ជីវិតកម្សាន្ដ
តន់ ចន្ទសីម៉ា ត្រៀមបង្ហាញលើ ឆាក Concert “បុណ្យភូមិសៀមរាប”
កំពូលតារាចម្រៀង Cam-Pop Galaxy Navatra កញ្ញា តន់ ចន្ទសីម៉ា ត្រៀមនិងបង្ហាញខ្លួនលើឆាកConcert ជាលើកដំបូង នៅក្នុងកម្មវិធីបុណ្យភូមិក្នុងទឹកដី ស្រុកបន្ទាយស្រី ខេត្តសៀមរាប ដែលកម្មវិធីគ្រោងធ្វើនៅថ្ងៃឆ្លងឆ្នាំទី ៣១ ខែ ធ្នូ ឆ្នាំ ២០២១នេះ។
ដូចដែលលោកអ្នកដឹង កញ្ញា តន់ ចន្ទសីម៉ា កន្លងមកមិនធ្លាប់ឡើងឆាកConcert ម្ដងណាឡើយ ទោះបីជានាង បានក្លាយជាតារាចម្រៀងជួរមុខក្នុងប្រទេសកម្ពុជាហើយក្ដី។ ការមិនដែលបង្ហាញមុខលើឆាក Concert នេះ ក៏ព្រោះតម្លៃខ្លួនរបស់នាងត្រូវបានផលិតកម្មដាក់ក្នុងតម្លៃខ្ពស់ ធ្វើឲ្យក្រុមហ៊ុនល្មមៗដែលចង់ជួលនាងឡើងច្រៀងនោះមិនហ៊ានជួល។


បែបណាក្ដី ការទទឹងរង់ចាំចង់ឃើញកំពូលតារាចម្រៀង Cam-Pop Galaxy Navatra កញ្ញា តន់ ចន្ទសីម៉ា ឡើងច្រៀងលើឆាកConcert បានមកដល់ហើយ សូមគោរពអញ្ចើញបងប្អូនចូលរួមទាំងអស់គ្នា បុណ្យភូមិសៀមរាប នឹងធ្វើឡើងក្នុងទឹកដីស្រុកបន្ទាយស្រី ក្នុងទីតាំងគម្រោងអភិវឌ្ឍន៍ដីឡូតិ៍លំនៅឋានឡេង ណាវ៉ាត្រា ចាប់ពីម៉ោង 11:00ព្រឹក ដល់ម៉ោង 6:00 ល្ងាច។

ក្រៅពីការរាំលេងកម្សាន្តបែបSolo Concert នៃការប្រគំតន្រ្តីច្រៀងដោយផ្ទាល់ជាង100បទ របស់កំពូលតារាចម្រៀងCam-pop Galaxy Navatraកញ្ញា តន់ ចន្ទសីម៉ា បងប្អូនអាចភ្លក់មុខម្ហូប ទាំង12 ក្រុងស្រុករបស់ អ្នកខេត្តសៀមរាប ដែលរូបចំជូនផងដែរ៕



-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


