Connect with us

ព័ត៌មានអន្ដរជាតិ

ប្រទេសអាស៊ាន ៦ ហើយរួមទាំង កម្ពុជា រកឃើញ Omicron

បានផុស

នៅ

រហូតមកដល់ពេលនេះវីរុសបំប្លែងខ្លួន Omicron ដែលត្រូវបានរកឃើញដំបូងនៅ អាហ្វ្រិកខាងត្បូងបានរាលដាលដល់ប្រទេសអាស៊ានចំនួន ៦ ហើយ ក្នុងនោះមានសិង្ហបុរី ម៉ាឡេស៊ី ថៃ កម្ពុជា ហ្វីលីពីន និងឥណ្ឌូណេស៊ី ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កម្ពុជាបានប្រកាសរកឃើញករណីឆ្លងវីរុសកូវីដបំប្លែងខ្លួន Omicron លើកដំបូងនៅ លើខ្លួនស្ត្រីខ្មែរវ័យ ២៣ ឆ្នាំ ត្រឡប់មកពីធ្វើការនៅ ប្រទេសហ្គាណា កាលពីយប់ថ្ងៃទី១៤ ខែធ្នូ ។ ស្ត្រីរូបនេះបានធ្វើដំណើរតាមជើងហោះហើរពីប្រទេសហ្គាណា ឆ្ពោះទៅ កាន់ទីក្រុងឌូបៃ និងបន្តដំណើរពីទីក្រុងឌូបៃ មកប្រទេសថៃ និងហោះហើរពីប្រទេសថៃមកកម្ពុជា កាលពីថ្ងៃទី១២ ខែធ្នូ ។

ចំណែកសិង្ហបុរីបានរកឃើញករណីវិជ្ជមានវីរុសបំប្លែងខ្លួន Omicron លើកដំបូងលើអ្នក​ដំណើរ​ ២ ​នាក់​មក​ពី​ប្រទេស​អាហ្វ្រិកខាង​ត្បូង​ដែល​បាន​ប្តូរ​ជើង​ហោះ​ហើរ​នៅ​ ប្រទេស​សិង្ហបុរីទៅ​ ទី​ក្រុង​ស៊ីដនីប្រទេស​អូស្ត្រាលីកាលពីថ្ងៃទី២៨ ខែវិច្ឆិកា ។ រហូតមកដល់ពេលនេះ សិង្ហបុរីបានកត់ត្រាករណីឆ្លង Omicron សរុបចំនួន ១៩ ករណី ។

រីឯប្រទេសម៉ាឡេស៊ីបានរកឃើញករណីដំបូងនៃវីរុសបំប្លែងខ្លួន Omicron លើ​និស្សិត​បរទេស​មក​ពី​អាហ្វ្រិកខាងត្បូង ហើយ​បាន​ប្ដូរ​ជើង​ហោះហើរតាម​រយៈប្រទេស​សិង្ហបុរី​ និង​មក​ដល់​​ម៉ាឡេស៊ី​ កាលពីថ្ងៃទី ១៩ ខែវិច្ឆិកា ។

ស្របពេលជាមួយគ្នានេះ ប្រទេសថៃបានប្រកាសរកឃើញករណីដំបូងនៃវីរុសបំប្លែងខ្លួន Omicron នៅ ក្នុងខ្លួនជនជាតិអាមេរិកម្នាក់ ដែលបានធ្វើដំណើរចូលប្រទេសនេះពីអេស្ប៉ាញកាលពីចុងខែមុន ។ គិតត្រឹមថ្ងៃអង្គារ ទី១៤ ខែធ្នូ ថៃបានកត់ត្រាករណីវីរុសកូវីដបំប្លែងខ្លួន Omicron សរុប ៨ ករណីហើយ ចាប់តាំងពីប្រទេសនេះបានរាយការណ៍ពីការរកឃើញមេរោគ Omicron លើកដំបូងនៅ ថ្ងៃទី១ ខែធ្នូ ។

ប្រទេសហ្វីលីពីនបានរកឃើញករណីនាំចូលនៃវីរុសកូវីដបំប្លែងខ្លួន Omicron ចំនួន ២ ករណីដំបូងកាលពីថ្ងៃទី១៥ ខែធ្នូ ។ អ្នកឆ្លងម្នាក់គឺជាជនជាតិហ្វីលីពីនត្រឡប់មកពីក្រៅ ប្រទេសដែលបានមកដល់ប្រទេសជប៉ុនតាមជើងហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍ហ្វីលីពីនកាលពីថ្ងៃទី ១ ខែធ្នូ ។ ចំណែកម្នាក់​ទៀត​ជា​ជនជាតិ​នីហ្សេរីយ៉ា ដែល​​មក​ពី​ប្រទេស​នីហ្សេរីយ៉ា កាល​ពី​ថ្ងៃ​ទី​៣០ ខែ​វិច្ឆិកា តាម​ជើង​ហោះ​ហើររបស់ក្រុមហ៊ុនអាកាសចរណ៍ Oman Air ខណៈបច្ចុប្បន្នអ្នកឆ្លងមិនបង្ហាញរោគសញ្ញានោះទេ ប៉ុន្តែមានរោគសញ្ញានៃជំងឺផ្តាសាយ និងក្អកនៅ ពេលមកដល់” ។

ចុងក្រោយគឺប្រទេសឥណ្ឌូណេស៊ីបានរកឃើញករណីឆ្លងវីរុសកូវីដបំប្លែងខ្លួនថ្មី Omicron លើកទី ១ លើអ្នកមិនមាន ប្រវត្តិធ្វើដំណើរទៅ ក្រៅ ប្រទេសនៅ ថ្ងៃព្រហស្បតិ៍ ទី១៦ ខែធ្នូនេះ ៕

អត្ថបទ ៖ ជីវ័ន្ត

ចុចអាន ៖ ប្រទេសអាស៊ានមួយទៀតហើយរកឃើញអ្នកឆ្លង Omicron

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

តុលាការឧក្រិដ្ឋកម្មទីក្រុងបាងកក កាត់ទោសមនុស្សជិត ៧០នាក់ពាក់ព័ន្ធនឹងការតវ៉ាដ៏ធំ កាលពីឆ្នាំ ២០០៨

ព័ត៌មានជាតិ៨ ម៉ោង មុន

រដ្ឋបាលខណ្ឌប្ញស្សីកែវ ឆ្លើយតបចំពោះការផ្សព្វផ្សាយព័ត៌មានមិនពិត ប៉ះពាល់ដល់រដ្ឋបាលខណ្ឌ

ព័ត៌មានជាតិ៨ ម៉ោង មុន

អភិបាលរងខេត្តស្វាយរៀងថា ធនធានមនុស្សជំនាញ ​​ជួយជំរុញ​ទាក់ទាញដល់​អ្នក​​វិនិយោគ​

ព័ត៌មានជាតិ៨ ម៉ោង មុន

កម្ពុជា នឹងកែក្រមទាំង៤ឡើងវិញឱ្យត្រូវនឹងបញ្ហាសង្គមបច្ចុប្បន្ន ដោយប្រើកូនខ្មែរសុទ្ធសាធ លែងពឹងបរទេស

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

បារាំង សុំជំនួយប៉ូលិសបរទេសជាង ២ ពាន់នាក់ មកជួយធានាសន្តិសុខ​ព្រឹត្តិការណ៍កីឡាអូឡាំពិក

Sokha Hotels

ព័ត៌មានពេញនិយម