ព័ត៌មានជាតិ
នៅខេត្តកំពត និងកែប មិនទាន់មានភ្ញៀវច្រើនទៅកក់សណ្ឋាគារ និងផ្ទះសំណាក់សម្រាប់ថ្ងៃឆ្លងឆ្នាំនៅឡើយទេ
បើទោះជាថ្ងៃបុណ្យឆ្លងឆ្នាំសកល ជិតឈានចូលមកដល់ក៏ដោយ ក៏នៅខេត្តកំពត និងខេត្តកែប ហាក់ពុំទាន់មានភ្ញៀវជាតិ-អន្តរជាតិ កក់សណ្ឋាគារ ផ្ទះសំណាក់ និងរីស៊ត ដើម្បីសម្រាកលំហែរកាយ សម្រាប់ឆ្លងឆ្នាំសកល ច្រើននៅ ឡើយ ។ នេះបើតាមការដឹង ពីប្រធានមន្ទីរទេសចរណ៍ខេត្តកំពត និងម្ចាស់សណ្ឋាគារ ផ្ទះសំណាក់មួយចំនួន នៅក្នុងខេត្តទាំងពីរ។
លោក សយ ស៊ីណុល ប្រធានមន្ទីរទេសចរណ៍ខេត្តកំពត បានប្រាប់នៅព្រឹកថ្ងៃទី ១៤ ខែធ្នូនេះថា បើទោះបីជាថ្ងៃឆ្លងឆ្នាំសកលជិតមកដល់ហើយ ពោលគឺនៅខ្វះតែកន្លះខែទៀតប៉ុណ្ណោះ តែពេលនេះមិនទាន់មានភ្ញៀវច្រើននោះ ទៅកក់សណ្ឋាគារ ផ្ទះសំណាក់ ក្នុងខេត្តកំពត។ លោកថា វេលាដែលភ្ញៀវត្រូវមកកក់កន្លែងស្នាក់នៅ លុះត្រាតែជិតកៀកថ្ងៃបុណ្យ ដោយភាគច្រើននៅមុនថ្ងៃឆ្លងឆ្នាំប្រហែល ៣ទៅ៤ថ្ងៃ ទើបក្រុមភ្ញៀវជាតិ-អន្តរជាតិ សម្រុកកក់សណ្ឋាគារ និងផ្ទះសំណាក់។
ដោយឡែក បើតាមការរៀបរាប់ពីម្ចាស់ផ្ទះសណ្ឋាគារ ម្ចាស់ផ្ទះសំណាក់ និងម្ចាស់រីស៊តធំៗ ល្បីៗ នៅខេត្តកែប ក៏បានប្រាប់ដែរថា ថ្វីដ្បិតខេត្តកែបជាខេត្តទេសចរណ៍យ៉ាងប្រណិត តែរឿងភ្ញៀវមកកក់សណ្ឋាគារ ផ្ទះសំណាក់ នៅពេលនេះ មិនទាន់មាននៅឡើយទេ ព្រោះថា ទម្លាប់ភ្ញៀវដែលមកពីបណ្តាខេត្តឆ្ងាយៗ សុទ្ធសឹងតែមកកក់មុនថ្ងៃឆ្លងឆ្នាំ យ៉ាងហោចណាស់ក៏ ៥ ទៅ៦ថ្ងៃដែរ ព្រោះអ្នកមកពីខេត្តឆ្ងាយៗ ភាគច្រើនជាប់រវល់ប្រកបការងាររកស៊ី មិនខុសគ្នានឹងពលរដ្ឋ នៅខេត្តកែបនោះទេ។
ទោះបែបណាក៏ដោយ ថ្វីបើភ្ញៀវមិនទាន់មកកក់សណ្ឋាគារ ផ្ទះសំណាក់ តែរៀងរាល់ ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ដែលជាថ្ងៃសម្រាកការងារ គេកត់សម្គាល់ឃើញ នៅតំបន់រមណីយដ្ឋានជាច្រើន ក្នុងខេត្តកំពត និងខេត្តកែប មានភ្ញៀវទេសចរសម្រុកទៅដើរលេងកម្សាន្ត រៀងរាល់សប្តាហ៍ ក្រោយពីជំងឺកូវីដ-១៩ ហាក់មានការថមថយមក៕
អត្ថបទ៖ សេង ណារិទ្ធ








-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង ago
រដ្ឋមន្ត្រីអប់រំថៃ ស្លៀកខោខូវប៊យរហែកជង្គង់ ពេលធ្វើគណអធិបតីអង្គប្រជុំ ត្រូវគេរិះគន់ពេញប្រទេស
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋាភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា
-
ព័ត៌មានជាតិ២២ ម៉ោង ago
អាជ្ញាធរស្នើអ្នកបត់ជើងតូចនៅជិតច្រកចេញមុខប្រលានយន្តហោះ ចូលខ្លួនសុំទោសជាសាធារណៈ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន