KPT+
ឧស្សាហ៍ខឹង ឬមួម៉ៅ នេះវិធីងាយៗជួយឱ្យអារម្មណ៍ល្អឡើងវិញ
និយាយរឿងខឹង មួម៉ៅ ឬអារម្មណ៍មិនល្អ នរណាក៏មានដែរ គ្រាន់តែខ្លះកើតញឹកញាប់ ខ្លះទៀត អាចគ្រប់គ្រងអារម្មណ៍ និងបញ្ហាបាន ទើបមិនសូវកើតញឹកញាប់។ ទោះយ៉ាងណា មានវិធីមួយចំនួន ដែលគ្នាយើងអាចយកអនុវត្តបាន ដើម្បីជួយឲ្យអារម្មណ៍ល្អ។
១. សម្អាតចិត្ត

យើងអាចធ្វើសមាធិរយៈពេលខ្លី ដើម្បីឲ្យចិត្តស្ងប់។ វាជារឿងសាមញ្ញទេ ដោយយើងអង្គុយស្ងៀមស្ងាត់ បិទភ្នែក និងផ្ដោតលើការដកដង្ហើមចេញ-ចូល។ វីធីនេះ ជួយអារម្មណ៍កាន់តែល្អ មានការអត់ធ្មត់ខ្លាំង និងប្រឆាំងបញ្ហាស្ត្រេសបានទៀត។
២. ចេញទៅខាងក្រៅ
យើងអាចចេញទៅបរិយាកាសខាងក្រៅ ដើម្បីស្រូបក្លិនផ្កា ខ្យល់បរិសុទ្ធ ឬអង្គុយលេងពេលព្រះអាទិត្យរះឡើង។ តាមការសិក្សា ការចេញទៅខាងក្រៅដូច្នេះ ជួយឲ្យយើងមានថាមពល ការចងចាំល្អ និងថប់បារម្ភតិច។ បើយើងនៅទីក្រុង ការអង្គុយលេងនៅតាមសួនច្បារ ជាជម្រើសល្អមួយ។
៣. សើច

យើងមិនអាចនៅសុខៗ ចង់សើច សើចចេញបាននោះទេ ប៉ុន្ដែយើងអាចអានរឿង ឬមើលវីដេអូកំប្លែងបាន។ ការសើច ជួយឲ្យអារម្មណ៍ធូរស្រាល និងរំញោចដល់បេះដូង សួត និងសាច់ដុំនានា។ វាក៏ជួយឲ្យខួរក្បាលបញ្ចេញ Endophins ដែលជាអ័រម៉ូនជួយឲ្យអារម្មណ៍ល្អ។
៤. ស្ដាប់ចម្រៀងដែលយើងចូលចិត្ត
ការស្ដាប់ចម្រៀងដែលយើងចូលចិត្ត អាចជួយសម្រួលអារម្មណ៍របស់យើងបាន។ អ្នកស្រាវជ្រាវ ពន្យល់ថា ចម្រៀងជួយកាត់បន្ថយបញ្ហាថប់បារម្ភ និងការឈឺចាប់ ហើយវារឹតតែប្រសើរទៀត បើយើងរាំបាន។
៥. ជួបពួកម៉ាក

យើងអាចជួយពួកម៉ាក ជជែកគ្នានៅតាមហាងកាហ្វេ ឬជួបជុំគ្រួសារ ញ៉ាំបាយ ជជែកគ្នាលេង។ ការទំនាក់ទំនងជាមួយមនុស្សផ្សេងទៀត គឺជាការបង្កើនទំនាក់ទំនងសង្គម ហើយវាជួយគាំទ្រដល់យើង។ បើតាមការសិក្សា ទំនាក់ទំនងល្អ ជាមធ្យោបាយមួយ ជួយឲ្យយើងកាន់តែសប្បាយជាងមុន។
៦. ពត់ខ្លួន
ប្រសិននៅកន្លែងធ្វើការ យើងអាចសម្រាកបន្ដិច ហើយពត់ខ្លួន ស្មា ត្រគៀក និងក។ ពេលយើងពត់ខ្លួនដូច្នេះ វាជួយបន្ថយបញ្ហាស្ត្រេស និងបញ្ជូនឈាមបន្ថែមទៀត ទៅកាន់សាច់ដុំ៕
អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ
ចុចអាន៖ ដឹងវិធីនេះ អាចជួយរំសាយអារម្មណ៍ខឹងបានខ្លះ
ចុចអាន៖ អារម្មណ៍ប្រែប្រួល អាចបង្កការរំខានដល់សរីរាង្គខ្លាំង មិនចាញ់ជំងឺឆ្លង
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


