Connect with us

ព័ត៌មានជាតិ

អ្នកជំនាញ៖ ដីតំបន់អរិយក្សត្រ​អាចឡើងថ្លៃគុណនឹងបី ក្រោយតភ្ជាប់ស្ពានមិត្តភាព​កម្ពុជា-កូរ៉េ

បានផុស

នៅ

«តំបន់អរិយក្សត្រនឹងក្លាយជាតំបន់ទីក្រុងរណប និងជាតំបន់សេដ្ឋកិច្ចមួយដ៏សំខាន់»។ នេះជាប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា នៅក្នុងពិធីបើកការដ្ឋានស្តារ និងសាងសង់ផ្លូវ លេខ២ និងលេខ ២២ កាលពីដើមឆ្នាំ ២០២០កន្លងទៅ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅដើមឆ្នាំ ២០២២នេះ តំបន់អរិយក្សត្រកាន់តែមានការចាប់អារម្មណ៍ខ្លាំង ពីសំណាក់សាធារណជនទូទៅ ជាពិសេសអ្នកវិនិយោគអចលនទ្រព្យ ក្រោយពីរដ្ឋាភិបាលកូរ៉េខាងត្បូង បានប្រកាសនៅថ្ងៃទី ០៣ ខែមករា ឆ្នាំ ២០២២ សម្រេចជួយសាងសង់​ស្ពាន ឆ្លងកាត់ទន្លេមេគង្គ ពីរាជធានីភ្នំពេញ ទៅអរិយក្សត្រ បន្ទាប់ពីការសិក្សា​គម្រោងបានចប់​សព្វគ្រប់ ខណៈការបើកការដ្ឋាននឹងចាប់ផ្ដើមនៅឆ្នាំ ២០២២នេះ។

លោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បានប្រាប់កម្ពុជាថ្មី នៅថ្ងៃនេះថា ដីតំបន់អរិយក្សត្របានឡើងថ្លៃម្តងរួចមកហើយ កាលពីឆ្នាំមុន ក្រោយរាជរដ្ឋាភិបាលប្រកាសពីគម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គពីភ្នំពេញតភ្ជាប់ទៅអរិយក្សត្រ។ អ្នកជំនាញអចលនទ្រព្យរូបនេះបន្តថា ប្រសិនបើគម្រោងសាងសង់ស្ពាននេះចេញជារូបរាង តម្លៃដីនៅតំបន់អរិយក្សត្រអាចនឹងឡើងថ្លៃបន្ថែមទៀត ពោលគឺគុណនឹងបី។

លោកថា« តំបន់អរិយក្សត្រ និងកោះខ្យងវាហាក់ដូចជាផ្នែកមួយនៃកោះពេជ្រជំនាន់ដើម…ប្រសិនបើមានស្ពានកើតឡើងតម្លៃដីអាចនឹងផ្ទុះ សព្វថ្ងៃនេះ តម្លៃ១ម៉ែត្រការ៉េចន្លោះពី ៤០ដុល្លារទៅ ៥០ដុល្លារ និងតំបន់ខ្លះជាង ១០០ដុល្លារ ​​ហើយបើសិនជាស្ពានកើតឡើងមែន តម្លៃដីនឹងហក់ឡើងគុណនឹងពីរ ឬគុណនឹងបី»។

របាយការណ៍នៃការសិក្សាគម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ ឆ្លងកាត់ទន្លេមេគង្គ ភ្ជាប់ពីរាជ​ធានីភ្នំពេញ ត្រូវបានភាគីកូរ៉េខាងត្បូង ដាក់ជូនរាជរដ្ឋាភិបាលកម្ពុជា ដើម្បីពិនិត្យ និងសម្រេចលើ​ការកំណត់ទីតាំង និងទ្រង់ទ្រាយរបស់ស្ពានហើយ។

លោក ផាក ហ៊ឹងឃ្យុង ឯកអគ្គរដ្ឋទូតកូរ៉េខាងត្បូងប្រចាំកម្ពុជា បានឱ្យដឹងនៅ​ក្នុងពិធីបើកការដ្ឋាន​គម្រោង​សាងសង់ លើកកម្រិតគុណភាព ផ្លូវជាតិលេខ៤៨ កាលពីថ្ងៃទី ០៣ ខែមករា ថា ការសម្រេចសាងសង់​ស្ពានមិត្តភាព​កម្ពុជា-កូរ៉េនេះ ធ្វើឡើងឆ្លើយតបនឹងសំណើជាចំហររបស់សម្តេចតេជោ ហ៊ុន សែន កាលពីដើមឆ្នាំ ២០២០។

ឯកអគ្គរដ្ឋទូតអះអាងថា ស្ពានមិត្តភាពកម្ពុជា-កូរ៉េ មិនត្រឹមតែចូលរួម​ចំណែកជួយសម្រួល​ចរាចរណ៍នៅកណ្តាលរាជធានីភ្នំពេញ ក្នុងរយៈពេល១០០ ឆ្នាំ​ខាងមុខប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាច​ក្លាយជាកន្លែងទាក់ទាញទេសចរណ៍ក្នុងរាជធានីភ្នំពេញផងដែរ។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងនូវការអបអរសាទរ និងការអរគុណ រដ្ឋាភិបាលកូរ៉េខាងត្បូង ចំពោះសមិទ្ធផលស្ពានថ្មីមួយទៀត សម្រាប់ប្រជាពលរដ្ឋរាជធានីភ្នំពេញ៕ ទួន សុផល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សេចក្ដីជូនដំណឹង៦ នាទីutes មុន

ក្រុមហ៊ុន វឌ្ឍនៈ ឧបត្ថម្ភទឹកពិសាប្រណិត វី-អាកទីវ និងភេសជ្ជៈកីឡា វី-អាកទីវ រាប់ម៉ឺនដប/កំប៉ុង សម្រាប់ព្រឹត្តិការណ៍ «ច្រៀងចម្រៀងជាតិ»

សេចក្ដីជូនដំណឹង១១ នាទីutes មុន

យីហោសម្លៀកបំពាក់ និងស្បែកជើងល្បីៗ នឹងបង្ហាញជូនសាធារណជននៅណាហ្គាវើលដ៍ 

ព័ត៌មានជាតិ២ ម៉ោង មុន

អ្នកនាំពាក្យខេត្តកោះកុង ៖ មិនទាន់មានការបង្រ្កាបទីតាំងល្បែងអនឡាញទេ មានតែករណីស្រាវជ្រាវឃាតកម្ម

ព័ត៌មានជាតិ២ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់៖ការអប់រំកុមារតូចៗជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់សិស្សទទួលបានការសិក្សាពេញមួយជីវិត

ព័ត៌មានជាតិ២ ម៉ោង មុន

ការដាក់​ពាក្យ​ប្រឡង​ក្រប​ខ័ណ្ឌ​មន្ត្រីពន្ធនាគារ នឹងចាប់ផ្តើម​ផ្តល់ពាក្យ​នៅ​ដើមសប្តាហ៍​ក្រោយ

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ថៃ បញ្ជូនក្រុមដោះគ្រាប់បែកមកតំបន់មុំ៣ ដើម្បីប្រមូលព័ស្តុតាងថា ជាមីនថ្មីឬសល់ពីសម័យខ្មែរក្រហម

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

ថៃ នៅតែអះអាងថា ទាហានជាន់មីនលើដីខ្លួនឯង ចុះហេតុអ្វីមកចោទកម្ពុជា?

សន្តិសុខសង្គម៦ ម៉ោង មុន

នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចចុះបង្ក្រាប​ហាងលក់សម្លៀកបំពាក់ H Collection  ៣ទីតាំងពាក់ព័ន្ធករណីក្លែងបន្លំម៉ាកយីហោ

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ថៃ ស្នើឲ្យកម្ពុជាដោះមីនចាស់ៗ, ចុះហេតុអ្វីថា ទាហានជាន់មីនក្នុងដីថៃ?

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

រុស្ស៊ី ព្រមានលោកខាងលិចថា ខ្លួននឹងបើកការវាយប្រហារមុន បើចាំបាច់

Sokha Hotels

ព័ត៌មានពេញនិយម