កីឡា
វិភាគ៖ គោព្រៃកម្ពុជា ប៉ះម៉ាឡេស៊ី បើកឆាកពូល B ល្ងាចនេះ
ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាស្វាគមន៍ក្រុមជម្រើសជាតិម៉ាឡេស៊ី សម្រាប់វគ្គសន្សំពិន្ទុបើកឆាកពូល B ជើងឯកបាល់ទាត់លំដាប់ទី១អាស៊ាន AFF Championship ឆ្នាំ២០២០ វេលាម៉ោង៤:៣០នាទីល្ងាចនេះនៅប្រទេសសិង្ហបុរីដែលមានផ្សាយបន្តផ្ទាល់តាមផេករបស់ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា។

ប្រវត្តិជួបគ្នាក្នុងពាន AFF Cup
គិតចាប់តាំងពីឆ្នាំ១៩៩៦មក ក្រុមកម្ពុជា និងម៉ាឡេស៊ី ធ្លាប់ជួបគ្នា៣ដងក្នុងវគ្គចែកពូលសន្សំពិន្ទុនៃពានរង្វាន់នេះ។ សម្រាប់ការជួបគ្នាទាំង៣នេះកម្ពុជាមិនដែលឈ្នះម៉ាឡេស៊ីឡើយ ប៉ុន្តែបានកាត់បន្ថយពីគេស៊ុតចូលគ្រាប់ច្រើនមកតិច។
- ឆ្នាំ ២០០០៖ ម៉ាឡេស៊ី ៣-០ កម្ពុជា
- ឆ្នាំ ២០០១៦៖ ម៉ាឡេស៊ី ៣-២ កម្ពុជា
- ឆ្នាំ ២០១៨៖ កម្ពុជចា ០-១ ម៉ាឡេស៊ី

សំដីគ្រូបង្វឹក
គ្រូបង្វឹកម៉ាឡេស៊ី៖ លោក Tan Cheng Hoe បាននិយាយឲ្យថា ក្រុមកម្ពុជាមានការអភិវឌ្ឍលឿនក្នុងរយៈយ៉ាងលឿនក្នុងរយៈពេលប៉ុន្មានឆ្នាំនេះ។

«ក្រុមអ្នកចម្បាំងអង្គរមានកីឡាករវ័យក្មេងល្អមួយចំនួន ហើយពួកគេលេងវាយបក។ យើងត្រូវប្រុងប្រយ័ត្ន ពីព្រោះពួកគេលេងដើម្បីអ្នកគាំទ្រ។ ខ្ញុំចង់ឲ្យកូនក្រុមរបស់ខ្ញុំផ្តោតអារម្មណ៍។ ប្រកួតដំបូងក្នុងព្រឹត្តិការណ៍តែងតែតឹងខ្លាំង»។ គ្រូបង្វឹកម៉ាស៊ីបាននិយាយក្នុងសន្និសីទកាសែត។
គ្រូបង្វឹកកម្ពុជា៖ លោក Ryu Hirose មានគោលដៅនាំក្រុមកម្ពុជាឲ្យមានកម្រិតខ្ពស់ថ្មីនៅក្នុងពានរង្វាន់នេះ។
គ្រូបង្វឹកជនជាតិជប៉ុនបាននិយាយថា ៖«យើងបាននាំកីឡាករមកលាយចម្រុះគ្នាគឺកីឡាកររៀមច្បង និងយុវជនដែលដាក់គោលដៅលេងស៊ីហ្គេម។ ខ្ញុំសង្ឃឹមថា កីឡាករវ័យក្មេងរបស់យើងអាចធ្វើអ្វីម្យ៉ាងនៅទីនេះ។ សម្រាប់ម៉ាឡេស៊ី ពួកគេរីកចម្រើនច្រើនណាស់ចាប់តាំងពីឆ្នាំ២០១៨មក»។

«ទោះជាយ៉ាងណា យើងបានវិភាគការប្រកួតរបស់ម៉ាឡេស៊ី ហើយយើងនឹងធ្វើការលើការលាយបញ្ចូលគ្នាថ្មីខ្លះដើម្បីឲ្យម៉ាឡេស៊ីខកចិត្ត»។ គ្រូបង្វឹកកម្ពុជាបញ្ជាក់។
ជើងកីឡាករ
ម៉ាឡេស៊ី៖ ក្រុមនេះមានកីឡាករល្អៗច្រើនទាំងកម្រិតតំបន់ និងមកពីអឺរ៉ុបដែលគ្រោះថ្នាក់សម្រាប់កម្ពុជា។ ម៉ាឡេស៊ីបានកៅហៅខ្សែការពារស្លាបស្តាំ Dion Cools ដែលកំពុងលេងនៅក្លឹប Midtjylland ប្រទេសដាណឺម៉ាក។ រូបគេធ្លាប់បានលេង៣ប្រកួតក្នុងក្របខណ្ឌកំពូលអឺរ៉ុប UEFA Champions League។ មុនពេលកោះហៅចូលជម្រើសជាតិម៉ាឡេស៊ី រូបគេធ្លាប់លេងឲ្យយុវជន U18, U19 និង U21 របស់បែលហ្ស៊ិក។ ជាមួយគ្នានេះ ម៉ាឡេស៊ី បាននាំខ្សែប្រយុទ្ធវ័យក្មេង Luqman Hakim ដែលកំពុងលេងនៅក្លឹប Kortrijk ប្រទេសបែលហ្ស៊ិក។
កីឡាករពីរនាក់ Faisal Halim និង Khairulazhan Khalid បានឆ្លងកូវីដ-១៩ ដូច្នេះពួកគេត្រូវធ្វើចត្តាឡីស័ក១០ថ្ងៃ។

កម្ពុជា៖ ក្រុមគោព្រៃមិនមានកីឡាករលេងនៅក្រៅប្រទេសទេពោលគឺកីឡាករលេងក្នុងស្រុកទាំងអស់។ កីឡាករជួរមុខ៣នាក់បានវិលជួបគ្នាជាថ្មីហើយគឺ ចាន់ វឌ្ឍនាកា កែវ សុខផេង និង ប្រាក់ មុន្នីឧត្តម។ ដូច្នេះពួកគេអាចបង្គ្រោះដល់ម៉ាឡេស៊ី។ ជាមួយគ្នានេះ កីឡាករវ័យក្មេង សៀង ចន្ធា, លឹម ពិសុទ្ធ និង ស៊ីន កក្កដា ក៏ជាកម្លាំងសំខាន់ដែរ។

នៅថ្ងៃជាមួយគ្នាក្នុងពូល B នេះ ក្រុមជម្រើសជាតិឡាវ ត្រូវប្រកួតជាមួយក្រុមជម្រើសជាតិវៀតណាម វេលាម៉ោង៧:៣០នាទីយប់៕

អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


