ជីវិតកម្សាន្ដ
អាពាហ៍ពិពាហ៍របស់ Brooklyn និង Nicola ចំណាយលើអ្វីខ្លះទើបអស់ប្រាក់មហាសាល?
គ្រប់ពិធីមង្គលការរបស់គូស្វាមីភរិយាអ្នកមានៗ និងអ្នកមានអំណាចនៅលើពិភពលោកតែងតែក្លាយជាប្រធានបទក្ដៅដែលទទួលបានការចាប់អារម្មណ៍ខ្លាំងពីសាធារណជន។ ជាក់ស្ដែងថ្មីៗនេះ អ្នកនិយមលេងអ៊ីនធឺណិតចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើពិធីមង្គលការរបស់កូនប្រុសច្បង David Beckham ដែលបានប្រារព្ធនៅសហរដ្ឋអាមេរិក។

ប្រភពព័ត៌មានអង់គ្លេសបានធ្វើស្ថិតិអំពីទិន្នន័យហិរញ្ញវត្ថុដែលប្រើប្រាស់ក្នុងពិធីមង្គលការរបស់ Brooklyn និង Nicola ហើយក្រោយចេញលទ្ធផល គ្រប់គ្នាមានការភ្ញាក់ផ្អើលមែនទែន នៅពេលដឹងថា ពិធីមង្គលការនេះចាយអស់ប្រាក់រាប់សិបលានដុល្លារ។
តម្លៃភោជនីយអាហារ

ពិធីមង្គលការរបស់គូស្នេហ៍ល្បីលើពិភពលោក Brooklyn Beckham និង Nicola Peltz បានប្រព្រឹត្តទៅរយៈពេល ៣ថ្ងៃ ២យប់ ចាប់ពីថ្ងៃទី ៩-១១ ខែមេសា ឆ្នាំ២០២២ នៅរដ្ឋផ្លរីដា សហរដ្ឋអាមេរិក។ ទោះបីជាភ្ញៀវដែលចូលរួមមានប្រហែល ៣០០នាក់ពិតមែន ក៏ពិធីនេះត្រូវបាន Mail Daily ទម្លាយថា គ្រាន់តែលើភោជនីយអាហារ ចំណាយប្រាក់ដល់ទៅ ៣.៥-៣.៩លានដុល្លារអាមេរិក។
តម្លៃលើការតុបតែង


ពិធីរៀបអាពាហ៍ពិពាហ៍របស់ Brooklyn និង Nicola ត្រូវបានតុបតែងលម្អដោយផ្កាស្រស់ និងដើមឈើពិតៗ យ៉ាងប្រណីតបំផុត ក្នុងវិមានដ៏ស្កឹមស្កៃរបស់ឪពុកខាងស្រី ខណៈទឹកប្រាក់ដែលចំណាយមានជាង ២,៩៧០,០០០ដុល្លារអាមេរិក។
តម្លៃនៃវិមានដែលប្រារព្ធពិធី


អ្វីដែលមហាជនបើកភ្នែកធំៗ និងកោតសរសើរបំផុតក្នុងពិធីរៀបការរយៈពេល៣ថ្ងៃរបស់ Brooklyn និង Nicola គឺកន្លែងរៀបចំពិធីនេះតែម្ដង។ អាពាហ៍ពិពាហ៍ដ៏អធិកអធមនេះត្រូវបានប្រារព្ធឡើងនៅបរិវេណដី និងវិមានរបស់ឪពុកកូនក្រមុំ ដែលតម្លៃរបស់វាគឺ ១០៣លានដុល្លារអាមេរិក។
អំណោយអាពាហ៍ពិពាហ៍

ក្រោយដឹកដៃគ្នាចូលរួមមង្គលការកូនប្រុស គូស្នេហ៍ Victoria និង David Beckham បានជូនកាដូអាពាហ៍ពិពាហ៍ដ៏មានអត្ថន័យដល់កូនទាំងពីរផងដែរ។ គេបានដឹងថា គូស្នេហ៍តារាមួយគូនេះ បានរៀបចំឲ្យកូនប្រុសនិងកូនប្រសានូវរថយន្តមួយគ្រឿង ដែលមានតម្លៃប្រហែល ៥០ម៉ឺនដុល្លារអាមេរិក។
គួរបញ្ជាក់ថា ចំណាយដែលបានរៀបរាប់ខាងលើ មិនបានរាប់បញ្ចូលនូវឈុតអាពាហ៍ពិពាហ៍របស់កូនកំលោះកូនក្រមុំឡើយ។ ចំណែកថ្លៃគ្រឿងអលង្ការ សម្អាងការ និងចំណាយផ្សេងទៀត ក៏មិនទាន់រាប់បញ្ចូលដែរ៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ ទម្លាយទ្រព្យមហាសាល នៃឪពុកកូនក្រមុំដែលរៀបការកក្រើក អាមេរិក និងជាដន្លង David Beckham
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


