ព័ត៌មានអន្ដរជាតិ
ចិន អះអាងយកឈ្នះអាមេរិក អភិវឌ្ឍមីស៊ីលល្បឿនលឿនជាងសំឡេងជំនាន់ថ្មី វាយប្រហារគ្រប់កន្លែងលើផែនដី ត្រឹមប៉ុន្មាននាទី
ប្រទេសចិនអះអាងថា ខ្លួនបានយកឈ្នះសហរដ្ឋអាមេរិក ក្នុងការអភិវឌ្ឍន៍មីស៊ីលល្បឿនលឿនជាងសំឡេងជំនាន់ថ្មី ដែលអាចវាយប្រហារគោលដៅនានា រួមទាំងនាវាផ្ទុកយន្តហោះ និងយានជំនិះដែលកំពុងបន្លាស់ទីផងដែរ។

ការអភិវឌ្ឍន៍ដែលទំនងជានឹងបន្ថែមកម្តៅដល់ការប្រកួតប្រជែងសព្វាវុធរវាងចិន អាមេរិក និងរុស្ស៊ីនេះ បានកើតឡើងបន្ទាប់ពីទីក្រុងប៉េកាំងបដិសេធថា ខ្លួនមិនបានធ្វើតេស្ដមីស៊ីលល្បឿនលឿនជាងសំឡេងផ្ទុកក្បាលគ្រាប់នុយក្លេអ៊ែរក្នុងខែសីហាទេ។
មីស៊ីលដែលហោះជុំវិញភពផែនដី បានបង្កជាក្តីព្រួយបារម្ភក្នុងចំណោមមន្ត្រីនៅសហរដ្ឋអាមេរិក ប៉ុន្តែចិនបានទទូចថា ការបាញ់បង្ហោះមីស៊ីលគឺសម្រាប់យានអវកាសប៉ុណ្ណោះ។

យ៉ាងណាក្តី ឥឡូវនេះអ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យបច្ចេកវិទ្យាការពារជាតិរបស់ប្រទេសចិនបានអះអាងថា ចិនបានបង្កើតបច្ចេកវិទ្យា ដែលមានសមត្ថភាពនាំមីស៊ីលល្បឿនលឿនជាងសំឡេង ស្វែងរកគោលដៅដោយផ្អែកលើកម្តៅរបស់វា។
យោងតាមការស្រាវជ្រាវដែលដកស្រង់ដោយកាសែត South China Morning Post, អ្នកវិទ្យាសាស្ត្រឈានមុខ លោកសាស្ត្រាចារ្យ Yi Shihe បានអះអាងនៅក្នុងឯកសារវិទ្យាសាស្ត្រមួយ ដែលបោះពុម្ពផ្សាយកាលពីខែមុនថា ប្រទេសចិនបានទទួលជោគជ័យក្នុងការទម្លាយរបកគំហើញបច្ចេកវិទ្យាស្នូល ដែលត្រូវបានបញ្ជាក់ថាមានប្រសិទ្ធភាពក្នុងការធ្វើតេស្ត។

ប្រសិនបើជាការពិតមែននោះ វាមានន័យថា ប្រទេសចិនអាចយកឈ្នះលើឧបសគ្គក្នុងការអភិវឌ្ឍន៍ប្រព័ន្ធស្វែងរកកម្តៅ ដែលមានសមត្ថភាពហោះហើរក្នុងល្បឿនលឿនជាងសំឡេង។
គួរបញ្ជាក់ថា មីស៊ីលល្បឿនលឿនជាងសំឡេង អាចហោះហើរក្នុងល្បឿនរហូតដល់ ៣៣,៧៩៦ គីឡូម៉ែត្រក្នុងមួយម៉ោង ហើយអាចវាយប្រហារគ្រប់ទីកន្លែងនៅលើផែនដីពីលំហ ក្នុងរយៈពេលតែប៉ុន្មាននាទីប៉ុណ្ណោះ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ ចិន មិនខ្លាចប្រឈមមុខជាមួយអាមេរិកឡើយ ហើយនឹងប្រយុទ្ធដល់ទីបញ្ចប់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


