នយោបាយ
ទូតចិន ប្រកាសប្តេជ្ញាបន្តពង្រឹងពង្រីកទំនាក់ទំនងល្អជាមួយនឹងគណបក្សហ្វ៊ុនស៊ិនប៉ិច
ស្ថានទូតចិនប្រចាំនៅកម្ពុជាតាមរយៈទីប្រឹក្សាស្ថានទូត បានប្រកាសប្តេជ្ញាបន្តពង្រឹងពង្រីកទំនាក់ទំនងល្អជាមួយនឹងគណបក្សហ្វ៊ុនស៊ិនប៉ិច។ ការប្តេជ្ញានេះ ធ្វើឡើងនៅក្នុងជំនួបរវាងព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ព្រះប្រធានស្តីទីគណបក្សហ៊្វុនស៊ិនប៉ិច និងលោក WU CHUANBING ទីប្រឹក្សាស្ថានទូតចិនប្រចាំកម្ពុជានៅទីស្នាក់ការគណបក្សនៅព្រឹកថ្ងៃអង្គារនេះ។

លោកញឿន រ៉ាដែន អ្នកនាំពាក្យគណបក្សហ្វ៊ុនស៊ិនប៉ិច បានអះអាងថា ជំនួបនេះ គឺជាជំនួបដ៏មានសារៈសំខាន់ដែលពិភាក្សាអំពីទំនាក់ទំនងគណបក្សកុម្មុយនិស្តចិន និងគណបក្សហ៊្វុនស៊ិនប៉ិច។ បើតាមលោកញឿន រ៉ាដែន គឺនៅក្នុងជំនួបនេះ ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ បានសម្តែងនូវសេចក្តីអំណរគុណដល់ ប្រទេសចិនដែលតែងតែយកចិត្តទុកដាក់ ផ្តល់ជំនួយជាច្រើន មកដល់កម្ពុជា ទាំងសេដ្ឋកិច្ច គាំពារហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ និង វិស័យសុខាភិបាលជាដើម។ ចំណែក គណបក្សកុម្មុយនិស្តចិនវិញ ក៏តែងតែផ្តល់ការគាំទ្រផ្នែកបណ្តុះបណ្តាលយុវជនមកដល់គណបក្សហ៊្វុនស៊ិនប៉ិចផងដែរ។ ព្រះអង្គ ក៏បានមានព្រះបន្ទូលបន្តពង្រឹងពង្រីកទំនាក់ទំនងល្អជាប្រពៃណី ជាមួយមហាមិត្តចិន និងគាំទ្រគោលជំហរនយោបាយចិនជានិច្ច។

ចំណែកលោក Wu CHUANBIN វិញ បានចូលរួមរំលែកទុក្ខជាមួយព្រះញាតិវង្ស ព្រះបុត្រាបុត្រី នៃសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ។ លោក Wu CHUANBIN បានរំលឹកនូវអនុស្សាវរិយ៍ជាមួយព្រះអង្គ ហើយប្រទេសចិនបានចាត់ទុក សម្តេចក្រុមព្រះ ជាមិត្តល្អ។ ជាចុងក្រោយ ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ព្រះប្រធានស្តីទីគណបក្សហ៊្វុនស៊ិនប៉ិច បានប្តេជ្ញាបន្តថែរក្សាកេរិ៍ដំណែល ជាស្ថាព្រហស្ថ សម្តេចឳ សម្តេចតា ព្រះបរមរតនកោដ្ឋ គឺ FUNCINPEC គង់វង្សជាអមតៈ៕ នេះបើតាមការដកស្រង់សម្តី ចេញពីជំនួបដោយលោកញឿន រ៉ាដែន៕
អត្ថបទ ៖ វណ្ណ សុគន្ធា
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


