នយោបាយ
គណបក្សហ៊្វុនស៊ិនប៉ិច គ្រោងរៀបចំកិច្ចប្រជុំនៅសប្ដាហ៍ក្រោយ ដើម្បីកំណត់ពេលជ្រើសតាំងប្រធានបក្សថ្មី
គណៈកម្មាធិការនាយក នៃគណបក្សហ៊្វុនស៊ិនប៉ិច គ្រោងរៀបចំកិច្ចប្រជុំមួយនៅសប្ដាហ៍ក្រោយនេះ ដើម្បីកំណត់កាលបរិច្ឆេទរៀបចំសមាជ ដើម្បីសម្រេចជ្រើសតាំង ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុឌ្ឍ ជាប្រធានគណបក្សហ៊្វុនស៊ិនប៉ិច។ នេះបើតាមការឲ្យដឹងពីលោក ញឿន រ៉ាដែន អ្នកនាំពាក្យ នៃគណបក្សហ៊្វុនស៊ិនប៉ិច ដែលបានប្រាប់កម្ពុជាថ្មី នៅថ្ងៃទី ១០ ខែធ្នូនេះ។

លោក ញឿន រ៉ាដែន បានឲ្យដឹងថា បន្ទាប់ពីសម្ដេចក្រុមព្រះ នរោត្តម រណឬទ្ធិ បានយាងចូលព្រះទិវង្គត គឺព្រះអង្គម្ចាស់ នរោត្តម ចក្រាវុឌ្ឍ ដែលជាបុត្រាច្បងរបស់ព្រះអង្គ នឹងត្រូវឡើងធ្វើជាប្រធានគណបក្សហ៊្វុនស៊ិនប៉ិច នាពេលខាងមុខ។
អ្នកនាំពាក្យគណបក្សហ៊្វុនស៊ិនប៉ិចលោក ញឿន រ៉ាដែន បានឲ្យដឹងបន្តថា នៅសប្ដាហ៍ក្រោយនេះ គណៈកម្មាធិការនាយក នៃគណបក្សហ៊្វុនស៊ិនប៉ិច គ្រោងរៀបចំកិច្ចប្រជុំមួយ ដើម្បីកំណត់កាលបរិច្ឆេទរៀបចំសមាជ ដើម្បីសម្រេចជ្រើសតាំង ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុឌ្ឍ ជាប្រធានគណបក្សហ៊្វុនស៊ិនប៉ិច។ លោកថា «យើងកំពុងតែគិតគូរ ជាពិសេសគណៈកម្មាធិការនាយក យើងនឹងកោះប្រជុំមួយ ដើម្បីរៀបចំនូវនីតិវិធីមួយចំនួន»។

សូមជម្រាបថា កាលពីឆ្នាំ ២០១៩កន្លងទៅនេះ ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុឌ្ឍ ត្រូវបានសម្ដេចក្រុមព្រះ នរោត្តម រណឬទ្ធិ សម្រេចតែងតាំងជាប្រធានស្ដីទី គណបក្សហ៊្វុនស៊ិនប៉ិច រួចទៅហើយ។ កាលពីពេលថ្មីៗ នេះទៀត សម្ដេចក្រុមព្រះ ក៏បានចេញលិខិតផ្ទេរសិទ្ធិ ថ្វាយព្រះអង្គម្ចាស់ នរោត្តម ចក្រាវុឌ្ឍ ដើម្បីដឹកនាំគណបក្សហ៊្វុនស៊ិនប៉ិច ផងដែរ៕
អត្ថបទ៖ ឃួន សុភ័ក្រ
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


