ជីវិតកម្សាន្ដ
ពេជ្រ សោភា ពន្លយពាក្យយ៉ាងភ្ញាក់ផ្អើល«បើបាត់ខ្ញុំពីលោកនេះទៅ មានអ្នកនឹកខ្ញុំទេ?
មហាជន និងអ្នកគាំទ្រ ពិសេសអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុក មានការភ្ញាក់ផ្អើល និងចាប់អារម្មណ៍គ្រប់គ្នា ខណៈដែលតារាចម្រៀងលំដាប់កំពូលអ្នកនាង ពេជ្រ សោភា បានប្រកាសដោយសំនួរថា «បើបាត់ខ្ញុំពីពិភពលោកនេះទៅមានអ្នកនឹកខ្ញុំទេ?»។

បើផ្អែកតាមខ្លឹមសាររបស់តារាចម្រៀងអ្នកនាង ពេជ្រ សោភា បានលើកឡើងថា «សង្ឃឹមថាខ្ញុំនឹងបំពេញតួនាទីឱ្យបានល្អបំផុត ខ្ញុំចង់ដឹងណាស់បើបាត់ខ្ញុំពីពិភពលោកនេះទៅ មានអ្នកនឹកខ្ញុំទេ?ឈឺរហូតមានអារម្មណ៍ថាហត់នឹងលេបថ្នាំ គ្មានថ្នាំព្យាបាលផ្លូវចិត្តទេមើលទៅ»។
ពាក់ព័ន្ធនឹងការប្រកាសរបស់តារាចម្រៀង ពេជ្រ សោភា ពេលនេះ បានធ្វើឱ្យមហាជន និង អ្នកគាំទ្រមួយចំនួនកើតចម្ងល់ និងសួរនាំពីមូលហេតុគ្រប់គ្នាថា តើនាងមានបញ្ហាអ្វី ទើបបាននិយាយដូច្នេះ?។ ចំណែកខ្លះទៀត ហាក់បង្ហាញការព្រួយបារម្ភ និងលើកទឹកចិត្តដល់តារាចម្រៀងស្រីរូបនេះឱ្យពង្រឹងស្មារតី និងរឹងមាំ។


ទន្ទឹមនេះ មុនការបង្ហោះសំណេរប្រមាណ ២ ឬ ៣ ថ្ងៃមុន គេក៏បានកត់សម្គាល់ដែរថា តារាចម្រៀង ពេជ្រ សោភា ក៏បានបញ្ចេញខ្លឹមសារបង្កប់ន័យហាក់កំពុងជួបវិបត្តិផ្លូវចិត្តអ្វីមួយ។
ខ្លឹមសារដែលមានបរិយាយនោះបានលើកឡើងថា «ហេតុអី្វទង្វើអ្នកដទៃតែងតែសរសើរគេហូត ចំណែកខ្ញុំ គឺចាំតែខុសធ្វើអី្វក៏មិនដែលត្រូវចិត្តអ្នក នៅក្បែរអ្នកគឺខ្ញុំមិនមែនអ្នកដទៃទេ គ្រប់យ៉ាងខ្ញុំខំអស់ពីចិត្តហើយ (សម្ពាធណាស់)»។ ក្នុងនោះ សោភា ក៏បានពន្លយខ្លីទៀតថា“ហត់ណាស់”។

ជុំវិញរឿងរ៉ាវខាងលើនេះ «កម្ពុជាថ្មី» នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៣ នេះ គឺមិនអាចសុំការបកស្រាយពីអ្នកនាង ពេជ្រ សោភា បានទេ។ ដោយឡែកសម្រាក់អ្នកគាំទ្រ ក៏បានបញ្ចេញសារលើកទឹកចិត្តដែរថា រឹងមាំឡើងបងកុំបាក់ទឹកចិត្ត បងធ្វើបានល្អហើយ ទោះគេមើលមិនឃើញក៏ជារឿងរបស់គេ។ សំខាន់បងដឹងខ្លួនឯងហើយក៏នៅតែបន្តឱ្យល្អបំផុត៕
អត្ថបទ៖ ចាន់រ៉ា
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


