Connect with us

កីឡា

មុន​ប៉ះគ្នា​ស្អែក​ គ្រូកម្ពុជា​ចង់​​ឲ្យ​ម៉ាឡេស៊ី​ខក​ចិត្ត​ ខណៈ​គ្រូម៉ាឡេស៊ី​ថា​ ត្រូវ​ផ្ចង់​ស្មារតី​

បានផុស

នៅ

ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជាប្រកួត​ជា​មួយ​​ក្រុម​ជម្រើស​ជាតិ​ម៉ាឡេស៊ី សម្រាប់​វគ្គ​សន្សំ​ពិន្ទុ​បើកឆាក​ពូល B ជើង​ឯក​បាល់ទាត់​​លំដាប់​ទី១​អាស៊ាន AFF Championship ​ឆ្នាំ​២០២០ វេលា​ម៉ោង​៤:៣០​នាទី​ ស្អែក​នេះ​នៅ​ប្រទេស​សិង្ហបុរី​ដែល​មាន​ផ្សាយ​បន្ត​ផ្ទាល់​តាម​ផេក​របស់ សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា។

ក្នុង​សន្និសីទ​សារព័ត៌មាន​កាល​ពី​ម្សិលមិញ​នៅ​ប្រទេស​សិង្ហបុរី​ត្រៀម​ការ​ប្រកួត​ គ្រូ​បង្វឹក​ម៉ាឡេស៊ី ​បាននិយាយ​ថា កូន​ក្រុម​របស់​លោក​ត្រូវ​តែ​ផ្ចង់​ស្មារតី ពី​ព្រោះ​កម្ពុជា​លេង​បែប​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​រំភើប​ចិត្ត។

លោក Tan Cheng Hoe
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Tan Cheng Hoe បាន​និយាយ​ឲ្យ​ថា ៖«ក្រុម​អ្នក​ចម្បាំង​អង្គរ​មាន​កីឡាករ​វ័យ​ក្មេង​ល្អ​មួយ​ចំនួន ហើយ​ពួក​គេ​លេងវាយបក។ យើង​ត្រូវ​​ប្រុង​ប្រយ័ត្ន ពី​ព្រោះ​​ពួក​គេលេង​​បែប​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​រំជើប​រំជួល​។ ខ្ញុំ​ចង់​ឲ្យ​កូន​ក្រុម​របស់​ខ្ញុំ​ផ្តោត​អារម្មណ៍។ ប្រកួត​ដំបូង​ក្នុង​ព្រឹត្តិការណ៍​តែង​តែ​តឹង​ខ្លាំង»។

ចំណែក​ លោក Ryu Hirose ​គ្រូ​បង្វឹក​ជន​ជាតិ​ជប៉ុន​របស់​កម្ពុជា​ដាក់​គោល​​បំណង​នាំ​មក​នូវ​កម្រិត​ខ្ពស់​ថ្មី​នៅ​ក្នុង​ពាន​រង្វាន់​នេះ។

លោក​មាន​ប្រសាសន៍​ថ ៖«យើង​​​នាំ​កីឡាករ​ចម្រុះ​គ្នា​​​គឺ​កីឡាករ​រៀម​ច្បង និង​យុវជន​ដែល​​ផ្តោត​សំខាន់សម្រាប់​​​ស៊ីហ្គេម។ ខ្ញុំ​សង្ឃឹម​​ថា កីឡាករ​វ័យ​ក្មេង​របស់យើង​អាច​​ធ្វើ​អ្វី​ម្យ៉ាង​នៅ​ទី​នេះ។ សម្រាប់​ម៉ាឡេស៊ី ពួក​គេ​រីក​ចម្រើន​ច្រើន​ណាស់​ចាប់​តាំង​ពី​ឆ្នាំ​២០១៨​មក»។

លោក Ryu Hirose

«ទោះ​ជា​យ៉ាង​ណា យើង​បាន​វិភាគ​​ហ្គេម​​របស់​ម៉ាឡេស៊ី ហើយ​យើង​​នឹង​ធ្វើ​ការ​លើ​ការ​​លាយ​បញ្ចូល​គ្នា​ថ្មី​ខ្លះ​ដើម្បី​ឲ្យ​ម៉ាឡេស៊ីខក​ចិត្ត»។ គ្រូ​កម្ពុជា​បាន​បន្ថែម។

គិត​ចាប់តាំង​ពី​ឆ្នាំ១៩៩៦​មក ក្រុម​កម្ពុជា និង​ម៉ាឡេស៊ី ​ធ្លាប់​ជួប​គ្នា​៣​ដង​ក្នុង​វគ្គ​ចែក​ពូល​សន្សំ​ពិន្ទុ​នៃ​ពាន​រង្វាន់​នេះ។ សម្រាប់​ការ​ជួប​គ្នា​ទាំង​៣​នោះ កម្ពុជា​មិន​ដែល​ឈ្នះ​ម៉ាឡេស៊ី​ឡើយ ប៉ុន្តែ​បាន​កាត់​បន្ថយ​ពី​​​គ្រាប់​បាល់​ពី​​ច្រើន​មក​តិច។

  • ឆ្នាំ​ ២០០០៖ ម៉ាឡេស៊ី ៣-០ កម្ពុជា
  • ឆ្នាំ​ ២០០១៦៖ ម៉ាឡេស៊ី ៣-២ កម្ពុជា
  • ឆ្នាំ ២០១៨៖ កម្ពុជចា ០-១ ម៉ាឡេស៊ី

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម២១ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

សន្តិសុខសង្គម៣ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម