ជីវិតកម្សាន្ដ
មង្គលការក្មួយស្រីមហាសេដ្ឋី ឥណ្ឌា ធ្វើឱ្យកក្រើកចក្រភពអង់គ្លេស
ថ្មីៗនេះសាច់ញាតិរបស់ត្រកូល Ambani មហាសេដ្ឋីនៃប្រទេសឥណ្ឌា ទើបតែរៀបចំពិធីមង្គលការលើកទីពីរ នៅឯភូមិគ្រឹះដ៏ស្កឹមស្កៃមួយ ក្នុងចក្រភពអង់គ្លេស ដែលវាជាទីកន្លែងដ៏ប្រណីតបំផុត ហើយមានតម្លៃរាប់សិបលានដុល្លារឯណោះ។

បើនិយាយដល់គ្រួសារដែលមានបំផុត និងរីករាយបំផុតនៅក្នុងពិភពលោក គ្រប់គ្នាមិនអាចមើលរំលងត្រកូល Ambani មកពីប្រទេសឥណ្ឌាបាននោះទេ។ ជាមួយនឹងអាណាចក្រជំនួញមានតម្លៃរាប់ពាន់លានដុល្លាដែលបង្កើតឡើងដោយមហាសេដ្ឋី Mukesh Ambani សមាជិកម្នាក់ៗនៃគ្រួសារនេះ រស់នៅក្នុងជីវិតដ៏ប្រណីត និងអស្ចារ្យតាំងពីកំណើតមកម្ល៉េះ។ ព្រឹត្តិការណ៍មួយក្នុងចំណោមព្រឹត្តិការណ៍ធំបំផុតនៃត្រកូល Ambani គឺជាពិធីមង្គលការប្រណីតនេះឯង ព្រោះកាលពីពេលកន្លងទៅ គ្រួសារនេះធ្លាប់រៀបការកូនស្រីចំណាយអស់ប្រាក់រាប់លាន រហូតដល់បំបែកកំណត់ត្រាពិភពលោកទៀតផង ហើយថ្មីៗនេះក្មួយស្រីមហាសេដ្ឋី Mukesh Ambani បានរៀបចំពិធីមង្គលការដ៏អធិមអធម ផ្អើលអស់មហាជននៅចក្រភពអង់គ្លេស។

គេដឹងថា ក្មួយស្រីរូបនោះឈ្មោះ Isheta Salgaocar។ នាងធ្លាប់រៀបការជាមួយអ្នកច្នៃម៉ូដគ្រឿងអលង្ការដ៏ល្បីល្បាញកាលពីឆ្នាំ២០១៦ ប៉ុន្តែមិនបានប៉ុន្មានផង អ្នកទាំងពីរប្រកាសលែងលះដោយសារបញ្ហារស់នៅមិនចុះសម្រុង។ មិនយូរប៉ុន្មាន ក្រោយពីបែកគ្នាជាមួយស្វាមីដំបូង Isheta ចាប់ផ្តើមមានទំនាក់ទំនងស្នេហាជាមួយក្មួយប្រុសអ្នកជំនួញ Lakshmi Niwas Mittal – Atulya Mittal និងសម្រេចចិត្តកាន់ដៃគ្នាចូលរោងការ នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២២។


ដូច្នោះហើយ ពិធីជប់លៀងត្រូវបានប្រារព្ធឡើងនៅឯភូមិគ្រឹះ Stoke Park Palace មានទំហំប្រមាណ ៣០០ហិចតា ដែលវាជាអចលនទ្រព្យទិញដោយមហាសេដ្ឋី Mukesh ក្នុងតម្លៃ ៧៣លានដុល្លារ នៅចក្រភពអង់គ្លេស កាលពីឆ្នាំមុន។ ថ្វីត្បិតតែតម្លៃសម្រាប់ពិធីជប់លៀងមង្គលការទាំងមូលមិនទាន់ទម្លាយជាសាធារណៈ ដូចកាលពីមុនក៏ដោយ ប៉ុន្តែតាមរូបភាពដែលបានបង្ហោះដោយភ្ញៀវចូលរួមក្នុងពិធី គេអាចមើលឃើញថាចំនួននេះមិនតិចនោះទេ។

មិនត្រឹមតែប្រារព្ធពិធីនៅទីតាំងដ៏ប្រណីតបំផុតក្នុងចំណោមមហាសេដ្ឋីប៉ុណ្ណោះទេ ភ្ញៀវដែលមកចូលរួមសុទ្ធសឹងជាអ្នកជំនួញល្បីៗ និងតារាបូលីវូដផងដែរ។ ជាពិសេស វត្តមានរបស់លោកស្រី Kokilaben Ambani ដែលជាម្តាយបង្កើតរបស់មហាសេដ្ឋី Mukesh Ambani បានធ្វើឱ្យពិធីជប់លៀងកាន់តែមានភាពឧឡារិក និងទាក់ទាញ៕





ប្រែសម្រួល៖ សន្យា
ចុចអាន៖ រឿងរ៉ាវមង្គលការចំណាយច្រើនជាងគេលើលោក ដែលបានបំបែកឯកទគ្គកម្ម Guinness
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១៧ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


