ព័ត៌មានអន្ដរជាតិ
ប្រទេសអាស៊ាន១ទៀតរកឃើញអ្នកឆ្លង Omicron ក្លាយជាប្រទេសអាស៊ានទី៦
ប្រទេសឥណ្ឌូណេស៊ីបានរកឃើញករណីឆ្លងវីរុសកូវីដ-១៩បំប្លែងខ្លួនថ្មី Omicron លើកទី១។ នេះបើតាមរដ្ឋមន្ត្រីក្រសួងសុខាភិបាលឥណ្ឌូណេស៊ីលោក Budi Gunadi Sadikin បានឲ្យដឹងនៅថ្ងៃព្រហស្បតិ៍ ទី១៦ ខែធ្នូនេះ។
ករណីឆ្លងវីរុសថ្មីទី១នេះត្រូវបានរកឃើញកាលពីល្ងាចថ្ងៃពុធជាបុគ្គលិកនៅមន្ទីរពេទ្យ Wisma Atlet ក្នុងទីក្រុងហ្សាការតាដែលមិនមានប្រវត្តិធ្វើដំណើរទៅក្រៅប្រទេស។

រដ្ឋមន្ត្រីក្រសួងសុខាភិបាលបាននិយាយថា រហូតដល់ពេលនេះមិនទាន់មានការឆ្លងចូលសហគមទេ ប៉ុន្តែមានករណី Omicron ៥ទៀតដែលសង្ស័យ ក្នុងនោះជនឥណ្ឌូណេស៊ី២នាក់ដែលទើបវិលមកពីសហរដ្ឋអាមេរិក និងជនជាតិចិន៣នាក់ដែលកំពុងធ្វើចត្តាឡីស័ក។
រហូតមកដល់ពេលនេះវីរុសបំប្លែងខ្លួន Omicron ដែលត្រូវបានរកឃើញដំបូងនៅ អាហ្វ្រិកខាងត្បូងបានរាលដាលដល់ប្រទេសអាស៊ានចំនួន៦ ហើយ ក្នុងនោះមានសិង្ហបុរី ម៉ាឡេស៊ី ថៃ កម្ពុជា ហ្វីលីពីន និងថ្មីបំផុតឥណ្ឌូណេស៊ី៕
អានបន្ថែម៖ ប្រទេសអាស៊ាន ៥ ហើយរួមទាំង កម្ពុជា រកឃើញ Omicron
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ reuters
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


