ចរាចរណ៍
ផឹកស្រវឹងចេញពីផ្ទះប្រពន្ធចុង ស្លៀកលីអូបើករថយន្តដូចហោះ បុករថយន្តសណ្តោងពីក្រោយស្លាប់ភ្លាម
បាត់ដំបង ៖ បុរសរងគ្រោះម្នាក់ដែលគេដឹងថា មានប្រពន្ធពីរ បានបើករថយន្តយ៉ាងលឿនទៅបុករថយន្តសណ្តោងចំពីក្រោយ បណ្តាលអោយស្លាប់ទាំងរំលងអធ្រាត្រ បន្ទាប់ពីបានផឹកស៊ីស្រវឹងពីផ្ទះប្រពន្ធចុងរួចមក។
ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើង នាថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង០០ និង ២០នាទី រំលងអធ្រាត្រ នៅលើកំណាត់ផ្លូវជាតិលេខ៥៧B ចន្លោះបង្គោលគីឡូលេខ៦ និងលេខ ៧ ស្ថិតក្នុងក្រុមទី១ ភូមិតាំងយូ ឃុំអូរដា ស្រុកកំរៀង ខេត្តបាត់ដំបង។

បើតាមការអះអាងពីសមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា នៅមុនពេលកើតហេតុ គឺមានរថយន្ត១គ្រឿង ម៉ាកលុចស៊ីស៣០០ ពណ៌ខ្មៅ ពាក់ស្លាកលេខ 2i-0908 ភ ព បើកបរដោយឈ្មោះ ហុន ឆាន ភេទប្រុស អាយុ៥៣ រស់នៅភូមិអូរគគី ឃុំអូរដា ស្រុកកំរៀង ខេត្តបាត់ដំបង។
គឺរថយន្តនេះបានបោះពួយយ៉ាងលឿន ចេញពីផ្ទះប្រពន្ធចុង និងស្ថិតក្នុងសភាពស្រវឹង ដោយគេស្លៀកតែខោលីអូប៉ុណ្ណោះ ក្នុងគោលបំណងត្រឡប់ទៅផ្ទះប្រពន្ធដើមនៅភូមិកំប្រង់ ឃុំតាក្រី ស្រុកកំរៀង។
លុះមកដល់ត្រង់ចំណុចកើតហេតុ បានបុកគូទរថយន្តធំពីក្រោយដែលរថយន្តធំនោះកំពុងសណ្តោងគ្នា បណ្តាលឲ្យ ស្លាប់នៅកន្លែងកើតហេតុ ដោយរថយន្តធំដែលធ្វើដំណើរស្របទិសគ្នានោះម៉ាក NISSAN DIESEL ផ្លូវប្រាំ ពណ៌ក្រហម លឿង ពាក់ស្លាកលេខ3A-0034 ប ជ អ្នកបើកបររត់គេចខ្លួនបាត់។
សមត្ថកិច្ចបានស្រង់សម្តីប្រពន្ធចុងដោយបាននិយាយថា គាត់បើកចេញមកគឺគាត់បានផឹកស្រវឹងហើយ ទើបបណ្តាលអោយគ្រោះថ្នាក់បែបនេះ។ បច្ចុប្បន្នសមត្ថកិច្ចបាននាំយករថយន្តទាំងពីរទៅរក្សាទុកជាបណ្តោះអាសន្ន ដោយឡែកសព ក៏ត្រូវបានប្រគល់អោយប្រពន្ធទាំងពីរយកទៅធ្វើបុណ្យតាមប្រពៃណី៕
អត្ថបទ ៖ សោ និយមរ័ត្ន

-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


