ជីវិតកម្សាន្ដ
ពេជ្រ សោភា ប្រតិកម្មនឹងសម្តីបុរសម្នាក់ មើលងាយតម្លៃស្ត្រីខ្មែរ ដែលចេញទៅប្រកួតលើឆាកអន្តរជាតិ
ភ្នំពេញ ៖ កំពូលតារាចម្រៀងអ្នកនាង ពេជ្រ សោភា បានបញ្ចេញប្រតិកម្មនិងសម្តែងការហួសចិត្តខ្លាំងចំពោះសម្តីរបស់បុរសម្នាក់ដែលកំពុងមើលងាយតម្លៃស្ត្រីខ្មែរបានចេញទៅប្រកួតកម្មវិធីប្រឡងបវរកញ្ញានៅលើឆាកអន្តរជាតិនាពេលបច្ចុប្បន្ន។

គេកត់សម្គាល់ថា សម្តីលក្ខណៈប្រមាថមាក់ងាយមកលើកតម្លៃស្ត្រីខ្មែរដែលកំពុងតំណាងប្រទេសចេញទៅប្រកួតលើឆាកអន្តរជាតិពីសំណាក់បុរសរូបនេះបានធ្វើឲ្យមហាជននិងអ្នកប្រើប្រាស់បណ្តា ញសង្គមហ្វេសមួយចំនួននាំគ្នាបង្ហាញការមិនពេញចិត្តនិងថែមរិះគន់វិញថាបើមិនគាំទ្រកុំប្រមាណលើតម្លៃស្ត្រីខ្មែរ!។

ដោយឡែកសម្រាប់តារាចម្រៀងអ្នកនាង ពេជ្រ សោភា បានបង្ហោះភ្ជាប់និងខ្លឹមសារសម្លេងរបស់បុរសម្នាក់នោះថា គាត់ដាក់ពាក្យប្រឡងគាត់ជាប់ឬមិនជាប់ក៏ត្រូវការកម្លាំងចិត្ត។ ពូមើលងាយតម្លៃស្ត្រីខ្មែរពេកហើយ។

សូមបញ្ជាក់ដែរថា ប្រតិកម្មរបស់តារាចម្រៀង ពេជ្រ សោភា ខាងលើនេះបន្ទាប់បុគ្គលរូបនោះបានធ្វើការផ្ញើសារជាសម្លេងតាមរយៈឆាត(Chat)ហ្វេសប៊ុកដោយធ្វើការរិះគន់ដោយមិនសំចៃមាត់ចំពោះការអំពាវនាវឲ្យកូនខ្មែរចូលរួមគាំទ្រនិងបោះឆ្នោតដល់បវរកម្ពុជាដែលកំពុងចេញទៅប្រកួតលើឆាកអន្តរជាតិជាបន្តបន្ទាប់៕
ដោយ ៖ ចាន់រ៉ា





-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


