Connect with us

ជីវិតកម្សាន្ដ

ដឹងសាវតារ Nguyen Thuc Thuy Tien ហើយ ពិតជាសក្ដិសមគ្រងមកុដ Miss Grand International (មានវីដេអូ)

បានផុស

នៅ

Nguyen Thúc Thuy Tiên គឺជាតារាម៉ូដែល និងជារាជនីសម្រស់របស់វៀតណាម។ នាងក៏ជាសហស្ថាបនិក នៃ Adopt Vietnam ។ ខណៈ កាលពីយប់ថ្ងៃទី ០៤ នាងបានឈ្នះការប្រកួត ក្នុងកម្មវិធី Miss Grand International 2021 ដែលធ្វើឡើងនៅ ប្រទេសថៃ និង​​គ្រង​មកុដ​ជា​បវរកញ្ញា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នាងត្រូវក៏​បានគេដឹងថា ជាអ្នកស្រឡាញ់តន្ត្រីចូលចិត្តច្រៀង និងរាំជាខ្លាំង។

ខាង​ក្រោម​នេះ ​គឺ​ជា​រឿងរ៉ាវ​មួយ​ចំនួន ដែល កម្ពុជាថ្មី លើក​មក​និយាយ ​ពី​ហេតុផល​ដែល​នាង​សម​នឹង​ទទួល​បាន​មកុដ Miss Grand International 2021 នេះ ៖

១ ជីវិតដំបូងនិងគ្រួសារ

Nguyen Thuc Thuy Tien កើតនៅ ថ្ងៃទី ១២ ខែសីហា ឆ្នាំ ១៩៩៨ នៅ​ ទីក្រុងហូជីមិញ ប្រទេស​វៀតណាម គិតត្រឹមឆ្នាំ ២០២១ នាងមាន​អាយុ ២៣ ឆ្នាំ។ Nguyen Thuc Thuy Tien គឺជាតារាម៉ូដែលវៀតណាម​​ដ៏​ពេញ​និយម។ នាង​បានចាប់ផ្ដើមដើររ​ម៉ូដែលតាំងពីនៅ វ័យក្មេង ហើយ​​ធ្លាប់តុបតែងខ្លួនយ៉ាងស្អាត ពេលចូលរួមកម្មវិធីជប់លៀង និងកម្មវិធីផ្សេងៗ។

នៅ ក្នុងគ្រួសារ នាងគឺជា​ស្ត្រី​ដ៏​ស្រស់ស្អាតមួយរូប។ នាងកាន់តែមានប្រជាប្រិយភាព ​នៅ ពេល​ដែល​បាន​ឈ្នះ Miss Grand International 2021 ។ នាង​គឺជាតារាម៉ូដែល ​ដែល​ទទួល​បាន​ជោគជ័យ​បំផុត​នៅ​ ក្នុង​ប្រទេស និងត្រូវបានវៀតណាមចាត់ទុកថាជា រាជនីសម្រស់ ។ ទោះ​យ៉ាង​ណា​ ឪពុកម្ដាយ​របស់​តារម៉ូដែល​នេះ​ បាន​បែកគ្នា​នៅ​ ពេល​នាង​មាន​អាយុ ៤ ឆ្នាំ ហើយ​នាងត្រូវរស់នៅ​ ជាមួយ​ម្តាយ​មីង ​រហូត​ដល់អាយុ ១៨ ឆ្នាំ។

២ អាជីពរបស់នាង

នាង​គឺ​ជា​តារា​ម៉ូដែល​វៀតណាម​ដ៏ពេញនិយម និងជាម្ចាស់កម្មវិធីប្រកួតសម្រស់ ដែល​ជា​ម្ចាស់​ជ័យ​លាភី Miss Grand International 2021។

-នៅ ឆ្នាំ ២០១៧ នាងបានជាប់ចំណាត់ថ្នាក់​ជា​បវរកញ្ញា Miss Vietnam South Vietnam ។

-នៅ ឆ្នាំ២០១៨ នាងជាប់ចំណាត់ថ្នាក់ Top 5 ជាបវរកញ្ញាវៀតណាម នៅ Hoa Hau ។

-​​នាង​គឺ​ជាអ្នកឈ្នះរង្វាន់ Beauty with Purpose នៅ Hoa Hau Vietnam និង​​ជាពិធីករនៅ Hoa Hau ផងដែរ។

-កាលពីថ្ងៃទី ៩ ខែវិច្ឆិកា ឆ្នាំ ២០១៨ នាងបានធ្វើជាតំណាងប្រទេសវៀតណាម​​ ក្នុងកម្មវិធី Miss International ២០១៨ និងបានប្រកួតប្រជែងជាមួយបេក្ខជនចំនួន ៧៦ នាក់ផ្សេងទៀត នៅ សាលប្រជុំ Tokyo Dome City Hall ក្នុងទីក្រុងតូក្យូ ប្រទេសជប៉ុន។

-នៅ ថ្ងៃទី ១៣ ខែសីហា ឆ្នាំ ២០២១ នាងត្រូវបានតែងតាំងជាបវរកញ្ញាវៀតណាមសន្តិភាព ២០២១។ នាងត្រូវបានគ្រងមកុដជាផ្លូវការនៅ ថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ ២០២១។

-នៅ ថ្ងៃទី ៤ ខែធ្នូ ឆ្នាំ ២០២១ នាងបានតំណាងឲ្យ​ប្រទេសវៀតណាម ក្នុងកម្មវិធី Miss Grand International ២០២១និងបានប្រកួតប្រជែងជាមួយបេក្ខជនចំនួន ៥៩ នាក់ផ្សេងទៀត នៅ Show DC ប្រទេសថៃ។ នាង​បាន​ឈ្នះ​ពាន​នេះ ដែល​ធ្វើ​ឲ្យ​នាង​ក្លាយ​ជា​អ្នក​ឈ្នះ​ការ​ប្រកួត​សម្រស់​អន្តរជាតិ​ដំបូង​គេ​​ មក​ពី​ប្រទេស​វៀតណាម។

៣ ការអប់រំ

Nguyen Thuc Thuy Tien បាន​បញ្ចប់​ការ​សិក្សា ​នៅ​ មហាវិទ្យាល័យអក្សរសាស្ត្របារាំង – សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​សង្គម និងមនុស្សសាស្ត្រ សាកលវិទ្យាល័យជាតិនៃទីក្រុងហូជីមិញ។ នាងបានបញ្ចប់ការសិក្សានៅ មហាវិទ្យាល័យនៅ សាលា Vatel France Hotel And Tourism Management School ជាកន្លែងដែលនាងសិក្សាផ្នែកបដិសណ្ឋារកិច្ច និងការគ្រប់គ្រង។

៤ ទ្រព្យសម្បត្តិសុទ្ធ

ទោះ​យ៉ាងណា​ នាង​ក៏​ជា​តារា​បង្ហាញ​ម៉ូត និង​ជា​បេក្ខនារី​វៀតណាម ​ដ៏​មាន​ប្រជាប្រិយម្នាក់ មុន​ក្លាយ​ជា​ម្ចាស់​ជ័យ​លាភី Miss Grand International 2021 នេះ ។ គិត​មក​ដល់​ពេលនេះ ​ទ្រព្យសម្បត្តិ​សុទ្ធ​របស់​នាង​ប៉ាន់ស្មាន​នៅ ឆ្នាំ 2021 គឺមានចំនួន $50K ។

នៅ មានរឿងរ៉ាវជីវិតនែការតស៊ូជាច្រើន របស់ Miss Grand International វៀតណាមរូបនេះ ដែលខិតខំព្យាយាមជម្នះភាពលំបាក ខណៈរស់ឆ្ងាយពីគ្រួសារ ដែលបានបែកបាក់គ្នាមកច្រើនឆ្នាំ។

បើទោះបីជាជាប់ចំណាត់ថ្នាក់ ជារាជនីសម្រស់នៅវៀតណាមក្ដី តែនាងមិនហ៉ឺហារ មិនឡូយឆាយ ដូចតារាផ្សេងៗឡើយ នាងនៅ តែរស់នៅ ផ្ទះជួលតែឯង និងជិះម៉ូតូឌុបមកធ្វើការដដែល។ Nguyen Thuc Thuy Tien ធ្លាប់​ចែក​រំលែក​ជាមួយ​សារព័ត៌មាន​ថា នោះ​ជា​កម្លាំង​ចិត្ត​របស់​នាង ​ក្នុង​ការ​ខិត​ខំ​ប្រឹង​ប្រែង។ ការអាចបង់ថ្លៃជួលដោយខ្លួនឯង គឺជារឿងល្អណាស់៕

សូមទស្សនាវីដេអូខាងក្រោម៖

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន​៖ម្ចាស់មកុដ Miss Grand International ឆ្នាំនេះ បានទៅលើស្រីស្អាតមកពី វៀតណាម

ចុចអាន៖Miss Grand International ឲ្យនិមយមន័យ ៤ នេះ លើឈុតតំណាងជាតិ ទើបក្លាយជា Best ” National Costume ” បាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សេដ្ឋកិច្ច៣ នាទីutes មុន

រដ្ឋមន្ត្រីកសិកម្ម ណែនាំឱ្យកសិករភ្នំគូលែន សិក្សាលទ្ធភាពចិញ្ចឹមមាន់ស្រែ និងជ្រូក ដែលកំពុងមានតម្រូវការ

ព័ត៌មានជាតិ១ ម៉ោង មុន

អភិបាលខេត្តប៉ៃលិន អំពាវនាវដល់ព្រះសង្ឃ និងមន្ត្រីរាជការចូលរួមថែរក្សា និងលើកកម្ពស់វប្បធម៌ក៏ដូចជាវិស័យព្រះពុទ្ធសាសនា ដែលជាដួងព្រលឹងជាតិ

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ជនកំសាកថៃ អួតខ្លួនថា វាយទាហានកម្ពុជាដើម្បីការពារទឹកដី, ចុះរត់ធ្វើអីបើក្នុងដីខ្លួនមែន?

ព័ត៌មានជាតិ២ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី៖ ការជួបជុំគ្នារបស់ពលរដ្ឋកម្ពុជា គឺដើម្បីចងចាំថា ទាំងអស់គ្នាគឺជាផ្នែកមួយនៃខឿនការពារជាតិ

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកំពង់សៀមប្រគេនទៀនព្រះវស្សា និងទេយ្យទាន ព្រះសង្ឃគង់នៅវត្តហាន់ជ័យ

Sokha Hotels

ព័ត៌មានពេញនិយម