សន្តិសុខសង្គម
បញ្ជូនបុរសម្នាក់មកតុលាការ ពាក់ព័ន្ធការកាន់កាប់អាវុធដោយគ្មានលិខិតអនុញ្ញាត
តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២១ បានបើកការស៊ើបសួរ លើសុំណុំរឿង របស់បុរសម្នាក់ពាក់ព័ន្ធការកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត បន្ទាប់ពីកម្លាំងនគរបាលខណ្ឌឬស្សីកែវ បានបញ្ជូនមកសាលាដំបូងរាជធានីភ្នំពេញ។

កាលពីវេលាម៉ោង១១និង៣០នាទីព្រឹក ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១ នៅចំណុចផ្លូវបេតុងបន្ទប់ជួលលេខ៤c ក្រុមទី៤ ភូមិផ្សារទូច សង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ កម្លាំងនគរបាលខណ្ឌឬស្សីកែវបាន ឃាត់ខ្លួនជនសង្ស័យម្នាក់ពីបទប្រើប្រាស់អាវុធជាតិផ្ទុះ ប្រភេទ (អាវុធខ្លី១ដើម ម៉ាកP08 បង់១គ្មានគ្រាប់) ដោយគ្មានការអនុញ្ញាត។
ជនសង្ស័យឈ្មោះ សុខ កក្កដា ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរគ្មាន ស្នាក់នៅបន្ទប់ជួល (មានសារធាតុញៀន) អវិជ្ជមានកូវិដ។

កម្លាំងសមត្ថកិច្ចដកហូតវត្ថុតាងរួមមាន អាវុធខ្លី១ដើមម៉ាកP08បង់១គ្មានគ្រាប់លេខ៥១៩២ , ដំបងដែក១ដើមប្រវែង០.5m , ទូរសព្ទ័១គ្រឿងម៉ាកOPPOពណ៌ខៀវ , ការបូបស្ពាយ១ពណ៌ការហ្វេរ និង ម៉ូតូ១គ្រឿងម៉ាកនិច ពណ៌ផ្កាឈូក ។
បច្ចុប្បន្នជនសង្ស័យកំពុងស្ថិតក្នុងដំណាក់កាលតំណាងអយ្យការបើកការស៊ើបសួរនៅឡើយ ៕
អត្ថបទ៖ មករា

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា១ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


