ជីវិតកម្សាន្ដ
ពេជ្រ សោភា បំផុសការគាំទ្រម្នាក់ ១ ដុល្លារ ចូលរួម Vote ឲ្យ Miss Universe Cambodia
ខណៈដែលបវរកញ្ញាតំណាងកម្ពុជាកញ្ញា ចន សុទីម៉ា កំពុងបង្ហាញវត្តមានក្នុងកម្មវិធីប្រកួត Miss Universe 2023 លើឆាកអន្តរជាតិនាប្រទេស El Salvador នោះគេសង្កេតឃើញទស្សនិកជន អ្នកគាំទ្រជាច្រើនបានសម្ដែងការលើកទឹកចិត្តគ្រប់ហើយស្នើដល់កូនខ្មែររួមដៃគ្នាបោះឆ្នោតឲ្យ សុទីម៉ា។

ជាមួយគ្នានេះដែរ សម្រាប់កំពូលតារាចម្រៀងអ្នកនាង ពេជ្រ សោភា ក៏បានអំពាវនាវឲ្យចូលរួមគាំទ្រMiss Universe Cambodia ដែលកំពុងឈរជើងប្រកួតនៅឯប្រទេស El Salvador ផងដែរ។ ម្យ៉ាងទៀត ពេជ្រ សោភា បានស្នើអ្នកគាំទ្រស្រាក់ដៃគ្នាម្នាក់១ដុល្លា រចូលរួមVoteឲ្យMiss Universe Cambodia20 23 ចន សុទីម៉ា ទៀតផង។
បើតាមខ្លឹមសាររបស់អ្នកនាង ពេជ្រ សោភា បានលើកឡើងនឹងអំពាវនាវថា «សង្ឃឹមថាតោះបងប្អូនយើងនិយាយគ្នានឹងលើកទឹកចិត្តដល់ ទីម៉ា គាត់ស្អាតបានទាំងព្រមខ្ញុំចូលចិត្តណាស់ Miss Universe 2023 ចូលរួមម្នាក់ ១ដុល្លារដើម្បី Vote ឲ្យ Miss Universe Cambodia (John Sotima)»។
ដោយឡែកកាលពីថ្មីៗ ពេជ្រ សោភា ក៏បានលើកឡើងដូច្នេះថា “ខ្ញុំចាប់អារម្មណ៍លើគាត់ថា គាត់សាក សម នឹងទៅប្រឡងណាស់ ស៊ូៗ..អូនពួកយើងនៅគាំទ្រអូនពីស្រុកខ្មែរទៅណា”។

ជាមួយគ្នានេះដែរ ឃើញមានការលើកទឹកច្រើនផងដែរ ពីសំណាក់អ្នកនិយមតាមដានវិស័យបវរកញ្ញា និងសិល្បករ-សិល្បការិនី ខ្មែរក្នុង នាមអ្នកគាំទ្រ។
សូមជម្រាបដែរថា បវរកញ្ញាតំណាងកម្ពុជាកញ្ញា ចន សុទីម៉ា ម្ចាស់មកុដបរវកញ្ញា Miss Universe Cambodia 2023 បានចេញដំណើរពីប្រទេសកម្ពុជាដើម្បីចូលរួមកម្មវិធីប្រកួតសម្រស់ Miss Universe លើកទី72 នៅឯប្រទេស El Salvador ដូចការគ្រោងទុកកាលពីថ្ងៃទី០២ ខែវិច្ឆិកា កន្លងទៅ។

ការចេញដំណើររបស់ស្រីស្អាតកម្ពុជាកញ្ញា ចន សុទីម៉ា កាលពីល្ងាចថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៣ គេឃើញមានការលើកទឹកចិត្ត និងការជូនដំណើរពីសំណាក់អ្នកគាំទ្រព្រមទាំងមិត្តភក្តិក្រុមគ្រួសារផងដែរ។ ក្នុងដំណើរចេញទៅប្រកួតនេះ នាងគឺបានត្រៀមខ្លួនរួចរាល់សម្រាប់ព្រឹត្ដិការណ៍លក្ខណៈអន្ដរជាតិនោះ៕
អត្ថបទ៖ ចាន់រ៉ា
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


