KPT+
អាថ៌កំបាំង ៦ យ៉ាង បង្កើនថាមពលចិត្ត ឲ្យមានកម្លាំងខ្លាំងក្លា ក្នុងកិច្ចការងារ
ជារឿងធម្មតាទេ ដែលមនុស្សគ្រប់គ្នាមានភាពតានតឹង នៅ កន្លែងការងារ ហើយមិនមានអារម្មណ៍ចង់ធ្វើអ្វីទាំងអស់។
បន្ថែមពីលើភាពតានតឹងពីការងារ មានបញ្ហាជាច្រើនក្នុងជីវិត នៅ ជុំវិញដូចជា ការតែអស់កម្លាំង ឈឺខ្លួនប្រាណ ជាដើម។
បើមានអារម្មណ៍បែបនេះ ចូរប្រញាប់អនុវត្តអាថ៌កំបាំង ខាងក្រោម។
១ ផ្លាស់ប្តូរបរិយាកាសការងារ

ចូរធ្វើការក្នុងបរិយាកាសថ្មី ទើបអាចជួយឲ្យយើងមានពន្លឺបន្ថែមទៀត ដើម្បីធ្វើការ។ នេះអាចចាប់ផ្តើមជាមួយនឹងការរៀបចំតុថ្មី ឬប្តូរទៅធ្វើការនៅកន្លែងផ្សេង ព្យាយាមធ្វើការនៅ ជ្រុងស្ងាត់។ ដើម្បីស្វែងរកសន្តិភាពសម្រាប់ខ្លួន នឹងមានឱកាសគិតអំពីបញ្ហាផ្សេងៗផងដែរ។
២ បង្ហាញពីអារម្មណ៍ហត់នឿយ
ការបង្ហាញអារម្មណ៍ទៅ កាន់ខ្លួនឯង ឬនរណាម្នាក់ ដូចជួយឲ្យខ្លួនឯងបានធូរស្រាលខ្លះៗ ជាជាងទុកនៅ ក្នុងចិត្ត។ វាគឺជាដំណោះស្រាយមួយផ្សេងទៀត ដែលអាចជួយសម្រាលភាពនឿយហត់របស់យើង និងអាចស្តារថាមពលដែលភ្ជាប់មកជាមួយមកវិញផងដែរ។

៣ ធ្វើអ្វីដែលអ្នកចូលចិត្ត
ខណៈពេលអ្នកមានពេលទំនេរ ចូររកពេលធ្វើរឿងដែលអ្នកចូលចិត្ត ឬដើរលេង ទាំងការធ្វើសកម្មភាព ឬចំណូលចិត្តដែលអ្នកចូលចិត្តដូចជា មើលកុន ដើរទិញឥវ៉ាន់ ដើរលេងជាមួយមិត្តភ័ក្ដិ ទៅខេត្តផ្សេង និងច្រើនទៀតនឹងជួយឲ្យអ្នកមានអារម្មណ៍ធូរស្រាលជាងមុន។ ព្រោះចាត់ទុកថាជាការសម្រាក ហើយនឹងនាំមកវិញនូវកម្លាំងតស៊ូក្នុងជីវិត។
៤ នៅ ជាមួយមនុស្សដែលយើងស្រលាញ់
ការនៅ ជាមួយមនុស្សជាទីស្រឡាញ់ គឺដូចជាការបញ្ចូលថាមពលដល់ខ្លួនយើង។ ប៉ុន្តែយើងក៏គួរតែបញ្ចេញភាពតានតឹង និងទទួលបានថាមពលវិជ្ជមាន ពីមនុស្សជាទីស្រលាញ់របស់យើង។
៥ លំហាត់ប្រាណ
លំហាត់ប្រាណអាចជួយសម្រាលភាព តានតឹងបានផងដែរ ហើយបន្ថែមពីលើការធ្វើលំហាត់ប្រាណរាងកាយ វាក៏ជួយគ្រប់គ្រងចិត្តផងដែរ។ នៅ ពេលដែលយើងហាត់ប្រាណ រាងកាយរបស់យើងនឹងបញ្ចេញអ័រម៉ូន endorphins ឬសារនៃសុភមង្គលនឹងចេញមក នេះនឹងជួយឲ្យរាងកាយរបស់អ្នកមានអារម្មណ៍ស្រស់ស្រាយ ប្រុងប្រយ័ត្ន និងជួយឲ្យចិត្តរបស់អ្នកស្ងប់។ ជាពិសេសគឺជួយគេងលក់ស្រួលផងដែរ។
៦ សម្រាកឲ្យបានគ្រប់គ្រាន់

ការសម្រាកមិនបានគ្រប់គ្រាន់ នឹងធ្វើឲ្យខួរក្បាលមិនច្បាស់ គិតយឺត មិនមានកម្លាំង និងងាយឆាប់ខឹង។ ដូច្នេះហើយ យើងគួរតែរកពេលវេលាសម្រាប់ខួរក្បាលរបស់យើង សម្រាក។ ឈប់គិតពីការងារ ម៉ោងគេងគឺគេង ហើយគេងឲ្យលក់ស្រួល នឹងត្រូវបានបញ្ចូលថាមពល ដើម្បីមានកម្លាំងប្រយុទ្ធប្រឆាំង នឹងបញ្ហានៅ ថ្ងៃបន្ទាប់៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ជំនាញបច្ចេកទេសទាំង ៨ ជាតម្រូវការដ៏ធំនាពេលអនាគត មិនអាចខ្វះបាន
ចុចអាន៖សួរខ្លួនឯង ១០ សំណួរនេះសិន មុនសម្រេចចិត្តដើរចេញពីកន្លែងការងារសព្វថ្ងៃ

-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
នយោបាយ៦ ថ្ងៃ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ ago
ការបើកឱ្យទស្សនាលើកដំបូងបង្អស់នូវសាលារៀនអន្តរជាតិ អាយុកាល ៣៥០ឆ្នាំ មកពីចក្រភពអង់គ្លេស
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
សន្តិសុខសង្គម១ សប្តាហ៍ ago
សមត្ថកិច្ចចុះបង្ក្រាបសង្វៀនជល់មាន់មួយកន្លែង ឃាត់ខ្លួនមនុស្សបាន១១នាក់
-
នយោបាយ២២ ម៉ោង ago
កម្ពុជានឹងមិនចរចាជាមួយថៃរឿងព្រំដែន៤កន្លែងដែលប្ដឹងទៅ ICJ ទេ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
វិទ្យាល័យព្រះសីហនុ ក្នុងខេត្តកំពង់ចាម ត្រូវបានទទួលស្គាល់គុណភាពអប់រំកម្រិតអន្តរជាតិ