ព័ត៌មានជាតិ
ពលរដ្ឋជួបការលំបាក២គ្រួសារ ទទួលអំណោយដ៏ថ្លៃថ្លារបស់លោក ហ៊ុន ម៉ាណែត និងភរិយា
បន្ទាយមានជ័យ ៖ លោក វរសេនីយ៍ត្រី គង់ សារ៉ុម មេបញ្ជាការវរសេនាតូចថ្មើរជើងលេខ៥១៣ កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២១ បានដឹកនាំក្រុមការងារនាំយកអំណោយសម្ភារគ្រឿងឧបភោគបរិភោគ ដែលជាអំណោយរបស់លោក ហ៊ុន ម៉ាណែត និងភរិយា ដែលផ្តល់ជូនប្រជាពលរដ្ឋជួបការលំបាកចំនួន២គ្រួសារ ចាស់ជរាគ្មានទីពឹង និងមានជម្ងឺវះកាត់តម្រងនោម ស្ថិតនៅភូមិថ្មសិន សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

សូមបញ្ជាក់ថា ស្របពេលនៅក្នុងស្ថានភាពជំងឺកូវីដ-១៩ ប្រជាពលរដ្ឋមួយចំនួនពិតជាជួបការលំបាក ដែលត្រូវការអាជ្ញាធរមូលដ្ឋាន និងកម្លាំងប្រដាប់អាវុធ រួមគ្នាជួយដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋតាមលទ្ធភាពជាក់ស្ដែង។ ទន្ទឹមនិងនោះផងដែរ ដោយមានការយកចិត្តទុកដាក់ពីសំណាក់លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គបញ្ជាការរងកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានផ្តល់អំណោយជាសម្ភារ គ្រឿងឧបភោគបរិភោគ សម្រាប់កងកម្លាំងកងពលតូចថ្មើរជើងលេខ៥១ ដើម្បីត្រៀមសម្រាប់ចុះជួយប្រជាពលរដ្ឋជួបការលំបាកក្នុងភូមិសាស្ត្រទទួលខុសត្រូវ៕
ដោយ ៖ កោះកែវ





-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


