KPT+
អាហារ ៥ ប្រភេទអាចជួយដោះស្រាយវិបត្តិកង្វះអាហារូបត្ថម្ភទូទាំងពិភពលោក
មនុស្សម្នាក់ក្នុងចំណោមមនុស្ស៩នាក់ នៅតែទទួលរងនូវភាពអត់ឃ្លានជារៀងរាល់ថ្ងៃ។ នេះបើតាមរបាយការណ៍របស់អង្គការស្បៀងអាហារពិភពលោក។
កង្វះអាហារ គឺជាវិបត្តិសេដ្ឋកិច្ចសកលដែលនឹងកាន់តែអាក្រក់ទៅៗ ស្របពេលដែលចំនួនប្រជាជននៅលើភពផែនដីកាន់តែកើនឡើង។ កង្វះលទ្ធភាពទទួលបានអាហារនេះដែរ កើតមានឡើងច្រើនបំផុតនៅទ្វីបអាហ្វ្រិកនិងអាស៊ី។
ក្នុងរយៈពេល៧ទសវត្សរ៍កន្លងមក រដ្ឋាភិបាលលើលោកបានព្យាយាមដោះស្រាយបញ្ហាកង្វះអាហារនេះ ប៉ុន្តែទទួលបានជោគជ័យតិចតួច។ តាមស្ថិតិបានឲ្យដឹងថា ភាពអត់ឃ្លាននាពេលថ្មីៗនេះ កើតមានក្នុងប្រទេសឥណ្ឌាច្រើនជាងគេ។ ក្នុងនោះមានតែកុមារ ៩.៦% ប៉ុណ្ណោះ ស្ថិតក្នុងក្រុមអាយុពី ៦ ទៅ ២៤ខែ ដែលទទួលបានរបបអាហារបានគ្រប់គ្រាន់។
បន្ទាប់ពីមានការព្រួយបារម្ភកាន់តែខ្លាំងឡើងចំពោះវិបត្ដិនេះលោកបណ្ឌិត Bhaskar Vira នៃសាកលវិទ្យាល័យខេមប្រីជ បានផ្តល់ឈ្មោះនូវអាហារព្រៃឈើខ្លះៗដែលអាចរកបាននៅក្នុងព្រៃ និងអាចជំនួសអាហាររូបត្ថម្ភបាន ដើម្បីធានាសន្តិសុខស្បៀងអាហារពិភពលោក។
ទាំងនេះជាអាហារព្រៃ ៥ ប្រភេទអាចរកបានប្រទេសឥណ្ឌា និងតំបន់អាស៊ី ដែលអាចចូលរួមចំណែកក្នុងការដោះស្រាយវិបត្តិអត់អាហារខ្លាំង៖
ផ្លែស្វាយ

ផ្លែស្វាយ គឺជាប្រភេទផ្លែឈើដែលសម្បូរទៅដោយវីតាមីនC ហ្វូល កាល់ស្យូម និងជាតិសរសៃ។ ដើមរបស់វាមានភាពធន់នឹងលក្ខខណ្ឌអាកាសធាតុខុសប្រក្រតីបំផុត ហើយត្រូវបានគេរកឃើញថា សម្បូរដុះលូតលាស់នៅក្នុងព្រៃផងដែរ។
ផ្លែទៀប

ផ្លែទៀប មិនត្រឹមតែសំបូរទៅដោយវីតាមីន A និង C ប៉ុណ្ណោះទេ វាថែមទាំងមានផ្ទុកនូវធាតុដែលការពារបេះដូងនិងគ្រប់គ្រងសម្ពាធឈាមទៀតផង។ ដើមឈើនេះ សម្បូរដុះនៅក្នុងព្រៃត្រូពិក។
ផ្លែអំពិល

ផ្លែអំពិលសម្បូទៅដោយសារធាតុចិញ្ចឹមសំខាន់ៗជាច្រើន ដែលអាចបំពេញនូវតម្រូវការនៃអាហាររបស់រាងកាយ។ អំពិលត្រូវបានគេប្រើយ៉ាងទូលំទូលាយក្នុងការចម្អិនម្ហូបឥណ្ឌា។ វាក៏ជារុក្ខជាតិធន់មួយដែលអាចដុះលូតលាស់ ទោះបីស្ថិតក្នុងស្ថានភាពបែបណាក៏ដោយ។
ទឹកឃ្មុំ

ទឹកឃ្មុំត្រូវបានគេយកទៅប្រើបានយ៉ាងងាយស្រួល។ វាជាអាហារមួយក្នុងចំណោមអាហារដែលមានជីវជាតិល្អបំផុត វាសម្បូរទៅដោយកំហាប់អង់ស៊ីម រ៉ែ និងអាស៊ីតអាមីណូ។ សំបុកឃ្មុំសំបូរនៅតំបន់ព្រៃភ្នំ។
ប្រភេទមើម

អាហារប្រភេទនេះ សម្បូរដោយជាតិសរសៃដែលធ្វើឲ្យឆាប់ឆ្អែត និងឆ្អែតបានយូរផងដែរ។ មើមដំឡូង និងប្រភេទមើមដទៃជាច្រើនទៀត គឺអាចចូលព្រៃរកបានយ៉ាងងាយស្រួល ដោយមិនចាំបាច់ដាំដុះ ឬធ្វើកសិកម្មឡើយ៕

ប្រែសម្រួល៖ សន្យា
ចុចអាន៖ រុក្ខជាតិ ១២ យ៉ាងល្អសម្រាប់សុខភាពអាចដាំនៅផ្ទះបានគ្រប់គ្នា
ចុចអាន៖ គ្រាន់តែទឹកមួយកែវអាចសម្រកទម្ងន់បានយ៉ាងច្រើន!
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


