ព័ត៌មានអន្ដរជាតិ
អង់គ្លេស ព្រមាន រុស្ស៊ី ប្រឈមផលវិបាក បើឈ្លានពានអ៊ុយក្រែន
រដ្ឋមន្ត្រីការបរទេសអង់គ្លេសលោកស្រី Liz Truss បានព្រមានរុស្ស៊ីថា ពួកគេនឹងប្រឈមមុខផលវិបាកផ្នែកសេដ្ឋកិច្ច ប្រសិនបើឈ្លានពានអ៊ុយក្រែន។
លោកស្រីនិយាយថា កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស G7 ក្នុងទីក្រុង Liverpool នៅចុងសប្តាហ៍នេះ នឹងបង្ហាញពីការរួបរួម និងបញ្ជាក់ច្បាស់ៗថា ទង្វើបែបនេះនឹងក្លាយជា កំហុសយុទ្ធសាស្ត្រ។ ចក្រភពអង់គ្លេស និងសម្ព័ន្ធមិត្តត្រូវតែរារាំងរុស្ស៊ី ពីការធ្វើសកម្មភាពនោះ។

ភាពតានតឹងកំពុងកើនឡើងខ្លាំង ខណៈទីក្រុងមូស្គូដាក់ពង្រាយកងទ័ពនៅព្រំដែនអ៊ុយក្រែន ប៉ុន្តែវិមានក្រឹមឡាំងបានបដិសេធថា ខ្លួនគ្មានគម្រោងឈ្លានពានទេ។
ដោយបញ្ជាក់សារជាថ្មីអំពីការព្រមានលើកមុនពីសហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្ត លោកស្រី Truss បាននិយាយថា ក្រុមប្រទេស G7 នឹងពិតជារឹងមាំនៅក្នុងជំហរប្រឆាំងការឈ្លានពាន ទាក់ទងនឹងអ៊ុយក្រែន។

ប្រទេសអ៊ុយក្រែនមានព្រំដែនជាប់ទាំង EU និងរុស្ស៊ី ប៉ុន្តែក្នុងនាមជាអតីតសាធារណរដ្ឋសូវៀត អ៊ុយក្រែនមានទំនាក់ទំនងសង្គម និងវប្បធម៌យ៉ាងស៊ីជម្រៅជាមួយរុស្ស៊ី។
ទោះបីជាយ៉ាងណាក៏ដោយ រុស្ស៊ីបានចោទប្រកាន់អ៊ុយក្រែនពីការបង្កហេតុ ហើយស្វែងរកការធានា ប្រឆាំងនឹងការពង្រីក និងការដាក់ពង្រាយអាវុធរបស់ណាតូនៅភាគខាងកើត ជិតព្រំដែនរបស់ខ្លួន។

មុនពេលកិច្ចប្រជុំ G7 លោកស្រី Truss បានជួបពិភាក្សាជាមួយរដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន លោក Dmytro Kuleba ក្នុងទីក្រុងឡុងដ៍។
នៅពេលសួរថាតើ លោកស្រីអាចបដិសេធការឆ្លើយតបខាងយោធាចំពោះការឈ្លានពានរបស់រុស្ស៊ីដែរឬទេ លោកស្រី Truss បាននិយាយថា ចក្រភពអង់គ្លេសកំពុងធ្វើការជាមួយអ៊ុយក្រែនលើសមត្ថភាពការពារនិងសន្តិសុខ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


