ព័ត៌មានអន្ដរជាតិ
ព្រឹកនេះ កូរ៉េខាងត្បូងនិយាយ«ទេ»ចំពោះពហិការពីកីឡាអូឡាំពិកនៅចិន
នៅព្រឹកថ្ងៃចន្ទ ទី១៣ ខែធ្នូ នេះ លោកប្រធានាធិបតីកូរ៉េខាងត្បូងបានច្រានចោលការចូលរួមធ្វើពហិការការទូតជាមួយសហរដ្ឋអាមេរិកពីព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងានៅទីក្រុងប៉េកាំង ដោយលើកហេតុផលពីតម្រូវការទំនាក់ទំនងស្រុះស្រួលគ្នាជាមួយចិន។
កំពុងធ្វើដំណើរទស្សនកិច្ចនៅទីក្រុងកង់បេរ៉ា ប្រទេសអូស្ត្រាលី លោកប្រធានាធិបតី Moon Jae-in មានប្រសាសន៍ថា លោកសូម្បីតែពិចារណាក៏គ្មានដែររឿងធ្វើពហិការការទូតពីកីឡាអូឡាំពិកដើម្បីប្រឆាំងនឹងការរំលោភសិទ្ធិមនុស្សនៅចិនដែលប្រទេសលោកខាងលិចជាច្រើនបានធ្វើ។
លោកមានប្រសាសន៍ថា ៖«យើងខ្ញុំមិនទទួលបានសំណើរសុំពីប្រទេសណាមួយឡើយ រាប់ទាំងសហរដ្ឋអាមេរិកដើម្បីធ្វើពហិការការទូត»។
ប្រទេសចិនបានព្រមានសហរដ្ឋអាមេរិក អូស្ត្រាលី ចក្រភពអង់គ្លេស និងកាណាដាដែលពួកគេនឹងត្រូវសងថ្លៃវិះជុំវិញការប្រឆាំងនឹងកីឡាអូឡាំពិក។
ការធ្វើពហិការត្រូវបានជំរុញដោយការរំលោភសិទ្ធិមនុស្សរបស់ចិនប្រឆាំងនឹងជនជាតិមូស្លីមភាគតិច Uyghur នៅទីក្រុង Xinjiang និងការកៀបសង្កត់លទ្ធិប្រជាធិបតេយ្យនៅហុងកុង។
លោកប្រធានាធិបតី Moon បានសង្កត់ធ្ងន់ថា កូរ៉េខាងត្បូងត្រូវការជំរុញតំបន់ប៉ាស៊ីហ្វិកប្រកបដោយសេរី និងបើកចំហរ ប៉ុន្តែក៏ពិចារណាពីតួនាទីរបស់ចិនដែលកំពុងព្យាយាមនាំសន្តិភាពមកកាន់ឧបទ្វីបកូរ៉េ។
«យើងត្រូវការកិច្ចខិតខំប្រឹងប្រែងប្រកបដោយស្ថាបនារបស់ចិនដើម្បីលុបបំបាត់នុយក្លេអ៊ែររបស់កូរ៉េខាងជើង»។ លោកបានបញ្ជាក់ និងបន្ថែមថា ទីក្រុងសេអ៊ួលត្រូវការទំនាក់ទំនងស្រុះស្រួលគ្នាជាមួយទីក្រុងប៉េកាំង៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ AFP
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


