុមហ៊ុនថាមពល Scatec បានចូលរួមព្រឹត្តិការណ៍នេះនៅថ្ងៃទី២៦ខែវិច្ឆិកាក្នុងទីក្រុង Oslo។

ថ្មីៗនេះ បុគ្គលិកក្រុមហ៊ុន Scatec បានវិលត្រឡប់មកពីប្រទេសអាហ្វ្រិកខាងត្បូង ជាទីដែលមេរោគបំប្លែងខ្លួនដ៏កាចសាហាវ ត្រូវបានគេរកឃើញដំបូង មុនពេលចូលរួមកម្មវិធីទទួលទានអាហារនៅភោជនីយដ្ឋាន Louise Restaurant & Bar ក្នុងសង្កាត់ Aker Brygge កាលពីថ្ងៃសុក្រសប្តាហ៍មុន។
មនុស្ស៥០នាក់ បានធ្វើតេស្តវិជ្ជមានជាមួយនឹងការធ្វើតេស្ត PCR ខណៈ១០នាក់ ត្រូវធ្វើតេស្តរហ័សបន្ទាប់ពីពិធីជប់លៀង បើទោះបីជារហូតមកដល់ពេលនេះ គ្មាននរណាម្នាក់ត្រូវបានគេដឹងថាមានជំងឺធ្ងន់ធ្ងរក៏ដោយ។

ក្រុមហ៊ុន Scatec បានអះអាងថាមានតែនិយោជិតដែលទទួលវ៉ាក់សាំងប៉ុណ្ណោះ ដែលត្រូវបានអនុញ្ញាតឲ្យចូលរួមពិធីជប់លៀង ហើយពួកគេត្រូវការលទ្ធផលតេស្តអវិជ្ជមានជាមុន។
គួរបញ្ជាក់ថា ជាង៧១ភាគរយនៃចំនួនប្រជាជនន័រវេស បានទទួលវ៉ាក់សាំងពេញលេញ ខ្ពស់ជាងអង់គ្លេសដែលចាក់បាន៦៩ភាគរយ និងអាមេរិកដែលចាក់បាន៥៩ភាគរយ៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ អ្នកឈឺ Omicron អាចឆ្លងវីរុសនេះឡើងវិញខ្លាំងជាងអ្នកឆ្លងកូវីដ ២.៤ដង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


