កីឡា
គូឯកជក់ចិត្ត! Xiong Jing Nan ឡើងការពារខ្សែក្រវាត់ ONE strawweight ទល់នឹង Ayaka Miura នៅសង្វៀន ONE: Heavy Hitters
កីឡាការិនីចិន ‘The Panda’ Xiong Jing Nan នឹងឡើងការពារខ្សែក្រវាត់ ONE women’s strawweight World Title ទល់នឹង Ayaka ‘Zombie’ Miura ក្នុងនាមជាគូឯកនៃកម្មវិធីដំបូងឆ្នាំ ២០២២ គឺ ONE: Heavy Hitters នាថ្ងៃសុក្រទី ១៤ ខែមករា ខាងមុខនេះ។

ក្នុងការឡើងការពារខ្សែក្រវាត់ចុងក្រោយរបស់ខ្លួនកីឡាការិនីវ័យ ៣៣ ឆ្នាំ បានយកឈ្នះកីឡាការិនីសញ្ជាតិប្រេស៊ីល និងជាជើងឯកជីជិតស៊ូពិភពលោក ១៣ សម័យកាល Michelle Nicolini ដើម្បីការពារខ្សែក្រវាត់របស់ខ្លួន។ លទ្ធផលខាងលើនេះនាំឲ្យ Xiong កើនជ័យជម្នះរហូតដល់ ១៦ ដង និងចាញ់ ២ ដង ក្នុងនោះដែរ គេបានផ្ដួលដៃគូឲ្យសន្លប់រហូតដល់ ១០ លើកឯណោះ។ លើសពីនេះទៅទៀត គេនៅតែមិនទាន់ចាញ់ ក្នុងការប្រកួតទម្ងន់ strawweight នៅសង្វៀន ONE Championship ហើយការចាញ់របស់គេមានតែការប្រកួតទល់នឹង ‘Unstoppable’ Angela Lee ក្នុងការដណ្ដើមខ្សែក្រវាត់ ONE atomweight ប៉ុណ្ណោះកាលខែតុលា ឆ្នាំ ២០១៩។
គេជាកីឡាការិនីចិនដំបូង ដែលឈ្នះខ្សែក្រវាត់ពិភពលោកជាង ១៤០០ ថ្ងៃ។ ក្រៅពីមានក្បាច់ប្រយុទ្ធដ៏អស្ចារ្យក្នុងទម្ងន់ strawweight កីឡាការិនី Xiong បានអភិវឌ្ឍខ្លួនលើស្នៀតចំបាប់ និងជឺជិតស៊ូយ៉ាងល្អ ដោយមានការបង្វឹកពីសំណាក់គ្រូល្អៗលំដាប់ពិភពលោកនៅក្លិប Evolve MMA នាប្រទេសសិង្ហបុរី។ Xiong កាន់តែស្រេកឃ្លានក្នុងការស្វែងរកជ័យជម្នះទល់នឹងកីឡាការិនីលំដាប់ទី ៤ Miura ដែលធ្វើបានល្អគ្រប់ការប្រកួតនេះពេលកន្លងមកនៅសង្វៀន Singapore Indoor Stadium។ អ្នកគាំទ្រនឹងបានទស្សនាការប្រកួតយ៉ាងគឃ្លើនតាំងពីទឹកដំបូងជាក់ជាមិនខាន ក្នុងនាមស្ដេចត្រាញ់ក្នុងទម្ងន់ strawweight។
មុនឡើងទៅដណ្ដើមខ្សែក្រវាត់ Miura បានថ្លែងថា៖«គ្រប់គូប្រជែង ដែលខ្ញុំបានជួបប្រកួតសុទ្ធតែបានចូលរួមប្រកួតដណ្ដើមខ្សែក្រវាត់ពិភពលោក លើកលែងតែខ្ញុំមួយ។ ដូច្នេះខ្ញុំចង់សាកល្បងវា។ ខ្ញុំគិតថា មានតែXiong ដែលជាគូប្រជែងដ៏ខ្លាំងបំផុតមIយ ប៉ុន្តែ ខ្ញុំដឹងទេ រហូតដល់ខ្ញុំអាចជួបគេដោយផ្ទាល់»។
បែបណាក្ដី Xiong Jing Nan មិនខ្លាចគូប្រកួតណាទាំងអស់ ព្រោះគេបានឡើងការពារខ្សែ ក្រវាត់ ONE strawweight ជោគជ័យពីរលើករួចមកហើយ ពោលលើកទី១ ការពារបានសម្រេចទល់នឹងTiffany Teo និងលើកទី២ ទល់នឹង Michelle Nicolini ។ តើលើកទី៣ លទ្ធផលទៅជាបែបណា?
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


