ព័ត៌មានអន្ដរជាតិ
ហេតុតែចង់ប្លែកពីគេ ពិធីមង្គលការនៅឥណ្ឌា ឲ្យកូនកំលោះកូនក្រមុំ ឈរលើទោងហោះ ស្រាប់តែដាច់ ធ្លាក់លើឆាក
កូនក្រមុំ និងកូនកំលោះមួយគូ បានធ្លាក់មកលើឆាក នៅពេលទោងដែលពួកគេកំពុងឈរ បានដាច់អំឡុងពិធីអាពាហ៍ពិពាហ៍ដ៏អស្ចារ្យរបស់ពួកគេ នៅភាគកណ្តាលប្រទេសឥណ្ឌា។

ហេតុការណ៍នេះកើតឡើង នៅពេលទោងរបស់ កូនកំលោះនិងកូនក្រមុំ កំពុងត្រូវបានស្ទូចឡើងទៅលើ ហើយអមដោយការបាញ់កាំជ្រួចនៅឯពិធីក្នុងទីក្រុង Raipur នៃរដ្ឋ Chhattisgarh។
វីដេអូដែលថតបានកាលពីល្ងាចថ្ងៃសៅរ៍ បានបង្ហាញនូវពេលវេលាដ៏គួរឲ្យរន្ធត់ ដែលទោងរបស់កូនកំលោះនិងកូនក្រមុំ ដាច់ខ្សែហើយអ្នកទាំងពីរធ្លាក់ទៅលើឆាក នៅចំពោះមុខភ្ញៀវដែលចូលរួមពិធីមង្គលការ។

សំណាងល្អ ទាំងកូនកំលោះនិងកូនក្រមុំ សុទ្ធតែរងរបួសស្រាល ហើយពិធីបានដំណើរការឡើងវិញនៅ ៣០នាទីក្រោយ។
យោងតាមរបាយការណ៍បានឲ្យដឹងថា ពុំមានការប្តឹងផ្តល់អ្វីឡើយ ហើយក្រុមហ៊ុនគ្រប់គ្រងព្រឹត្តិការណ៍ បានសុំទោសចំពោះឧប្បត្តិហេតុនេះ៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ រឿងចម្លែក! ទារកកើតមកមានក្បាលដល់ទៅ៣ ប្រជាជននាំគ្នាហៅថា “ព្រះចាប់កំណើត”
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


